ការស្ទង់មតិ៖ ពលរដ្ឋ​អាមេរិកាំង​ថា ​លទ្ធិប្រជាធិបតេយ្យ​មិន​មាន​ដំណើរការ​ល្អ​ពេល​ឥឡូវ​នេះ​ទេ

ទីភ្នាក់ងារ​សារព័ត៌មាន The Associated Pressបាន​បញ្ជាក់​ថា ​ការ​ស្ទង់​មតិ​នេះ​បង្ហាញ​ថា​មាន​ការ​មិន​អើ​ពើ​ខាង​នយោបាយបាន​រីក​រាលដាល​នៅ​ពេល​ដែល​ប្រទេស​មាន​ការ​បែកខ្ញែក​គ្នា​ បាន​ចេញ​ពី​ការ​រាតត្បាត​ហើយ​ឈាន​ចូល​ដំណាក់កាលងើបឡើង​វិញ​ដែល​ត្រូវ​បាន​យាយី​ដោយ​អតិផរណា​និង​ការភ័យខ្លាច​ការ​មិន​រីក​ចម្រើន​សេដ្ឋកិច្ច។ ប្រជាពលរដ្ឋ​អាមេរិកាំង​មិន​សប្បាយ​រីករាយ​អំពី​របៀប​នៃ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​សហរដ្ឋ​អាមេរិកដែល​កំពុង​ដំណើរការ​នៅ​ពេល​ឥឡូវ​នេះ​ទេ។ ​ការស្ទង់មតិ​មួយ​ពី​មជ្ឈមណ្ឌល​សម្រាប់​ការស្រាវជ្រាវ​កិច្ចការ​សាធារណៈ​ NORCរបស់​ទីភ្នាក់ងារ​សារព័ត៌មានThe Associated Press បាន​ប្រាប់​ឱ្យ​ដឹង​ថា​ពលរដ្ឋ​អាមេរិកាំង​៤៩​ភាគរយ​និយាយ​ថា ​លទ្ធិប្រជាធិបតេយ្យ​មិន​ដំណើរការ​ល្អ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ទេ។ការស្ទង់មតិ​នេះ បាន​ត្រូវ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២២​ដល់​ថ្ងៃ​ទី​២៦ ខែ​មិថុនា។ មាន​តែ​១០​ភាគរយ​និយាយ​ថា ​លទ្ធិប្រជាធិបតេយ្យ​កំពុង​ដំណើរការ​ល្អ​ឬ​ល្អ​ណាស់ ខណៈ​ដែល​៤០​ភាគរយ​និយាយ​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​កំពុង​ដំណើរ​ការ​ល្អ​បង្គួរ។ គណបក្ស​នយោបាយ​សំខាន់ៗ​២​របស់​សហរដ្ឋ​អាមេរិក​ក៏​ទទួល​បាន​ចំណាត់​ថ្នាក់​ទាប​អំពី​របៀប​ដែល​គណបក្ស​និមួយៗ​កំពុង​លើក​ស្ទួយ​គោលការណ៍​ប្រជាធិបតេយ្យ។ ៤៧​ភាគរយ​បាន​និយាយ​ថា​ ពួក​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ធ្វើ​ការងារ​អាក្រក់​ទាក់ទិន​នឹង​គោលការណ៍​ប្រជាធិបតេយ្យ ខណៈ​ដែល​៥៦​ភាគរយ​នៃ​អ្នក​ស្ទង់មតិ​ទាំង​នោះ​និយាយ​ថា​ពួក​គណបក្ស​សាធារណរដ្ឋ​អាច​ធ្វើ​ការងារ​ប្រសើរ​ជាង។ សាធារណជន​មិន​ឃើញ​អ្នក​តស៊ូ​មតិ​ច្រើន​សម្រាប់​តម្លៃ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ក្រុង​វ៉ាស៊ីនតោន​ទេ។...