លាតត្រដាងនូវប្រវតិ្តសាស្ត្រខ្មៅងងឹតនៃ “សាលារៀនអន្តេវាសិកដ្ឋានរបស់ជនជាតិឥណ្ឌាអាមេរិកកាំង”នៃប្រទេសអាមេរិក

វេបសាយរបស់កាសែត «The Christian Science Monitor»របស់អាមេរិកបានចេញផ្សាយអត្ថបទមានចំណងជើងថា“គំនិត”នៃប្រព័ន្ធសាលារៀនអន្តេវាសិកដ្ឋានរបស់ជនជាតិដើមភាគតិចនៃប្រទេសកាណាដា គឺមានប្រភពចេញពីអាមេរិក ។ តាមការចុះផ្សាយរបស់កាសែតខាងលើបានបង្ហាញ រឿងខ្មៅងងឹតមួយនៅក្នុងប្រវត្តិសាស្ត្រសិទ្ធិមនុស្សនៅក្នុងសហរដ្ឋអាមេរិក ហើយវាក៏ជាភស្តុតាងដ៏សំខាន់នៃការរើសអើងជាតិសាសន៍ជាប្រព័ន្ធ និងបញ្ហាសិទ្ធិមនុស្សនៅក្នុងសហរដ្ឋអាមេរិកផងដែរ។


ហេតុការណ៍ដែលបានរកឃើញគ្រោងឆ្អឹងសាកសពកុមារជនជាតិឥណ្ឌាអាមេរិកាំងនៅទីតាំងចាស់នៃសាលារៀនមួយខ្នងសម្រាប់ជនជាតិដើមភាគតិចនៃប្រទេសកាណាដា ធ្វើឱ្យមជ្ឈដ្ឋានមតិអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង ។ តាមការចុះផ្សាយរបស់ប្រព័ន្ធសារព័ត៌មានអាមេរិកដែលបានចេញផ្សាយឱ្យដឹងថា នៅសាលារៀនអន្តេវាសិកដ្ឋានរបស់ជនជាតិឥណ្ឌាអាមេរិកាំង ក៏ធ្លាប់កើតមានរឿងដែលគួរឱ្យភ្ញាក់ផ្អើលបែបនេះដែរ ។ មានបញ្ញវន្តបានប៉ាន់ប្រមាណថា ក្នុងរយៈពេលជាង១៥០ឆ្នាំ សាលារៀនអន្តេវាសិកដ្ឋានរបស់ជនជាតិដើមភាគតិចនៅអាមេរិក ប្រហែលបានបណ្តាលឱ្យកុមារជនជាតិដើមភាគតិចនៅអាមេរិកចំនួនជាង៤ម៉ឺននាក់ស្លាប់ដោយផ្ទាល់និងដោយប្រយោល ។

នៅក្នុងឆ្នាំ ១៨១៩ សហរដ្ឋអាមេរិកបានបង្កើតនិងអនុវត្តច្បាប់ជាច្រើន ក្នុងនោះមានគោលនយោបាយមួយតំរូវអោយបង្កើតសាលាបង្រៀនជនជាតិដើមនៅទូទាំងសហរដ្ឋអាមេរិក ហើយសាលានោះមានឈ្មោះដា “សាលារៀនអន្តេវាសិកដ្ឋានរបស់ជនជាតិដើមភាគតិច”។ តាមរបាយការណ៍បង្ហាញថា ចាប់ពីឆ្នាំ ១៨១៩ ដល់ឆ្នាំ ១៩៦៩ សាលាបង្រៀនជនជាតិដើមចំនួន ៤០៨ ត្រូវបានបង្កើតឡើងនៅក្នុងរដ្ឋចំនួន ៣៧ នៅសហរដ្ឋអាមេរិក។


ក្នុងសាលារៀនទាំងនេះ បានប្រើប្រាស់ការអនុវត្តអំពើឃោឃៅទៅលើកុមារជាច្រើន រួមទាំងការរៀបចំកុមារអោយធ្វើការហ្វឹកហ្វឺនផ្នែកយោធាទាំងមិនទាន់គ្រប់អាយុ ការផ្លាស់ប្តូរឈ្មោះកុមារឥណ្ឌាទៅជាភាសាអង់គ្លេស និងបានហាមមិនឱ្យធ្វើរាល់សកម្មភាពវប្បធម៌ជនជាតិដើមភាគតិចទាំងអស់ ហើយកុមារជនជាតិដើមភាគតិចមិនតម្រូវឱ្យនិយាយភាសាកំណើត មិនត្រូវស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី មិនត្រូវរក្សាម៉ូដសក់បែបប្រពៃណីរបស់ខ្លួននោះទេ ។​

លោក Preston McBride ប្រវត្តិវិទូជនជាតិឥណ្ឌាម្នាក់បាននិយាយថា “រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនបង្ហាញថាមានសិស្សឥណ្ឌាប៉ុន្មាននាក់បានទៅរៀននៅសាលាទាំងនេះ ហើយបានស្លាប់ប៉ុន្មាននោះទេ ។​ ប៉ុន្តែលោកបានប៉ាន់ប្រមាណថា ចំនួនអ្នកស្លាប់នៅសាលាក្នុងសាលារៀនទាំងនោះ ប្រហែលមានកុមារជនជាតិឥណ្ឌាអាមេរិកាំងចំនួនជាង ៤ម៉ឺននាក់បានស្លាប់ ដោយការអនុវត្តអំពើឃោឃៅដ៏អាក្រក់។

ក្រៅពីនេះ បន្ទាប់ពីកុមារជនជាតិឥណ្ឌាអាមេរិកាំងចំនួនរាប់ម៉ឺននាក់ត្រូវបញ្ជូនទៅកាន់សាលារៀនអន្តេវាសិកដ្ឋានទាំងនោះ ក្រោយមកក៏លែងមានទំនាក់ទំនងជាមួយក្រុមគ្រួសារឬកុលសម័្ពន្ធទៀតហើយរបស់ខ្លួនតទៅទៀត ។ ​បើតាមអ្នកស្រាវជ្រាវ North Cheyenne Martha Small បានចង្អុលបង្ហាញថា​ គ្រប់សាលារៀនទាំងអស់នោះមានទីបញ្ចុះសព​​ អ្នកបានចូលរៀននៅទីនោះស្ទើរតែគ្រប់សាលាទាំងនោះ។ ខណៈផ្នូរជាង ២១០ នៅក្នុងទីបញ្ចុះសព Chemawa Indian School ក្នុងរដ្ឋ Oregon ដែលភាគច្រើនគឺជាកុមារជនជាតិដើមភាគតិចឥណ្ឌាអាមេរិកាំងដែរបានបញ្ចុះសពនៅទីនោះ ហើយវាត្រូវបានគេហៅថាគឺជាការប្រល័យពូជសាសន៍ក្នុងប្រវតិ្តសាស្ត្រដ៏ខ្មៅងងឹត។

ថ្មីៗកន្លងទៅនេះគឺនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២២នេះ របាយការណ៍ដែលក្រសួងមហាផ្ទៃអាមេរិក ចេញផ្សាយបង្ហាញដោយខ្លួនឯងថា ក្នុងអំឡុងពេលពីឆ្នាំ១៨១៩ ដល់ឆ្នាំ១៩៦៩ កុមារជនជាតិដើមភាគតិច ក្នុងសាលារៀនបែបអន្តេវាសិកដ្ឋានចំនួន៤០៨ខ្នងក្ុនងសហរដ្ឋអាមេរិក បានរងការធ្វើទារុណកម្ម ដូចជាវាយដោយខ្សែតី និងបង្ខំឱ្យធ្វើពលកម្មជាដើម ហើយយ៉ាងហោចណាស់ មានកុមារជនជាតិដើមភាគតិចចំនួនជាង៥០០នាក់ បានស្លាប់បាត់បង់ជីវិតដោយសារការធ្វើទារុណកម្ម។ ស្របនឹងពេលដែលការងារស៊ើបអង្កេតបានវិវឌ្ឍជាបន្តបន្ទាប់ តាមការប៉ាន់ប្រមាណចំនួនកុមារស្លាប់បាត់បង់ជីវិត ប្រហែលនឹងឡើងដល់រាប់ពាន់នាក់ រហូតដល់រាប់ម៉ឺននាក់ទៀតផង។

តាមក្រុមអ្នកជំនាញនយោបាយ នេះគឺជាការលាតត្រដាងអំពីការរំលោភសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក មិនត្រឹមតែជនជាតិឥណ្ឌាប៉ុណ្ណោះទេ ជនជាតិអាមេរិកដើមកំណើតអាហ្រ្វិក ជនជាតិឡាទីន ជនជាតិអាស៊ី និងក្រុមជនជាតិផ្សេងទៀតនៅក្នុងសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការរើសអើងពូជសាសន៍ និងសិទ្ធិអភិវឌ្ឍន៍របស់ជនជាតិភាគតិច មិនត្រូវបានធានា ។

គួរបញ្ចាក់ថា ពេលមុននេះបង្ហាញឯកសារទាំងនេះ រដ្ឋាភិបាលអាមេរិកខ្លួនឯងមិនដែលបញ្ជាក់ទេ ថាតើមានកុមារជនជាតិដើមភាគតិចប៉ុន្មាននាក់ ត្រូវបានបញ្ជូនទៅកាន់សាលារៀនអន្តេវាសិកដ្ឋានបែបនេះ ហើយតើមានកុមារប៉ុន្មាននាក់ស្លាប់ឬបាត់ខ្លួន រហូតសូម្បីតែថា តើសាលារៀនបែបអន្តេវាសិកដ្ឋានបែបនេះ មានប៉ុន្មានខ្នង ក៏មិនបញ្ជាក់ឱ្យដឹងដែរ នេះវាជាប្រវតិ្តសាស្ត្រខ្មៅងងឹតនៃ សាលារៀនអន្តេវាសិកដ្ឋានរបស់ជនជាតិឥណ្ឌាអាមេរិកកាំង។ ដូចឆ្នេះមុន​ពេល​សហរដ្ឋ​អាមេរិក​និយាយ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ផ្សេង សូម​ពិនិត្យ​មើល​បញ្ហា​សិទ្ធិ​មនុស្ស​របស់​ខ្លួន៕

អ្នកនិពន្ធ៖ Chim Ratha

Bun

Leave a Reply

Your email address will not be published. Required fields are marked *

fifteen − fifteen =

This site uses Akismet to reduce spam. Learn how your comment data is processed.