ការធ្វើទុក្ខបុកម្នេញរបស់សហរដ្ឋអាមេរិកមកលើមូលដ្ឋានកងទ័ពជើងទឹករាម

ប្រសិនបើសហរដ្ឋអាមេរិកមានសម្ថភាពអាចដឹងថាកម្ពុជាកំពុងធ្វើអ្វីនៅក្នុងមូលដ្ឋានកងទ័ពរាមហើយនោះ ហេតុអ្វីពួកគេនៅតែទាមទារឱ្យមានការចុះទស្សនៈកិច្ចពេញលេញនៅទីនោះទៀត?

តើអ្នកដឹងទេថាសហរដ្ឋអាមេរិក គឺជាប្រទេសដែលមានសព្វាវុធទំនើបជាងគេបើប្រៀបធៀបនឹងប្រទេសដ៏ទេសរួមទាំងប្រទេសចិនផងដែរ ជាងនេះទៅទៀតសហរដ្ឋអាមេរិកថែមទាំងមានលទ្ធភាពអាចពិនិត្យពិច្ច័យទៅលើសកម្មភាពរបស់ដ៏ទៃពីលើអាកាសទៀតផងប្រសិនបើប្រព័ន្ធ
ការពាររបស់ប្រទេសនោះខ្សោយដោយមិនមានការទប់ស្កាត់ចំពោះការតាមដាននោះទេ។ ទោះបីជាយ៉ាងណាក៏ដោយសហរដ្ឋអាមេរិកនៅតែធ្វើប្រងើយ និងបន្តចោទប្រកាន់មកលើប្រទេសកម្ពុជាស្ដីទីមូលដ្ឋានកងទ័ពជើងទឹករាមដោយលើកឡើងដដែលៗថាកម្ពុជាបានអនុញ្ញាត្តិឱ្យប្រទេសចិនសាងសង់
មូលដ្ឋានកងទ័ពនៅទីនោះ។ ជាក់ស្ដែងនាពេលថ្មីៗនេះ មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) របស់សហរដ្ឋអាមេរិក បានបង្ហាញជាសាធារណៈនូវអ្វីដែលខ្លួនបានមើលឃើញពីផ្កាយរណបដែលបង្ហាញពីការសាងសង់នៅខែសីហា និងខែកញ្ញានៃអគារថ្មីចំនួន ៣ និងការចាប់ផ្តើមផ្លូវថ្មី។ អ្នកនាំពាក្យស្ថានទូតអាមេរិកលោក Chad Roedemeier នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថាវត្តមានយោធាបរទេសណាមួយនៅរាមនឹងរំលោភ
រដ្ឋធម្មនុញ្ញរបស់កម្ពុជា និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខតំបន់។ ពួកគេបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាមិនមានតម្លាភាពទៅលើបញ្ហានេះដោយមិនមានការបើកចំហរពេញលេញ និងមិនមានការជូនព័ត៌មានដល់ប្រជាជនរបស់ខ្លួនដែលជាហេតុនាំឱ្យមានការកម្រាមកំហែងដល់សន្តិសុខក្នុងតំបន់។ តើសហរដ្ឋអាមេរិកជាអ្នកចង់ដឹង
និងរករឿងប្រទេសកម្ពុជា ឬគេពិតជាខ្វល់ខ្វាយដល់បញ្ហាសន្តិសុខក្នុងតំបន់ពិតប្រាកដមែន? សំនួរនេះគឺពិតជាពិបាកស្វែងរកចម្លើយខ្លាំងណាស់ ប៉ុន្តែប្រសិនបើគេពិតជាស្រលាញ់សន្តិសុខ និងប្រជាពលរដ្ឋរបស់ប្រទេសដ៏ទៃពិតមែន ពួកគេប្រាកដណាស់មិនរត់ចោលដោយទុកប្រជាជនអាហ្វហ្កានីស្ថានឱ្យរងទុក្ខវេទនាដូចនៅក្នុងខណៈពេលនេះឡើយដោយរស់នៅដោយភាពភ័យព្រួយ
ពីមួយថ្ងៃទៅមួយថ្ងៃជាមួយនឹងអនាគតមិនច្បាស់លាស់របស់ប្រទេស និងមេដឹកនាំរបស់ខ្លួន។

កម្ពុជាជារដ្ឋឯករាជ្យដោយមិនស្ថិតក្រោមការគ្រប់គ្រង ឬបញ្ជាររបស់បរទេសណាមួយនោះឡើយ ដូច្នេះហើយកម្ពុជាមានសិទ្ធិអនុញ្ញាត្តិ ឬបដិសេដរាល់សំណើរ
របស់បរទេសជា ពិសេសសំណើរដែលគ្មានមូលដ្ឋានច្បាស់លាស់ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិទាំងមូល។ ជាក់ស្ដែងការចុះទៅសិក្សានៅមូលដ្ឋានកងទ័ពជើងទឹករាម គឺដូចជាការអនុញ្ញាត្តិឱ្យបរទេសដឹងអំពីផ្ទៃក្នុងកម្ពុជា វាមិនខុសគ្នាទៅនឹងការបិទបាំងរបស់សហរដ្ឋអាមេរិកចំពោះចំនួនកងទ័ពរបស់ខ្លួននៅលើកោះតៃវ៉ាន់នោះឡើង។ ជាងនេះទៅទៀត ការប៉ុនប៉ងចុះទៅទស្សនៈកិច្ច និងការចោទប្រកាន់នេះគឺជារឿងធម្មតារបស់សហរដ្ឋអាមេរិកទៅហើយដូចជាកាលពីដើមឆ្នាំ២០២០ សហរដ្ឋអាមេរិកបានធ្វើឃាទលោក Qasem Soleimani ដែលជាមន្ត្រីយោធាជាន់ខ្ពស់របស់ប្រទេសអីរ៉ង់ដោយបានចោទថាលោក និងក្រុមរបស់លោកមានកម្រោងការវាយប្រហារទៅលើប្រជាជនអាមេរិក ប៉ុន្តែរហូតមកដល់ពេលនេះសហរដ្ឋអាមេរិកគ្មានភស្ដុតាងណាមួយលើកឡើង
មកបង្ហាញនោះឡើយ សកម្មភាពនេះគឺជាអំពើខុសឆ្កងទាំងស្រុងនៅក្នុងច្បាប់អន្តរជាតិ។ ស្របពេលជាមួយគ្នានេះដែលអាមេរិកក៏ធ្លាប់ចោទប្រកាន់ប្រទេសអ៊ីរ៉ាក់ថាកំពុងផលិតសព្វាវុធដែលជាការកម្រាមកំហែងដល់សុវត្ថិភាពក្នុងតំបន់និង
ពិភពលោកដែលមានដូចជាអាវុធជីវសាស្រ្ត ព្រមទាំងបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរដោយលួចលាក់ជាដើមដែលឈានទៅដល់ការលុកលុយនៅក្នុង
ប្រទេសនោះទៀតផង ប៉ុន្តែសហរដ្ឋអាមេរិកពុំបានរកឃើញអ្វីនោះឡើយក្រៅពីបានបំផ្លាញប្រទេស និងប្រជាជនស្លូតត្រង់នៅទីនោះ។

ទោះបីការចោទប្រកាន់នេះគ្មានមូលដ្ឋានច្បាស់លាស់ និងប៉ះពាល់ដល់កិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជាយ៉ាងណាក្ដី លោកផៃ ស៊ីផាន់ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា «កំពង់ផែរបស់យើងនឹងបើកចំហដល់អ្នករាល់គ្នានៅពេលដែលការសាងសង់ត្រូវបានបញ្ចប់ ហើយការសាងសង់របស់ចិននៅទីនោះមិនមែនបំពេញបំណងយោធារបស់ខ្លួននោះឡើង ដោយវាជាគ្រាន់តែជាជំនួយអភិវឌ្ឍន៍ប៉ុណ្ណោះ» លោកបានបន្ថែមទៀតថា «ប្រសិនបើមានមិត្តផ្សេងទៀតដែលចង់ជួយសាងសង់ យើងអនុញ្ញាតហើយនៅពេលការសាងសង់ត្រូវបានបញ្ចប់ យើងស្វាគមន៍ប្រទេសទាំងអស់ឱ្យប្រើប្រាស់ទីនោះ» ។ នេះបានសបញ្ជាក់ឱ្យឃើញថាយើងមិនបានបដិសេដថាគ្មានការសាងសង់ថ្មីនោះឡើយ ប៉ុន្តែវាមិនមែនជាអ្វីដូចការចោទប្រកាន់របស់សហរដ្ឋអាមេរិកនោះឡើយ។ ជាងនេះទៅទៀតកម្ពុជាក៏ស្វាគមន៍ជានិច្ចប្រសិនបើសហរដ្ឋអាមេរកមានបំណងក្នុងការចូលរួមផ្ដល់ជំនួយអភិវឌ្ឍន៍នៅទីនោះ ប៉ុន្តែប្រហែលជាមិនអាចទៅរួចឡើងព្រោះយើងមិនអាចបម្រើផលប្រយោជន៍សេដ្ឋកិច្ចដល់គេច្រើននោះឡើយ សូម្បីតែការបង្វិលបំណុលកខ្វក់
របស់យើងទៅជាជំនួយអភិវឌ្ឍន៍ រហូតមកដល់ពេលនេះមិនទាន់មានចម្លើយនៅឡើយទេ។

ជារួមសហរដ្ឋអាមេរិកដែលជាប្រទេសដែលតែងតែប្រកាសថាខ្លួនជាមាតាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គប្បីកាត់បន្ថយការឈ្លានពានមកលើសិទ្ធជាប្រទេសឯករាជ្យដូចជាកម្ពុជា និងប្រទេសដទៃទៀត និងកាត់បន្ថយការឈ្លានពានទៅលើបរណៈភាពដែនដីរបស់ប្រទេសដទៃដើម្បីផលប្រយោជន៍របស់ខ្លួន។ សហរដ្ឋអាមេរិកគួរណាតែលើកយកទឡ្ហីករណ៍របស់ខ្លួនដោយមានការគោរព និងត្រឹមត្រូវដែលជាកម្រូដល់ប្រទេសដទៃទៀតផងដែរ។ ជាមួយគ្នានេះដែរ កម្ពុជាគប្បីបន្តគោរពទៅតាមរដ្ឋធម្មនុញ្ញ និងគោលនយោយបាយការបរទេសរបស់ខ្លួនយ៉ាងតឹងរឹងបំផុតដើម្បីធានាឱ្យបាននូវអព្យាក្រឹត្យភាព
និងឯករាជភាពរបស់ខ្លួន ហើយទទួលយកនូវការរិះគន់ដើម្បីស្ថាបនាទាំងឡាយពីប្រទេសជាមិត្ត និងបន្តបង្កើនមិត្តលើឆាកអន្តរជាតិដើម្បីបន្តពង្រឹងទំនាក់ទំនងរបស់ខ្លួនលើឆាកអន្តរជាតិជាបន្តទៀត។

អ្នកនិពន្ធ៖ Ly Sokong

Bun

Leave a Reply

Your email address will not be published. Required fields are marked *

three − 3 =

This site uses Akismet to reduce spam. Learn how your comment data is processed.