ក្រុមប្រឆាំងបានចាញ់មុនការប្រកួត ក្នុងការបោះឆ្នោតឆ្នាំ២០២៣

តាមការលើកឡើងរបស់ក្រុមអ្នកវិភាគចៅចាក់ស្មុក ថាក្រុមប្រឆាំងបានទទួលយកការបរាជ័យមុនការប្រកួត ឬថា ជាការចុះចាញ់មុនការប្រកួត ទាំងសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ទាំងសម្រាប់ការបោះឆ្នោតជាបន្តបន្ទាប់ខាងមុខ។ ការបាត់បង់អស់រលីងនូវក្តីសង្ឃឹម របស់ខ្លួនសម្រាប់ការប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ គឺក្រុមប្រឆាំងដឹងច្បាស់ណាស់ថា ឯកឧត្តម ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីនាពេលអនាគតរបស់ព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែក្រុមប្រឆាំងតាមរយៈអ្នកវិភាគពុលទឹកមាត់មួយចំនួន បានបន្តការលើកឡើងដោយគមានហេតុផល មានរឿងដណ្តើមគ្នាដើម្បីឡើងធ្វើជានាយករដ្ឋមន្ត្រីរវាងឯកឧត្តម ហ៊ុន ម៉ាណែត និង ឯកឧត្តម ហ៊ុន ម៉ានី ដែលជាបងប្អូនបង្កើត។ តើមូលហេតុអ្វីបានជាក្រុមប្រឆាំងតែងតែញុះញង់និងអុជអាលអំពីរឿងទាំងអស់នេះ?...