អ្នកនយោបាយមិនគួរព្រងើយកន្តើយចំពោះការពិត និងផ្សព្វផ្សាយ “មេរោគនយោបាយ” នោះទេ

“វិវាទនយោបាយ” បណ្ដាប្រទេសនានានៅក្នុងពិភពលោកកម្រនឹងគេចផុត រាប់ចាប់តាំងពីប្រទេសក្រីក្ររហូតដល់ប្រទេសអភិវឌ្ឍន៍ ល្គឹកណាមានការប្រកួតប្រជែងផ្នែកនយោបាយ នោះ “វិវាទនយោបាយ” នឹងកើតមានឡើង។ ប៉ុន្ដែទោះបីជាវាកើតឡើង ភាពធ្ងន់ធ្ងរឬក៏ធូរស្រាលនៃវិបត្ដិនយោបាយ អាស្រ័យលើអ្នកនយោបាយចេះចរចារកដំណោះស្រាយ ដោយយកប្រយោជន៍ជាតិ និងរាស្ដ្រ ធំជាងប្រយោជន៍បក្ខពួកឬប្រយោជន៍ផ្ទាល់ខ្លួន។ នៅកម្ពុជា ភាពចម្រូងចម្រាសនយោបាយ ក៏បានកើតឡើងគួរឱ្យកត់សម្គាល់បន្ថែមទៀតនៅក្នុងពេលថ្មីៗនេះ ពោលគឺបន្ទាប់ពីបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្ដិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ ជាការប៉ះទង្គិចរវាងគណបក្សនយោបាយជាមួយគណបក្សនយោបាយ និងរវាងគណបក្សនយោបាយជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ ការប្រតិកម្មដាក់គ្នារវាងគណបក្សនយោបាយ គឺបក្សភ្លើងទៀនដែលគេចាត់ទុកថាជាបក្សប្រឆាំងធំជាងគេនៅកម្ពុជាបច្ចុប្បន្ន...

ល្បែងនយោបាយក្រោយពីការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោះឃុំ សង្កាត់អណត្តិទី៥

ការបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានបញ្ចប់ទៅដោយរលូនដោយមានប្រជាជនប្រមាណ ៨០.១៩ ភាគរយនៃអ្នកដែលមានឈ្មោះបោះឆ្នោតសរុបបានទៅចូលរួមបោះឆ្នោតដើម្បីសម្ដែងឆន្ទៈរបស់ខ្លួនក្នុងការជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ដែលខ្លួនទុកចិត្ត និងផ្ដល់សេចក្ដីទុកចិត្តជូនក្នុងការដឹកនាំដោយប្រគល់សន្លឹកឆ្នោតជូនគណៈបក្សដែលពួកគេពេញចិត្ត នេះបើយោងតាមការចុះផ្សាយរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប)។ តាមរយៈលទ្ធផលបណ្ដោះអាសន្នបានបង្ហាញថាគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចបាននាំមុកគណបក្ស ១៦ ផ្សេងទៀតដាច់តែម្ដង។ យោងទៅតាម គ.ជ.ប គណបក្សប្រជាជនកម្ពុជាទទួលបាន ៥ លាន ៣ សែនសំលេងដែលទទួលបានសន្លឹកឆ្នោតយ៉ាងលើសលុបបើប្រៀបធៀបនឹងគណបក្សដទៃទៀត និងតាមពីក្រោយដោយបក្សភ្លើងទានទទួលបាន ១ លាន ៦...