«ក្រុមឡប់ប៊ីកំាភ្លើង» ជា «ជំងឺឆ្លងមួយនៅក្នុងសង្គមអាមេរិក»

អំពើហិង្សាដោយកាំភ្លើងដែលលោក ចូ បៃដិន ហៅថាជា «ជំងឺឆ្លងមួយនៅក្នុងសង្គមអាមេរិក» មិនមែនជារឿងថ្មីថ្មោងនោះទេ ហើយវាជាបញ្ហាមួយដ៏ស្មុគស្មាញ ដោយសូម្បីតែរដ្ឋាភិបាលអាមេរិកខ្លួនឯង ក៏មិនទាន់អាចដោះស្រាយបានដែរ ក្នុងពេលរាប់ទសវត្សរ៍មកហើយ។ កាលពីឆ្នាំ២០១២ ពោលគឺនៅក្រោមអាណត្តិ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ករណីបាញ់សម្លាប់រង្គាលកុមារក៏ធ្លាប់បានកើតឡើងផងដែរ ដោយនៅកាលណោះ ខ្មាន់កាំភ្លើងម្នាក់បានបាញ់ សម្លាប់កុមារ ២០នាក់ និងមនុស្សពេញវ័យ ៦នាក់ នៅឯសាលាបឋមសិក្សា...