Tag: គណបក្សភ្លើងទាន

តើបក្សភ្លើងទានអាចក្លាយជាគូរប្រជែងរបស់បក្សកាន់អំណាចឬទេ?
កាលពីថ្ងៃទី១៥ ខែឧសភាកន្លងទៅគណបក្សភ្លើងទានបានសម្រេចចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាខែមិថុនានេះបន្ទាប់ពីធ្វើសមាជគណបក្សលើកទី២របស់ខ្លួនរួចមក។ ស្របពេលជាមួយគ្នានេះដែរ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប គណបក្សភ្លើងទៀន បានដាក់បេក្ខជនជាង ១,៦០០ ឃុំសង្កាត់នៅ២៥ ខេត្តក្រុង ក្នុងចំណោមឃុំសង្កាត់ ១,៦៥២ ដែលចំនួននេះគឺនៅក្រោមតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ។ គណបក្សភ្លើងទានដែលបានបង្កើតឡើង និងបោះបង់ចោលដោយលោកសម រង្សីបានចាប់ផ្ដើមធ្វើដំណើរនយោបាយរបស់ខ្លួនឡើងវិញក្រោយធ្វើសមាជគណបក្សលើកទី២ រួចដោយសម្រេចចិត្តចូលរួមបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនាខាងមុខនេះបន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយលទ្ធភាពនៃការឈរឈ្មោះបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ នេះអាចធ្វើទៅបានដោយសារតែការចូលរួមរបស់អតីតមន្រ្តីនៃគណៈបក្សសង្រ្គោះជាតិដែលជាបក្សមានឈ្មោះមិនល្អរួចទៅហើយ មានរឿងអាស្រូវ និងធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ជាតិជាច្រើន។...