Tag: គណបក្សភ្លើងទៀន

លោកបណ្ឌិត សុខ ហាចចូលរួមនយោបាយជាមួយគណបក្សភ្លើងទៀន
គណបក្សភ្លើងទៀន នៅថ្ងៃទី០២ ខែមករា ម្សិលមិញ បានប្រកាសតាមរយៈហ្វេសប៊ុករបស់ខ្លួនស្វាគមន៍លោកបណ្ឌិត សុខ ហាច ដែលជាអ្នកជំនាញសេដ្ឋកិច្ចខ្មែរដ៏ល្បីល្បាញមួយរូប ចូលរួមនយោបាយជាមួយគណបក្សប្រឆាំង។ លោក សុខ ហាច ត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់គណបក្ស ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច។ លោក សុខ ហាច គឺជាបញ្ញវន្តខ្មែរដ៏ឆ្លើមមួយរូប ធ្លាប់បំរើការងារជាទីប្រឹក្សាធនាគារពិភពលោក (World Bank) ធ្លាប់ជាទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាស្ថាបនិកវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា...

ល្បែងនយោបាយរបស់គណបក្សប្រឆាំងថ្មីមួយទៀត
កាលពីពេលថ្មីៗនេះ តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានធ្វើសន្និសីទព័ត៌មានបង្ហាញថាខ្លួនកំពុងមានគម្រោងចងសម្ព័ន្ធភាពជាមួយគណៈបក្សប្រឆាំងដទៃទៀតនៅក្នុងឆ្នាំ២០២៣ ដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច ពោលគឺគណបក្សប្រជាជនកម្ពុជា មានដូចជា ១-គណបក្សភ្លើងទៀន ២-គណបក្សឆន្ទៈខ្មែរ ៣-គណបក្សកែទម្រង់កម្ពុជា ៤-គណបក្សខ្មែរស្រលាញ់ជាតិ ហើយតាមរយៈសារដដែរនោះក៏បានបញ្ជាក់ដែរថា គ ប ម នឹងបន្តទាក់ទងទៅគណបក្សកម្ពុជានិយមបន្ថែមទៀតផងដែរ។ ការណ៍នេះបានធ្វើឱ្យសាធារណជនមានការស្រវាក់ស្រវាន់ជាខ្លាំងអំពីទង្វើ និងសកម្មភាពក្រោយវាំងននរបស់ថ្នាក់ដឹកនាំរបស់បក្សប្រឆាំងទាំងអស់នោះ។ តើអ្វីទៅជាគោលបំណងរបស់ការចងសម្ព័ន្ធភាពនេះ?ទាក់ទងទៅនឹងគោលបំណងពិតប្រាកដនៃការចងសម្ព័ន្ធនយោបាយ គឺពួកយើងមិនអាចដឹងបាននោះឡើយ ប៉ុន្តែបើយោងទៅតាមសន្និសីទសាព័ត៌មានរបស់ គ...

តើគណបក្សភ្លើងទៀនអាចបន្ដដំណើរដល់ពេលណា?
“គណបក្សភ្លើងទៀន” ដើមឡើយមានឈ្មោះថា “គណបក្សសមរង្ស៊ី ’’ដែលកាលពីដំបូងស្ថិតក្រោមការដឹកនាំដោយផ្ទាល់របស់លោកសម រង្ស៊ី។ ប៉ុន្ដែបក្សនេះបានផ្លាស់ប្ដូរឈ្មោះក្នុងឆ្នាំ២០១៧ បន្ទាប់ពីវិសោធនកម្មច្បាប់គណបក្សនយោបាយបានចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។ ស្ថិតក្រោមច្បាប់ថ្មី គណបក្សនយោបាយដែលប្រើប្រាស់ឈ្មោះ ឬរូបរបស់រូបវន្តបុគ្គលជាសញ្ញាសម្គាល់ឬរូបគណបក្ស ត្រូវតែផ្លាស់ប្តូរនៅក្នុងអំឡុងពេល៩០ថ្ងៃ បើមិនដូច្នោះទេគណបក្សទាំងនោះនឹងប្រឈមមុខច្បាប់។ បន្ទាប់ពីផ្លាស់ប្ដូរឈ្មោះ គណបក្សភ្លើងទៀនដែលបច្ចុប្បន្នមានលោកទាវ វណ្ណុលជាប្រធាន បានបន្ដសកម្មភាពនយោបាយជាប្រក្រតី ហើយក៏ទើបបានចូលរួមការបោះឆ្នោតឃុំ/សង្កាត់កាលពីថ្ងៃទី០៥ ខែមិនថុនា ឆ្នាំ២០២២ផងដែរ។ តាមលទ្ធផលផ្លូវការ គណបក្សភ្លើងទៀនទទួលបានសំឡេងគាំទ្រច្រើនជាងគេទីពីរ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា...

ផែនការទុច្ចរិតរបស់សម រង្ស៊ី ដើម្បីអុកឡុកការបោះឆ្នោតនាពេលដ៏ខ្លីខាងមុខនេះ
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងឈានចូលមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះពោលគឺថ្ងៃទី៥ ខែមិថុនាខាងមុខនេះឯង។ ស្របពេលជាមួយគ្នានេះដែរ យើងក៏សង្កេតឃើញថានៅមានជនអគតិមួយចំនួនបានកំពុងតែព្យាយាមដុតដៃដុតជើងធ្វើយ៉ាងណាឱ្យដំណើរការនៃការបោះឆ្នោតនេះកុំឱ្យប្រព្រឹត្តិទៅបានដោយរលូន នោះគឺលោកសម រង្ស៊ី អតីតប្រធានគណៈបក្សសង្រ្គោះជាតិ និងបក្សពួករបស់ខ្លួន។ ជាក់ស្ដែងយោងទៅតាមគណនីហ្វេសប៊ុកមួយឈ្មោះ «Jasmine Angkor» កាលពីថ្ងៃទី២៥ ខែឧសភាបានឱ្យដឹងថា «លោក សម រង្ស៊ី បានបញ្ជូនមនុស្សជំនិតម្នាក់មកពីប្រទេសបារាំងដែលមានឈ្មោះ ប៊ុត ធារី ហៅ...