សម្តេចតេជោ ហ៊ុន សែន សួរទៅជនក្បត់ជាតិ៣ជំនាន់ ហ៊ានភ្នាល់ដាក់ជីវិតនយោបាយជាមួយបណ្ឌិត ហ៊ុន ម៉ាណែត ដែរឬទេ?

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចោទសួរទៅទណ្ឌិត សម រង្ស៉ី ថា តើហ៊ានភ្នាល់ជាមួយបណ្ឌិត ហ៊ុន ម៉ាណែត ដែរទេ រឿងចោទយកលុយ៥លានដុល្លារទិញទឹកចិត្តអ្នកគាំទ្រនៅបារាំង និងអឺរ៉ុប? សម្តេចតេជោ បានបង្ហោះសារចោទសួរលើហ្វេសប៊ុករបស់សម្តេចយ៉ាងដូច្នេះ «តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់? ពូជខូចវាខូច និងវានៅតែខូច»។ សម្តេចតេជោ បានលើកឡើងទៀតថា «បុរសម្នាក់នេះ ឈ្លោះមិនរើសមុខទាំងព្រះមហាក្សត្រ រហូតជាមួយយុវជនជំនាន់ក្រោយ។...