មហាអំណាថសព្វាវុធលើលោកបរាជ័យក្នុងការការពារពលរដ្ឋរបស់ខ្លួនពីវីរុសចង្រៃ

នៅចុងឆ្នាំ២០១៩ មេរោគដែលគេមិនស្គាល់ឈ្មោះ និងអត្តសញ្ញាណច្បាស់លាស់នោះមានលក្ខណៈបង្កហានិភ័យខ្ពស់ និងអាចចម្លងពីមនុស្សទៅមនុស្សបាន ត្រូវបានរកឃើញឡើងនៅទីក្រុងមួយនៃប្រទេសចិនដែលមានរោគសញ្ញាដូចជាគ្រុនក្តៅ ក្អកស្ងួត និងអស់កម្លាំងជាដើម។ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ អង្គសុខភាពពិភាពលោក (WHO) បានហៅជំងឺនេះថាជាជំងឺរាតត្បាតសកលដែលតម្រូវឱ្យមានការចូលរួម និងសហការគ្នាដើម្បីគ្រប់គ្រងក៏ដូចជាប្រឆាំងនៃការរីករាលដាលនៃជំងឺនេះ ហើយបានហៅជំងឺនេះថា កូវីដ-១៩។ នៅខណៈពេលដែលប្រទេសចិនបានប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺឆ្លងជាសកលនេះ ដោយបានដាក់ចេញនូវគោលការណ៍រិតត្បិត និងដាក់កំហិតឱ្យប្រជាជនរបស់ខ្លួនធ្វើតាមដើម្បីកាត់ផ្ដាច់នូវចរាចរណ៍នៃជំងឺនេះ សហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួនតែងព្យាយាមប្រាប់ប្រទេសចិនអ្វីគួរធ្វើ និងមិនគួរធ្វើព្រមទាំងបានរិះគន់ដល់គោលការណ៍ដែលបានដាក់ចេញដោយរដ្ឋបាលក្រុងប៉េកាំង ពិសេសទាក់ទងទៅនឹងការបិទទីក្រុងនានា។ រូបភាពអំពីការបិទទីក្រុងមួយនៅក្នុងប្រទេសចិន...

គួរប្រុងប្រយ័ត្ន កាន់តែកៀកហើយ ថៃប្រកាសរកឃើញអ្នកឆ្លងជំងឺអុតស្វាមួយករណី

ពិតជាគួរឱ្យបារម្ភ ប្រទេសថៃកំពុងតែប្រកាសរកឃើញមានអ្នកឆ្លងនូវជំងឺអុតស្វាជាលើកដំបូងមួយករណីដែលទើបតែធ្វើដំណើរមកពីប្រទេសក្រៅ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook ។ ករណីឆ្លងជំងឺអុតស្វាមានមួយករណី ដែលត្រូវបានគេរកឃើញ ហើយជនបរទេសនោះធ្លាប់មានប្រវត្តិធ្វើដំណើរពីប្រទេសអឺរ៉ុបឆ្លងកាត់មកកាន់អាកាសយានដ្ឋានថៃរយៈពេលពីរម៉ោងដើម្បីធ្វើដំណើរបន្តទៅកាន់ប្រទេសអូស្ត្រាលី។ ឥឡូវនេះកំពុងមានមនុស្ស ១២ នាក់ដែលជាប់ពាក់ព័ន្ធ និងមានហានិភ័យខ្ពស់ រួមមានអ្នកដំណើរ និងនាវិកនៅក្រុមហ៊ុនអាកាសចរណ៍ផ្ទាល់ បច្ចុប្បន្នក្រុមមនុស្សទាំងអស់នេះកំពុងតាមដានអំពីរោគសញ្ញា។ រហូតមកដល់ពេលនេះ មិនទាន់មានករណីសង្ស័យ ឬ ករណីវិជ្ជមានជំងឺនេះ នៅកម្ពុជានៅឡើយទេ។ ទោះជាយ៉ាងណា ប្រជាជនដែលរស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជា...