ការកម្រាមកំហែងនៃមនោគមន៍វិជ្ជា «ណាស៊ីស» មកលើតំបន់អាស៊ីអាគ្នេយ៍

កាលពីពេលថ្មីៗនេះ មនុស្សមួយក្រុមនៅក្នុងប្រទេសមីយ៉ាន់មាត្រូវបានគេសង្កេតឃើញថាបានបង្ហាញពីការគាំទ្ររបស់ខ្លួនសល់មនោគមន៍វិជ្ជាណាស៊ីសដោយបានលើស្លាកសញ្ញារបស់លោក អាដុល ហ៊ីត្លែរ ដែលជាមេដឹកនាំរបស់ប្រទេសអាលឺម៉ង់ដែលគ្រប់គ្នាបានដឹកថាលោក គឺជាថ្នាក់ដឹកនាំម្នាក់ដែលប្រកាន់មនោគមន៍វិជ្ជា «ណាស៊ីស»។ ជាងនេះទៅទៀត អ្នកវិភាគមួយចំនួនបានជឿជាក់ថាមានមនុស្សមួយចំនួននៅក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងតែមានការឈ្លក់វង្វេងជាមួយមនោគមន៍វិជ្ជាមួយនេះដែលបានក្លាយជាទុក្ខកង្វល់មួយដែលអាចបង្កជាបញ្ហាមួយនាពេលអនាគត។ ស្របពេលជាមួយគ្នានេះដែល យោងទៅតាមសកម្មជនសិទ្ធិមនុស្សព្រះពុទ្ធសាសនាដ៏លេចធ្លោម្នាក់កាលពីឆ្នាំ ២០១៨ បានឱ្យដឹងថា អំពើឃោរឃៅដែលកើតមានឡើងទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ារបស់មីយ៉ាន់ម៉ា គឺស្រដៀងគ្នាទៅនឹងអ្វីដែលប្រព្រឹត្តដោយណាស៊ីសអាល្លឺម៉ង់អញ្ចឹង។ គួរបញ្ជាក់ផងដែរថា ជនជាតិរ៉ូហ៊ីងយ៉ា គឺជាក្រុមជនជាតិភាគតិចឥណ្ឌូ-អារីយ៉ានដែលគ្មានរដ្ឋ ភាគច្រើនកាន់សាសនាឥស្លាម និងរស់នៅក្នុងរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា។ ពេលកន្លងមកពួកគេត្រូវបានទទួលរងទុក្ខបុកម្នេញដោយត្រូវធ្វើការភៀសខ្លួន បន្ទាប់ពីបរាជ័យក្នុងការទាមទារការទទួលស្គាល់ជាប្រជាជនអចិន្រ្តៃយ៍ក្នុងប្រទេសមីយ៉ាន់ម៉ា។ យោងតាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិបានកត់សម្គាល់អំពីអំពើឃោឃៅជាច្រើនដែលបានកើតមានឡើងចំពោះប្រជាជនរ៉ូហ៊ីងយ៉ាតួយ៉ាង...