អន្ដរជាតិបន្ដទទូចឱ្យកម្ពុជាបញ្ចប់វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ ខណៈរដ្ឋាភិបាលកំពុងស្វះស្វែងរកដំណោះស្រាយ

មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្ដែជាចេតនារួមដូចគ្នាចង់ឱ្យអាជ្ញាធរកម្ពុជាដោះស្រាយបញ្ចប់វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍(Naga World)ឱ្យបានឆាប់ ដូច្នេះហើយទើបបណ្ដាប្រទេសមួយចំនួនបានចេញការអំពាវនាវជាថ្មី។ អន្ដរជាតិមើលឃើញសកម្មភាពរបស់អាជ្ញាធរកម្ពុជាធ្វើលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍កន្លងមក ជាការរំលោភបំពានសិទ្ធិសេរីភាពជាមូលដ្ឋានរបស់កូដករ។ តាមរយៈសារបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៨ មីនា ដែលចំនឹងថ្ងៃសិទ្ធិនារីអន្ដរជាតិផងនោះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាលោកChristian Barger បានស្នើសុំឱ្យភាគីពាក់ព័ន្ធទាំងអស់វិលចូលតុចរចាដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិវាទ។ លោកឯកអគ្គរដ្ឋទូតថា វិបត្ដិនេះបើសិនភាគីពាក់ព័ន្ធនៅតែបន្ដមិនអើពើ ច្បាស់ណាស់នឹងមិនអាចបញ្ចប់បានទេ។ តំណាងភាគីទាំងសងខាងគួរតែចូលរួមចរចាដោយសន្ដិវិធី ដើម្បីស្វែងរកប្រយោជន៍ទាំងអស់គ្នា។ លោកChristian Bargerក៏ឆ្លៀតរំលេចពីការតវ៉ាដោយសន្ដិវិធីរបស់កូដករណាហ្គាវើលដ៍ ដោយសង្កត់ធ្ងន់ថា ភាគច្រើននៃកូដករគឺជាស្ដ្រីដែលមានភាពក្លាហាន ហើយពួកគេធ្វើសកម្មភាពគ្រាន់តែជាការប្រើប្រាស់សិទ្ធិបញ្ចេញមតិលើបញ្ហាប្រឈម និងអ្វីដែលជាក្ដីកង្វល់របស់ពួកគេតែប៉ុណ្ណោះ។ ចំណែកឯក្រសួងការបរទេសអាមេរិកវិញ...

សម រង្ស៊ី ៖ សត្វល្អិតរបស់ប្រទេសកម្ពុជា

លោកឧបនាយករដ្ ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសបារាំងរយៈពេល ២ សប្តាហ៍ គឺចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយមានធុរៈផ្ទាល់ខ្លួន។ លោក ស ខេង មិនបានផ្ដល់មូលហេតុជាក់លាក់នៅដើមឡើយ គ្រាន់តែបញ្ជាក់ថាទទួលបានការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន។ នៅថ្ងៃទី៣០ ខែសីហា កូនប្រុស លោក...