មហាបាតុកម្មតឹកឡឹករបស់ក្រុមប្រឆាំងនៅប្រ៊ុចសែល បង្ហាញពីការអស់ជំនឿលើអ្នកប្រជោបាយនិយមដូចជនក្បត់ជាតិ សម រង្ស៊ី ​

ទីបំផុតមហាបាតុកម្មដែលក្រុមជនក្បត់ជាតិ សម រង្ស៊ី ​ បានប្រកូកប្រកាសដើម្បីប្រឆាំងនឹងវត្តមានសម្តេចតេជោ ហ៊ុន សែន នៅទ្វីបអឺរ៉ុបនៅថ្ងៃទី១៤ ខែធ្នូនេះ គឺជាមហាបាតុកម្មតឹកឡឹកមានមនុស្សមិនដល់ ២០ នាក់ផងចូលរួម ហើយអ្នកផ្តួចផ្តើមមហាបាតុកម្មបានរត់ទៅសហរដ្ឋអាម៉េរិកបាត់ ចំណែកមេដឹកនាំបាតុកម្មជាក់ស្តែងនៅប្រទេសបែលហ្សិក មិនហ៊ានចេញមុខដោយសារតែខ្មាសអស់មនុស្សលោកដែលមិនអាចកៀរគរមនុស្សមកធ្វើបាតុកម្មដូចសម្តីរបស់ក្រុមខ្លួនអួតអាង។ នេះគឺភាពអាម៉ាស់មួយយ៉ាងធំ ខណៈទ្វីបអឺរ៉ុបជាទីតាំងឈរជើងរបស់ក្រុមជនក្បត់ជាតិ សម រង្ស៊ី ​តែមិនមានមនុស្សម្នាជឿនិងគាំទ្រខ្លួនឡើយ។ មហាបាតុកម្មតឹកឡឹកនេះក៏បង្កការអាម៉ាស់ដល់ជ្រូកពុលទឹកមាត់ ជុន ច័ន្ទបុត្រ នៃវិទ្យុអាស៊ីសេរី...

សម្តេចតេជោ ហ៊ុន សែន សួរទៅជនក្បត់ជាតិ៣ជំនាន់ ហ៊ានភ្នាល់ដាក់ជីវិតនយោបាយជាមួយបណ្ឌិត ហ៊ុន ម៉ាណែត ដែរឬទេ?

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចោទសួរទៅទណ្ឌិត សម រង្ស៉ី ថា តើហ៊ានភ្នាល់ជាមួយបណ្ឌិត ហ៊ុន ម៉ាណែត ដែរទេ រឿងចោទយកលុយ៥លានដុល្លារទិញទឹកចិត្តអ្នកគាំទ្រនៅបារាំង និងអឺរ៉ុប? សម្តេចតេជោ បានបង្ហោះសារចោទសួរលើហ្វេសប៊ុករបស់សម្តេចយ៉ាងដូច្នេះ «តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់? ពូជខូចវាខូច និងវានៅតែខូច»។ សម្តេចតេជោ បានលើកឡើងទៀតថា «បុរសម្នាក់នេះ ឈ្លោះមិនរើសមុខទាំងព្រះមហាក្សត្រ រហូតជាមួយយុវជនជំនាន់ក្រោយ។...

មន្ត្រី​លោក​ខាង​លិច​​របស់អាមេរិក បានចោទកម្ពុជានិងចិនម្តងទៀតថា កំពុង​សាងសង់ ​ទីតាំងកងទ័ព​ជើងទឹក​​​​ ដោយ​សម្ងាត់​​នៅ​កម្ពុជា

កាសែត The Washington Post ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​ដក​ស្រង់​ប្រភព​ពី​មន្ត្រីប្រទេស​លោក​ខាង​លិច​មួយ​ចំនួនថា ចិន​កំពុង​សាងសង់​ទីតាំង​កងទ័ព​ជើង​ទឹក​របស់​ខ្លួន​មួយ ​ដោយ​សម្ងាត់​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ប្រើប្រាស់​ផ្ដាច់​មុខឱ្យ​កងទ័ព​របស់​ខ្លួន នេះបើតាមការចុះផ្សាយរបស់គេហទំព័រ VOA នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ។ យ៉ាង​ណា​ក៏​ដោយ កាល​ពី​ចុង​សប្តាហ៍ មន្ត្រី​ចិន​នៅ​ទីក្រុង​ប៉េកាំង​បាន​បញ្ជាក់​ប្រាប់​កាសែត Washington Post ថាមូលដ្ឋានយោធាបរទេសតែមួយគត់របស់ចិននៅពេលនេះ គឺមូលដ្ឋានទ័ពជើងទឹកក្នុងប្រទេស (ជីប៊ូទី) Djibouti នៅអាហ្វ្រិកខាងកើត។ ខណៈ​សម្តេចពិជ័យសេនា...

ការគប់ស្បែកជើងលើប្រមុខរដ្ឋាភិបាលកម្ពុជា ជាសេរីភាពហូរហៀរខ្លាំងពេក ឬអាមេរិកគ្រប់គ្រងសន្ដិសុខមិនបានល្អ?

លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លោកបានជួបជាមួយនឹងអ្នកគាំទ្រជាច្រើនមុនចាប់ផ្ដើមកិច្ចប្រជុំផ្លូវការ នៅថ្ងៃទី១២-១៣ខែឧសភា ឆ្នាំ២០២២។ ប៉ុន្ដែជារឿងមិននឹកស្មានដល់ លោកនាយករដ្ឋមន្ដ្រីបានជួបនឹងហេតុការណ៍មិនធ្លាប់មានសម្រាប់រូបលោកនៅពេលធ្វើទស្សនកិច្ចទៅក្រៅប្រទេស គឺលោកត្រូវបានបុរសខ្មែរ-អាមេរិកកាំងម្នាក់គប់ស្បែកជើងមកលើ អំឡុងពេលជួបអ្នកគាំទ្រនៅមុខសណ្ឋាគារមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃ១១ឧសភា។ បុរសដែលជាអ្នកគប់ស្បែកជើងសំដៅមកលើលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន មានឈ្មោះថា អ៊ុក ទូច អាយុ៧១ឆ្នាំ។ បើតាមការផ្ដល់បទសម្ភាសដល់វិទ្យុអាស៊ីសេរី លោកថាការដែលលោកយកស្បែកជើងគប់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ដោយសារលោកខឹងនឹងលោកនាយករដ្ឋមន្ដ្រីដែលបានសម្លាប់គ្រួសាររបស់លោក និងប្រជាពលរដ្ឋខ្មែរជាច្រើននាក់ក្នុងពេលដឹកនាំប្រទេសជិត៤០ឆ្នាំមកនេះ។ លោកសង្កត់ធ្ងន់ថា “ហ្នឹងខ្ញុំគ្រាន់តែយកស្បែកជើងគប់គាត់ទេ តែពួកគាត់វិញយកគ្រាប់បែកគប់បាតុករស្លាប់មិនចេះតិចនៅស្រុកខ្មែរ...