Tag: RFA

សម្ដេចតេជោ ហ៊ុន សែន កោតសរសើរ សេចក្តីក្លាហាន របស់លោកត្រាំ ក្នុងការបញ្ឈប់ផ្តល់ថវិកា ដល់ក្បាលម៉ាស៊ីនឃោសនា ដែលមានចរិតលាបពណ៌ អុជអាល ញុះញង់បង្កចលាចល ស្ទើរពេញពិភពលោក
នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅរាត្រីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយលោកប្រធានាធិបតីត្រាំ ដោយភ្ជាប់នូវខ្លឹមសារទាំងស្រុងថា៖ « យើងគួរតែវាយតម្លៃខ្ពស់ ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានសេចក្តីក្លាហាន ចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់ផ្តើមពីបណ្តាញព័ត៌មាន ដែលផ្តល់ថវិកា ដោយរដ្ឋាភិបាលអាមេរិកជាមុន។ នេះជាការរួមចំណែកដ៏ធំ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល...