Day: October 15, 2021

តើនរណាជាអ្នកមិនគោរពសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ពិតប្រាកដ?
នាប៉ុន្មានថ្ងៃខាងមុខនេះពោលគឺថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នេះនឹងឈានទៅដល់ ៣០ ឆ្នាំនៃការចុះហត្ថលេខានៃសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ ដែលជាការបញ្ជប់សង្រ្គាមស៊ីវិលរ៉ាំរ៉ៃក្នុងប្រទេសកម្ពុជា។ សន្ធិសញ្ញានេះមានរដ្ឋាភិបាលចំនួន ១៨ ដែលជាហត្ថលេខី រួមទាំងភាគីខ្មែរចំនួនបួនទៀតរួមមាន រដ្ឋកម្ពុជា, ហ្វ៊ុនស៊ិនប៉ិច, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោកតា សឺន សាន និងខ្មែរក្រហម រួមបញ្ចូលគ្នាបង្កើតជា«ក្រុមប្រឹក្សាជាតិជាន់ខ្ពស់»។ រហូតមកដល់ពេលនេះអស់រយៈពេលប្រមាណខិតជិតទៅនឹង ៣០ ឆ្នាំទៅហើយ ប្រទេសកម្ពុជាបានបន្តការអភិវឌ្ឍន៍ និងបន្តដំណើរទៅមុខឥតឈប់ឈរ...