About

The Other Truth ត្រូវបានបង្កើតឡើងដោយសារតែកង្វះខាតនូវជម្រើសប្រព័ន្ធផ្សព្វផ្សាយដែលទុកចិត្តបានព្រោះពួកគេតែងកុហកភូតភរ និងកង្វះនូវជម្រើសប្រព័ន្ធផ្សព្វផ្សាយណាដែលរាយការណ៍តែអ្វីដែលជាការពិត។ យើងបានធ្វើការដោយផ្ទាល់ និងដោយប្រយោលជាមួយយុវជនឆ្នើមជាច្រើន ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យក្នុងស្រុកដ៏មានកិត្យានុភាព មានចំណេះដឹងល្អអំពីនយោបាយរបស់ពិភពលោក និងបញ្ហាធំៗ និងបន្ទាន់ក្នុងការអភិវឌ្ឍន៍សង្គម។
ហេតុអ្វីពួកយើងអាចជាទីទុកចិត្តសម្រាប់អ្នក?
១- ការវាយតម្លៃ និងអង្គេតរបស់ពួកយើង គឺផ្អែកទៅលើទិន្នន័យផ្លូវការ និងវិភាគប្រកបដោយវិជ្ជាជីវៈ។
២- យើងមិនត្រូវបានទទួលការឧបត្ថមពីអាជ្ញាធរដើម្បីធ្វើការឃោសនានយោបាយជំនួសពួកគេឡើយ ផ្ទុយទៅវិញយើងត្រូវបានផ្តល់មូលនិធិយ៉ាងពេញលេញពីអ្នក អ្នកអាន ការគាំទ្រដោយស្ម័គ្រចិត្ត ក្នុងន័យនេះពួកយើងមានគណនេយ្យភាពចំពោះតែអ្នកតែប៉ុណ្ណោះ។
៣- ពួកយើងផ្ដោតសំខាន់ក្នុងការនាំយកការពិតមកជូនអ្នកប៉ុណ្ណោះ ពិសេសបញ្ហាផ្សេងៗដែលមជ្ឈដ្ឋានទូទៅបដិសេធ។
តើពួកយើងជានរណា?
The Other Truth គឺរៀបចំ និងដំណើរការដោយក្រុមមនុស្សសាមញ្ញបំផុត ឧស្សាហ៍ព្យាយាម ដែលធុញទ្រាន់នឹងការភ័យខ្លាច ការកុហក និងការឃោសនាដែលបន្តដោយប្រព័ន្ធផ្សព្វផ្សាយទូទៅ។ ពួកយើងមានអារម្មណ៍ថាវាជាកាតព្វកិច្ចរបស់យើងក្នុងការនាំមកជូនអ្នកនូវការពិតដែលមនុស្សទូទៅធ្វើការបដិសេធ ហើយឥឡូវនេះគឺយើងនៅទីនេះ។
យើងសង្ឍឹមយ៉ាងមុតមាំថាការងាររបស់យើងនឹងបង្ហាញនូវអ្វីដែលពួកយើងព្យាយាម និងខិតខំធ្វើ ហើយយើងក៏សង្ឃឹមដែរថាអ្នកក៏ឃើញវាដូចគ្នា។
បេសកកម្មរបស់យើង
គោលបំណងរបស់យើងគឺនាំមកជូនអ្នកនូវអ្នកសារព័ត៌មាន ស្មោះត្រង់ គួរឱ្យទុកចិត្ត និងជឿជាក់បាន។ យើងធ្វើវាសម្រាប់អ្នក ហើយពិសេសសម្រាប់អ្នកម្នាក់ប៉ុណ្ណោះ។
ប្រសិនបើ​អ្នក​ចង់​គាំទ្រ​ពួកយើង​ដើម្បី​បន្ត​នាំនូវអ្នកសារព័ត៌មាន ស្មោះត្រង់ គួរឱ្យទុកចិត្ត និងជឿជាក់បាន អ្នកអាចបរិច្ចាគដោយ  link  នេះដល់គេហទំព័ររបស់យើង។

===================================================================
RSS site:     https://theothertruth-news.com
Dark Web mirror:    7zgicfm5xgznosggryzniz44nxnoj76wn3b5i6hydxtrlil7sf2ovjqd.onion