អត្ថបទវិភាគ : សេណារីយ៉ូរឿងគ្រាប់មីនគឺជាយុទ្ធសាស្ត្រ «តម្រិះជិះកឯង» របស់ភាគីថៃ

ម្តងហើយម្តងទៀត ភាគីថៃតែងតែយកប្រធានបទស្តីពីការដើរជាន់មីននៃទាហានរបស់ខ្លួនមកធ្វើជាលេស ក្នុងការចោទប្រកាន់កម្ពុជាថាបានដាក់មីនថ្មី។ គោលដៅសំខាន់បំផុតរបស់ភាគីថៃគឺបង្កើតលេស ដើម្បីបង្ខូចឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ក្នុងគោលបំណងបង្វែរការចាប់អារម្មណ៍ពីការឈ្លានពានរបស់ខ្លួនមកលើអធិបតេយ្យភាពកម្ពុជា ក៏ដូចជាការបំពានមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់។ ប៉ុន្តែ ល្បិចរបស់ថៃប្រៀបដូចជាការជីករណ្តៅកប់ខ្លួនឯង ឬបើនិយាយតាមសុភាសិតខ្មែរវិញគឺ «តម្រិះជិះកឯង»។ ហេតុអ្វី? ពីព្រោះសកម្មភាពដដែលៗរបស់ថៃបាននិងកំពុងបង្ហាញឱ្យពិភពលោកឃើញយ៉ាងច្បាស់អំពីគោលដៅទុច្ចរិតរបស់ខ្លួនទៅវិញទេ។ ទី១៖ នរណាក៏ដឹងដែរថា កម្ពុជាគឺជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍ដោយក្នុងអំឡុងពេលនោះ គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះបានកប់យ៉ាងច្រើននៅក្នុងដី ពិសេសក្នុងតំបន់ដែលមានសង្គ្រាមផ្ទុះខ្លាំង ដូចជាតំបន់មួយចំនួនតាមបណ្តោយព្រំដែនកម្ពុជាថៃជាដើម ដែលជាទីតាំងធ្លាប់មានការប្រយុទ្ធគ្នាពីអតីតកាល។ ទី២៖ ក្រោយទទួលបានសុខសន្តិភាពតាមរយៈនយោបាយឈ្នះ-ឈ្នះនាចុងទសវត្សរ៍ទី ៩០ កម្ពុជាបានខិតខំយ៉ាងខ្លាំងក្នុងការដោះមីននិងគ្រាប់មិនទាន់ផ្ទុះដែលជាកាកសំណល់សង្គ្រាមចេញពីទឹកដីរបស់ខ្លួន...

តើកម្ពុជាត្រូវតែមានជម្រើសរវាងអាមេរិកនិងចិនឬទេ​ ដើម្បីធានាបាននូវភាពរឹងមាំរបស់ខ្លួន?

ពីថ្ងៃទី១៣ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានរយៈពេល៥ថ្ងៃ ព្រះមហាក្សត្រថៃ មហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) បានបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន។ ដំណើរទស្សនកិច្ចនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទី១. ដោយសារ​វាជាដំណើរទស្សនកិច្ចដំបូងដោយមហាក្សត្រថៃក្នុងរយៈពេល៧៦ឆ្នាំ ចាប់តាំងពីបក្សកុម្មុយនីស្តចិន ឡើងកាន់អំណាចក្នុងឆ្នាំ១៩៤៩ ហើយអ្នកវិភាគជាច្រើនចាត់ទុកថា ជាសញ្ញាកើនឡើងនៃឥទ្ធិពលរបស់មហាយក្សចិនមកលើរាជាណាចក្រថៃ ខណៈថៃធ្លាប់តែជាមិត្ដស្និទ្ធស្នាលរបស់អាមេរិក។ ចំណុចចាប់អារម្មណ៍ទី២. ទស្សនកិច្ចនេះគឺធ្វើឡើងចន្លោះពេលថៃកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជា ដែលគេក៏បានដឹងគ្រប់គ្នាថា កម្ពុជា-ចិនគឺជាមិត្ដដែកថែប។ ដូច្នេះ វា​បាន​ធ្វើឱ្យមានសំណួរចោទឡើងពីគោលបំណងនៅពីក្រោយព្រះរាជទស្សនកិច្ចនេះ។...

Why Trump won’t let Thailand keep tariff, border talks separate

The US president views the Thai-Cambodia ceasefire deal as a ‘diplomatic trophy’ and will use trade leverage to protect it, analysts say Thailand’s insistence...

Nikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»

ស្របពេលភាពតានតឹងកម្ពុជា-ថៃ បានកើនឡើងសាជាថ្មីនិងនាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរៈគុល កំពុងផ្គើនប្រមុខសេតវិមាន ដូណាល់ ត្រាំនោះ, សារព័ត៌មាន Nikkei Asia របស់ជប៉ុន បានចេញផ្សាយអត្ថបទមួយ ដោយដាក់ចំណងជើងថា៖ «សហរដ្ឋអាមេរិក មើលឃើញសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។ ខ្លឹមសារសំខាន់នៅក្នុងអត្ថបទដែលផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែវិច្ឆិកាឆ្នាំ២០២៥, Nikkei Asia សរសេរថា៖ ចាប់តាំងពីឡើងកាន់តំណែងមក សម្តេច...

Cambodia’s Record on Peace Cannot Be Undermined by Baseless Accusations

The Royal Government of Cambodia has always chosen dialogue over discord, and peace over provocation. Yet, the recent accusation by the Thai army —...

Lasting peace: The road ahead for Cambodia and Thailand

While making war is easy, building lasting peace is a far more complex and demanding long-term commitment and endeavour. Southeast Asia has enjoyed peace...

លោក Hok Nave ឆ្លើយសំណួររបស់ប្រជាពលរដ្ឋនៅតាមបណ្ដាញសង្គម

Hok Nave បានបង្ហោះសារមួយតាមរយៈបណ្តាញ Facebook ដើម្បីឆ្លើយសំណួររបស់បងប្អូនជាច្រើន ដែលបានសួរអំពីការព្រួយបារម្ភក្នុងការដកសព្វាវុធធុនធ្ងន់ និងការដោះមីនតាមតំបន់ព្រំដែន។ គាត់បាននិយាយថា សំណួរមួយដែលគេសួរញឹកញាប់គឺ៖ តើយើងអាចទុកចិត្តសៀមបានទេ? ហើយហេតុអ្វីបានជារាជរដ្ឋាភិបាលយើងយល់ព្រមលើការដកសព្វាវុធនោះ? Hok Nave ឆ្លើយថា សម្រាប់គាត់ផ្ទាល់ មិនអាចទុកចិត្តសៀមបានទេ។ ប៉ុន្តែក្នុងបរិបទនៃកិច្ចព្រមព្រៀងសន្តិភាព យើងអាចទុកចិត្តបានតាមរយៈប្រតិបត្តិការសមមូល គឺខ្មែរដក សៀមក៏ត្រូវតែដក ដោយមានការត្រួតពិនិត្យ និងអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីធានាថាទាំងពីរប្រទេសអនុវត្តតាមនីតិវិធីត្រឹមត្រូវ។ គាត់បានប្រាប់ថា...

កិច្ចប្រជុំកំពូលជាផ្លូវការរវាងចិននិងអាមេរិក ស្វែងរកការបញ្ចប់ភាពតានតឹងសង្គ្រាមពាណិជ្ជកម្ម

នាវេលាថ្ងៃនេះចំណាប់អារម្មណ៍គ្រប់គ្នាគឺទៅលើជំនួបរវាងកំពូលមេដឹកនាំរបស់មហាយក្សទាំងពីរគឺលោកតាត្រាំជាទីស្នេហារបស់អាម៉េរិក និងលោកប្រធានស៊ីដ៏ស្រស់សង្ហាររបស់ចិននៅឯកិច្ចប្រជុំកំពូល APEC ប្រទេសកូរ៉េខាងត្បូង។ កិច្ចប្រជុំនេះនឹងកាត់បន្ថយភាពតានតឹងក្នុងសង្គ្រាមពាណិជ្ជកម្ម ជាពិសេសទាក់ទងនឹងការគំរាមកំហែងរបស់លោកតាត្រាំក្នុងការដំឡើងពន្ធ ១០០% លើទំនិញរបស់ចិនមានសុពលភាពចាប់ពីថ្ងៃទី០១ ខែវិច្ឆិកានេះតទៅ ជាការតបតនឹងវិធានការរឹតបន្តឹងការនាំចេញរ៉ែកម្រ (rare earth exports) របស់ប្រទេសចិន ជាពិសេសទៅកាន់អាម៉េរិក។ បណ្តាពាណិជ្ជករ និងអ្នកពាក់ព័ន្ធទាំងឡាយរបស់មហាយក្សទាំងពីរបង្ហាញពីសញ្ញាសុទិដ្ឋិនិយម ហើយរំពឹងថាអាចនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏មានសក្តានុពលមួយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគជឿថា ជំនួបនេះទំនងជានឹងនាំមកនូវ បទឈប់បាញ់ពាណិជ្ជកម្ម ជាបណ្តោះអាសន្ន មួយប៉ុណ្ណោះ...

ហ្សេឡិនស្គី​ខក​ចិត្ត​បន្ទាប់​ពី​ត្រាំ​ជំរុញ​ឱ្យ​កា.ត់​ទឹក​ដី​អ៊ុយ​ក្រែន​ឱ្យ​រុស្ស៊ី និង​មិន​ផ្ដល់​មីស៊ីល​ថូម៉ាហក

ជា​ថ្មី​ម្ដង​ទៀត​ លោក​ត្រាំ​នៅ​តែ​ចង់​ឱ្យ​អ៊ុយ​ក្រែន​ធ្វើ​សម្ប​ទាន​ទៅឱ្យ​​រុស្ស៊ី​ដើម្បី​​បិទ​បញ្ចប់​សង្គ្រាម​ឱ្យ​បាន​ឆាប់​។ ប្រភព​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​ដែល​បាន​ដឹង​កិច្ច​ការ​ផ្ទៃ​ក្នុង​រវាង​អាមេរិក និង​អ៊ុយ​ក្រែន​បាន​ទម្លាយ​អាថ៌​កំបាំង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​នៅ​ពេល​ជួប​គ្នា​​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន លោក​ត្រាំ​​ស្នើ​​ឱ្យ​​​លោក​ហ្សេ​ឡិន​ស្គី​​កាត់​ទឹក​ដី​អ៊ុយ​ក្រែន​មួយ​ផ្នែក​ទៅ​​ឱ្យ​រុស្ស៊ី​ដើម្បី​​ជា​ថ្នូរ​​នឹង​​សន្តិ​ភាព​​។ ​ប្រភព​ដដែល​នោះ​ប្រាប់​ថា​​ការ​ជួប​គ្នា​កាល​នោះ​​​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​បរិ​យា​កាស​ដ៏​តឹង​តែង​​បំផុត​ដល់​ថ្នាក់​​​​គណៈ​ប្រតិ​ភូ​អ៊ុយ​ក្រែន​ខក​ចិត្ត​យ៉ាង​ខ្លាំង​។ នេះ​បើ​​តាម​ប្រភព​២​នាក់​ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ​​។ ​​ចំពោះ​សំណូម​ពរ​របស់​អ៊ុយ​ក្រែន​ដែល​ចង់​បាន​មីស៊ីល​ម៉ាក​ថូម៉ា​ហក​នោះ លោក​ត្រាំ​មិន​បាន​ផ្ដល់​ការ​សន្យា​ដោយ​ប្រាកដ​ប្រ​ជាឡើយ​​។ ​ប៉ុន្តែ​ប្រហែល​ជា​អត់​ច្រើន​ជាង​បាន​។ ​សូម្បី​តែ​អនុ​ប្រ​ធានា​ធិបតី​អាមេរិក លោក​ជេ​ឌី​វេន (JD Vance) ក៏​បញ្ជាក់​ត្រង់​ចំណុច​នេះ​ផង​ដែរ​ថា​លោក​ត្រាំ​ចង់​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ និង​រំលត់​ភ្លើង​សង្គ្រាម​។ លោក​ចង់​មាន​ន័យ​ថា​បើ​ផ្ដល់​មីស៊ីល​នេះ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​មិន​មែន​ធ្វើ​ឱ្យ​សង្គ្រាម​ឆាប់​ចប់​នោះ​ទេ ប៉ុន្តែ​​អាច​ធ្វើ​ឱ្យ​ឆាប​ឆេះ​កាន់​តែ​ខ្លាំង​។​ ​​ប្រភព​ដដែល​នេះ​ប្រាប់​ថា​នៅ​ក្នុង​ពេល​ជួប​គ្នា​នោះ លោក​ត្រាំ​​មិន​បានសន្យា​​ដោយ​ប្រាកដ​ប្រជា​ថា​នឹង​ផ្ដល់​ការ​ធានា​សន្តិ​សុខ​ជាតិ​សម្រាប់​អ៊ុយ​ក្រែនទេ​​។ ​​និយាយ​ដល់​​ចំណុច​នេះ​ធ្វើ​ឱ្យ​​គណៈ​ប្រតិ​ភូ​អ៊ុយ​​ក្រែន​ចាប់​ផ្ដើម​ងឿង​ឆ្ងល់​​​​​ព្រោះ​មិន​ដឹង​ថា​តើ​លោក​ត្រាំ​​មាន​ជំហរ​បែប​ណា​។ គេ​នៅ​ចាំ​បាន​ថា​​ក្រោយពេល​ជួប​គ្នា​រួច លោក​ត្រាំ​អំពាវ​នាវ​​ឱ្យ​​​មាន​បទ​ឈប់​បាញ់​។...

Myanmar scam centres boom using Musk’s Starlink

Scam centres in Myanmar blamed for swindling billions from victims across the world are expanding fast just months after a crackdown that was supposed...