Day: May 30, 2022

រុស្ស៊ីទម្លាយការពិសោធន៍ឱសថរបស់អាមេរិក ដែលបណ្តាលអោយទាហានអ៊ុយក្រែន២០នាក់បានស្លាប់យ៉ាងអាថ៌កំបាំង
យោងតាមការចុះផ្សាយរបស់សារព័ត៍មាន Daily Mail បានឱ្យដឹងថា ចាប់តាំងពីកងទ័ពរុស្ស៊ីវាយលុកចូលអ៊ុយក្រែនមក មន្ទិលសង្ស័យអំពីមន្ទីរពិសោធន៍ ជីវសាស្ត្ររបស់អាមេរិក ក្នុងប្រទេសអ៊ុយក្រែនត្រូវបានទម្លាយជាបន្តបន្ទាប់។ ថ្មីៗនេះ លោក Igor Kirillov ប្រធានផ្នែកការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្ត នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានប្រកាសជាសាធារណៈនូវព័ត៌មានដ៏ញាក់សាច់មួយ គឺ «ការពិសោធន៍ឱសថ» របស់អាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន បានបណ្តាលឱ្យទាហានអ៊ុយក្រែនជាច្រើនបាត់បង់ជីវិត។ យោធារុស្ស៊ីបានទម្លាយព័ត៌មាន «គម្រោង UP-8»...

ឧកញ្ញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ៖ គួរផ្តល់តម្លៃ ភាពថ្លៃថ្នូរដល់និសិ្សតខ្មែរកំពុងធ្វើការ
ថ្មីៗនេះខ្មែរបុត្ថាណាការ ទទួលបានសំណេរមួយ ដែលជាសម្រង់ប្រសាសន៍របស់លោកឧកញ្ញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី។ លោកបានលើកឡើងពីស្ថានភាព សិស្សនិស្សិតដែលកំពុងស្ថិតក្នុងឆ្នាំមូលដ្ឋានជាពិសេសដែលកំពុងធ្វើការងារដើម្បីសន្សំប្រាក់សម្រាប់ឆ្នាំសិក្សារបស់ខ្លួន។ និស្សិតខ្លះដែលកំពុងធ្វើការងារក្នុងភោជនីយដ្ឋាន ម្ហូបអាហារ ភេសជ្ជៈ នានា ត្រូវបានគេមើលឃើញថាទទួលបានប្រាក់បៀវត្សទាបជាងអតិផរណា។ នេះបើតាមអ្វីដែលលោកបណ្ឌិតបានមានប្រសាសន៍។ លោកបណ្ឌិតក៏បានសំណូមពរ ឲ្យយើងគ្រប់គ្នាផ្លាស់ប្តូរផ្នត់គំនិតចង្អៀតចង្អល់ ហើយឯកមកឲ្យតម្លៃនិង កម្លាំងចិត្តដល់យុវជននិងយុវនារីដែលជាសិស្សនិស្សិតកំពុងខិតខំធ្វើការងាររកប្រាក់សន្សំសម្រាប់បង់ថ្លៃសាកលវិទ្យាល័យរបស់ពួកគេ។ សូមអានសំណេរផ្ទាល់របស់ឧកញ្ញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ខាងក្រោមនេះ៖ និស្សិតខ្មែរយើងខ្លះហាក់អភ័ព្ទ ព្រោះដើម្បីបន្តរៀនសូត្រឱ្យដល់កម្រិតឧត្តមសិក្សា គេត្រូវបង្ខំចិត្តធ្វើការគ្រប់បែបយ៉ាង...