វិភាគអន្តរជាតិ៖ តើព័ត៌មានក្លែងក្លាយលើអនឡាញ បង្កកុបកម្មប្រឆាំងជនអន្តោប្រវេសន៍នៅអង់គ្លេស ដោយរបៀបណា?

វិភាគអន្តរជាតិ៖ តើព័ត៌មានក្លែងក្លាយលើអនឡាញ បង្កកុបកម្មប្រឆាំងជនអន្តោប្រវេសន៍នៅអង់គ្លេស ដោយរបៀបណា? (ឡុងដ៍)៖ ​ចក្រភពអង់គ្លេស បានប្រឈមមុខនឹងកុបកម្មដ៏អាក្រក់បំផុតមួយមិនធ្លាប់មាន ក្នុងរយៈពេល១៣ឆ្នាំមកនេះ ខណៈរលកអំពើហិង្សាប្រឆាំងមូស្លីម (អ្នកកាន់សាសនាអ៉ីស្លាម) និងជនអន្តោប្រវេសន៍បានផ្ទុះឡើងនៅទូទាំងប្រទេស។ កុបកម្មលាយឡំជាមួយអំពើហិង្សា រហូតដល់ជំរុញឱ្យប៉ូលិសអង់គ្លេសទាញព្រនុង វាយបង្រ្កាប និងចាប់ខ្លួនកុបករជាច្រើននាក់ កើតមានឡើង បន្ទាប់ពីមានការចែករំលែកយ៉ាងផុលផុសនូវព័ត៌មានក្លែងក្លាយនៅលើបណ្ដាញទំនាក់ទំនងសង្គមអំពីករណី ចាក់សម្លាប់ក្មេងស្រី៣នាក់ និងមនុស្សមួយចំនួនទៀតរងរបួស នៅឯថ្នាក់រៀនរាំមួយកន្លែង ក្នុងទីក្រុង Southport។ ព័ត៌មានក្លែងក្លាយអំពីហេតុការណ៍ចាក់សម្លាប់មនុស្សកាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ...