Day: December 4, 2024

ទណ្ឌិតសម រង្ស៊ី បញ្ជាក់ពីការបញ្ឆេះបដិវត្តន៍ពណ៌លើកម្ពុជាក្នុងចេតនាផ្តួលរំលំរដ្ឋាភិបាល
អ្នកវិភាគភូមិសាស្ត្រនយោបាយនៅកម្ពុជា លោក ថុង ម៉េងដាវិត បានឱ្យដឹងថា ការសរសេរបង្ហោះសារផ្ការីកលើទំព័រហ្វេសប៊ុក របស់ទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី២៦ ខែវិច្ឆិកា គឺជាការបញ្ជាក់ពីសញ្ញាបញ្ឆេះបដិវត្តន៍ពណ៌លើប្រទេសកម្ពុជា ក្នុងចេតនាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ អ្នកវិភាគរូបនេះបានប្រាប់ថា មិនមែនតែកម្ពុជាទេដែលទទួលរងការបញ្ឆេះបដិវត្តន៍ពណ៌។ ថ្មីៗកន្លងទៅនេះ មានបដិវត្តន៍ពណ៌ជាច្រើនបានកើតឡើងរួមមាន បដិវត្តន៍ពណ៌ទឹកក្រូចអ៊ុយក្រែនឆ្នាំ២០០៤ និងឆ្នាំ២០១៤ និងបដិវត្តន៍ផ្កាធូលីប នៅគៀរហ្គីស្ថាន ក្នុងឆ្នាំ២០០៥ និងបដិវត្តន៍ដើមកេដារនៅលីបង់ ក្នុងឆ្នាំ២០០៥ ជាដើម។...