Day: January 15, 2025

តើក្រុមបង្កើតចលនាខុសច្បាប់លើទឹកដីសហរដ្ឋអាមេរិក ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា នឹងប្រឈមហានិភ័យអ្វីខ្លះក្នុងរជ្ជកាលថ្មីរបស់លោក ដូណាល់ ត្រាំ?
នៅសល់មិនដល់មួយសប្តាហ៍ទៀតឡើយ ដែលប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ នឹងត្រូវឡើងកាន់តំណែងប្រធានាធិបតីលើកទី៤៧របស់សហរដ្ឋអាមេរិក។ លោក ដូណាល់ ត្រាំ បានសន្យាលើចំណុចអទិភាពធំៗខ្លះ ដែលនឹងត្រូវដោះស្រាយភ្លាមៗ នៅពេលលោកឡើងកាន់តំណែងនៅថ្ងៃទី២០ មករា ឆ្នាំ២០២៥ ក្នុងនោះអទិភាពដ៏ចម្បងមុនគេបំផុត គឺការដោះស្រាយបញ្ហាអន្តោប្រវេសន៍ និងសន្តិសុខព្រំដែន។ សេចក្តីរាយការណ៍បានបង្ហាញថា ភាពប្រែប្រួលនយោបាយអាមេរិកនេះ បានធ្វើឱ្យខ្មែរមួយក្រុមរស់នៅលើទឹកដីសហរដ្ឋអាមេរិក បានបារម្ភអំពីការធ្វើនយោបាយប្រឆាំងរបស់ខ្លួន នៅពេលដែលនឹងមានរជ្ជកាលថ្មីស្ថិតនៅក្រោមគោលនយោបាយរបស់លោក ដូណាល់ ត្រាំ...