បទអធិប្បាយ៖ អ្នកនិពន្ធ《Asiaweek》ឈ្មោះ “Chen Shaohu” បិទទ្វារចងម៉ុងសរសេរព័ត៌មានពីកម្ពុជា

ថ្មីៗនេះ《Asiaweek》ភាសាចិនបានផ្សព្វផ្សាយអត្ថបទមួយដែលមានចំណងជើងថា 《តំបន់ឧស្សាហកម្មឆបោកតាមប្រព័ន្ធអនឡាញក្នុងប្រទេសកម្ពុជា! លោក ហ៊ុន ម៉ាណែត ជាប់ពាក់ព័ន្ធ! មានមនុស្សជាង ១០ ម៉ឺននាក់ស្ថិតក្នុងខ្សែសង្វាក់ឧស្សាហកម្មឆបោក!》 ដែលនិពន្ធដោយឈ្មោះ “Chen Shaohu”។ ខ្លឹមសារអត្ថបទនេះសុទ្ធតែសរសេរតាមអារម្មណ៍ផ្ទាល់ខ្លួន ដោយមិនធ្វើការស្រាវជ្រាវនិងសម្ភាសន៍អ្នកណាទាំងអស់។ អត្ថបទនេះគ្រាន់តែប្រមូលព័ត៌មានផ្សេងៗពីអ៊ីនធឺណិតដែលមិនផ្លូវការ ហើយចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់មកលើប្រទេសកម្ពុជា និងមេដឹកនាំរាជរដ្ឋាភិបាល។ ជាប្រជាពលរដ្ឋកម្ពុជាម្នាក់ និងជាអ្នកសារព័ត៌មានភាសាចិនម្នាក់នៅក្នុងប្រទេសកម្ពុជា ខ្ញុំមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំងចំពោះអត្ថបទនេះ។ អ្នកសារព័ត៌មានដែលមានទំនួលខុសត្រូវ ត្រូវតែធ្វើការរាយការណ៍យោងតាមការពិត មិនអាចបង្កើតរឿងឡើងដោយខ្លួនឯង ឬបកស្រាយចេញតាមតែអារម្មណ៍និងលំអៀងខុសការពិតនោះទេ។...