Day: November 23, 2025
តើកម្ពុជាត្រូវតែមានជម្រើសរវាងអាមេរិកនិងចិនឬទេ ដើម្បីធានាបាននូវភាពរឹងមាំរបស់ខ្លួន?
ពីថ្ងៃទី១៣ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានរយៈពេល៥ថ្ងៃ ព្រះមហាក្សត្រថៃ មហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) បានបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន។ ដំណើរទស្សនកិច្ចនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទី១. ដោយសារវាជាដំណើរទស្សនកិច្ចដំបូងដោយមហាក្សត្រថៃក្នុងរយៈពេល៧៦ឆ្នាំ ចាប់តាំងពីបក្សកុម្មុយនីស្តចិន ឡើងកាន់អំណាចក្នុងឆ្នាំ១៩៤៩ ហើយអ្នកវិភាគជាច្រើនចាត់ទុកថា ជាសញ្ញាកើនឡើងនៃឥទ្ធិពលរបស់មហាយក្សចិនមកលើរាជាណាចក្រថៃ ខណៈថៃធ្លាប់តែជាមិត្ដស្និទ្ធស្នាលរបស់អាមេរិក។ ចំណុចចាប់អារម្មណ៍ទី២. ទស្សនកិច្ចនេះគឺធ្វើឡើងចន្លោះពេលថៃកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជា ដែលគេក៏បានដឹងគ្រប់គ្នាថា កម្ពុជា-ចិនគឺជាមិត្ដដែកថែប។ ដូច្នេះ វាបានធ្វើឱ្យមានសំណួរចោទឡើងពីគោលបំណងនៅពីក្រោយព្រះរាជទស្សនកិច្ចនេះ។...