ផ្លូវកម្ពុជាគួរដើរ និងទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត

កាលពីដើមខែវិច្ឆិកា​ ឆ្នាំ២០២៥ ប្រទេសថៃបានប្រកាសដោយឯកតោភាគីក្នុងការឈប់ចូលរួមអនុវត្តសេចក្ដីថ្លែងការណ៍រួមសន្តិភាពដែលមានម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ជាហត្ថលេខីផងនោះនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពោល គឺពីរសប្ដាហ៍បន្ទាប់ពីការចុះហត្ថលេខា។ មូលហេតុចម្បង និងជាមូលហេតុដែលមិនសមហេតុដែលភាគីថៃបានលើកឡើង គឺបន្ទាប់ពីទាហានរបស់ខ្លួនបានដើរជាន់មីន និងបន្តផ្សព្វផ្សាយថាភាគីកម្ពុជាបន្តដាក់មីនថ្មីបន្ថែម ទោះបីជាការលើកឡើងរបស់ខ្លួនពុំមានទឡ្ហីករណ៍មកជា អំណះអំណាងក្ដី។ សម្រាប់ភាគីកម្ពុជា ការលើកឡើងរបស់ភាគីថៃ គឺជាព័ត៌មានមិនត្រឹមត្រូវ មិនសមហេតុផល និងមិនឆ្លើយតបនឹងការពិតជាក់ស្ដែងនោះឡើយ។ ម្ដងហើយ...