ស្ថានភាពនៅតំបន់ឈ្លានពាននៃតំបន់ហ្គាស្សា និងការយល់ឃើញរបស់សហគមន៍អន្តរជាតិ

ជម្លោះរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស​ បានបន្សល់នូវទុក្ខវេទនាជាច្រើនដល់ប្រជាជនស្លូតត្រង់ពិសេសក្រុមមនុស្សដែលរស់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ យោងតាមទិន្ន័យរបស់អង្គការសហប្រជាជាតិគិតត្រឹមខែមីនា ឆ្នាំ២០២៤ នេះ មនុស្សប្រមាណជាងពីរលាននាក់ត្រូវបានភៀសខ្លួនចេញពីផ្ទះរបស់ខ្លួនដើម្បីស្វែងរកទីកន្លែងសុវត្ថិភាព ដោយក្នុងនោះមនុស្សជាមួយលាននាក់ត្រូវបានជម្លៀសទៅកាន់តំបន់ Rafaf
ខណៈពេលដែលប្រជាជនជាច្រើកំពុងជួបគ្រោះទុរ្ភិក្ស។

សកម្មភាពប្រជាជនប៉ាលេស្ទីនជម្លៀសចេញទៅតំបន់មានសុវត្ថិភាព
ដើម្បីជាជំនួយដល់ការបញ្ចប់សង្គ្រាម និងជួយសង្គ្រោះដល់ប្រជាជនស្លូតត្រង់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានកំពុងតែរៀបចំសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី «ការបញ្ឈប់ការសម្លាប់នៅតំបន់ភាគខាងត្បូងនៃតំបន់ហ្គាហ្សា» ប៉ុន្តែហាក់មិនមានឥទ្ធិពលអ្វីទៅលើប្រទេសអ៊ីស្រាអែលនោះឡើយ។ ស្របពេលជាមួយគ្នានេះ​ មានអ្នកការទូតជាច្រើនរួមទាំងលោក Josep Borrell ដែលជាអ្នកការទូតល្បីឈ្មោះមួយរូបរបស់សហភាពអឺរ៉ុប បានជំរុញឱ្យអ៊ីស្រាអែលបញ្ចប់ប្រតិបត្តិការយោធានៅ Rafah ជាបន្ទាន់ ដើម្បីការពារដល់អាយុជីវិតរបស់ប្រជាជនស្លូតត្រង់។ ទោះបីជាយ៉ាងណាក្ដី អ៊ីស្រាអែលបានបានអើពើ និងបន្តសកម្មភាពដ៏អមនុស្សធម៌របស់ខ្លួន។​ ប្រជាជនទាំងអស់មិនអាចចាកចេញពីផ្ទះនោះឡើយ មិនដូច្នេះទេពួកគេនឹងត្រូវបានសម្លាប់ ហើយសម្រាប់សេវាទូរស័ព្ទ និងអីនធឺណែតក៏ត្រូវបានកាត់ផ្ដាច់ទាំងស្រុងផងដែរ ដោយអះអាងថាពួកគេត្រូវតែកំទេចក្រុមហាម៉ាសទាំងស្រុងតែម្ដង។
នាពេលថ្មីៗនេះ អង្គការសហប្រជាជាតិ ទើបតែបញ្ចូលប្រទេសអ៊ីស្រាអែលទៅក្នុងបញ្ជីខ្មៅ (Blacklist) ក្នុងនាមជាប្រទេស​​ដែលបាន​ប្រព្រឹត្ត​ការ​រំលោភ​បំពាន​លើ​កុមារ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ បន្ទាប់ពីកុមារប្រមាណ 15,500នាក់ ត្រូវបានសម្លាប់ និងកុមារជាច្រើនទៀតកំពុងតែរស់នៅដោយខ្វះចំណីអាហារ និងទីចម្រក។

កុមារ​ប៉ាឡេស្ទីន​ម្នាក់​កំពុង​រង់ចាំ​ការ​ព្យាបាល​ដោយ​កង្វះ​អាហារូបត្ថម្ភ នៅ​មន្ទីរពេទ្យ Al-Aqsa Martyrs ក្នុង​ក្រុង Deir el-Balah នៅ​ភាគ​កណ្តាល Gaza Strip កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ២០២៤
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ Gilad Erda បានលើកឡើងតាមរយៈបណ្ដាយសង្គម Twitter ផ្ទាល់ខ្លួនរបស់លោកថា​ «ការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ គឺជាកំហុស​»​។ លោកបានបន្តថា «នេះជាការ​សម្រេច​ចិត្ត​ដ៏​គួរ​ឱ្យ​អាម៉ាស់ ដោយលើកឡើងថា យោធា​របស់​លោក​មាន​សីលធម៌​បំផុត​ក្នុង​លោក»។ មនុស្សតែម្នាក់គត់ដែលគួរជាប់ក្នុងបញ្ជីខ្មៅ គឺអគ្គលេខាធិការ លោក Antonio Guterres ដែលជំរុញ និងលើកទឹកចិត្តដល់អំពើភេរវកម្ម ហើយត្រូវបានជំរុញដោយការស្អប់ខ្ពើមចំពោះអ៊ីស្រាអែល។
អ្នកនាំពាក្យរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បានឆ្លើយតបវិញថា «ការថតវីដេអូរបស់ឯកអគ្គរដ្ឋទូត Erdan នៃការហៅទូរស័ព្ទនោះ និងការចេញផ្សាយផ្នែកខ្លះនៃការថតនោះនៅលើ Twitter គឺគួរឱ្យភ្ញាក់ផ្អើល និងមិនអាចទទួលយកបាន ហើយនិយាយដោយត្រង់ទៅវាជាអ្វីមួយដែលលោកមិនដែលឃើញក្នុងរយៈពេល 24ឆ្នាំ ដែលបម្រើក្នុងអង្គការនេះ»។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (International Criminal Court – ICC)
កាលពីចុងខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ប្រធានរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោក Karim Khan បានដាក់ពាក្យសុំដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងមេដឹកនាំក្រុមហាម៉ាស់នៅហ្គាហ្សា លោក Yahya Sinwar ពីបទឧក្រិដ្ឋកម្មសង្គ្រាម។ លោកជឿជាក់ថា​ មាន​ហេតុផល​គ្រប់គ្រាន់ដើម្បីបញ្ជាក់ថា បុរស​ទាំងពីរ​នាក់​ជាអ្នកផ្ដួចផ្ដើម​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ចាប់ពី​ថ្ងៃ​នៃ​ការវាយប្រហារ​របស់​ក្រុម​ហាម៉ាស​លើ​អ៊ីស្រាអែល​នៅ​ថ្ងៃទី០៧ ខែតុលា​ ឆ្នាំ២០២៣ មក។ គិតត្រឹមពេលនេះចៅក្រមរបស់ ICC កំពុងពិនិត្យ និងសម្រេចថាតើមានភស្តុតាងគ្រប់គ្រាន់ក្នុងការចេញដីកាចាប់ខ្លួន ឬយ៉ាងណា ដែលអាចចំណាយពេលជាច្រើនសប្តាហ៍ ឬខែ​ ដើម្បីធ្វើការសម្រេចចិត្តនេះ។​

ប្រធានរដ្ឋអាជ្ញា ICC
ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក Joe Biden បាន​ពណ៌នា​ចំណាត់ការ​របស់​រដ្ឋអាជ្ញា ICC ថា​«ជា​រឿង​គួរ​ឲ្យ​សង្វេគ»។​ នាយករដ្ឋមន្រ្តីអីស្រាអែលក៏បានច្រានចោលនៅចំណាត់ការនេះផងដែរ ដោយបានលើកឡើងផងដែរថា «លោកច្រានចោលដោយការស្អប់ខ្ពើមចំពោះការប្រៀបធៀបរបស់រដ្ឋអាជ្ញាក្រុងឡាអេ រវាងអ៊ីស្រាអែលប្រជាធិបតេយ្យ និងឃាតកសម្លាប់រង្គាលនៃក្រុមហាម៉ាស»។
ជំហររបស់សហរដ្ឋអាមេរិកក្នុងការការពារមេដឹកនាំអ៊ីស្រាអែល
សមាជិកសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់ដែលមានគោលបំណងដាក់ទណ្ឌកម្មដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដោយសារតែការខិតខំប្រឹងប្រែងដោយរដ្ឋអាជ្ញារបស់ខ្លួនដើម្បីស្វែងរកដីកាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់របស់អ៊ីស្រាអែលពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងតំបន់ហ្គាហ្សា។ សភាតំណាងរាស្រ្តដែលគ្រប់គ្រងដោយសាធារណរដ្ឋបានបោះឆ្នោតគាំទ្រ 247-155 ដើម្បីគាំទ្រច្បាប់នេះ ដោយមានបំណងទប់ស្កាត់ការចូលមកកាន់សហរដ្ឋអាមេរិក និងដាក់កម្រិតរាល់ប្រតិបត្តិការអចលនទ្រព្យដែលមានមូលដ្ឋាននៅអាមេរិកសម្រាប់មន្ត្រី ICC ដែលពាក់ព័ន្ធនឹងសំណើរបស់រដ្ឋអាជ្ញា Karim Khan ពាក់ព័ន្ធនឹងដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។​ ការណ៍នេះបានបញ្ជាក់ថា ការគាំទ្រដោយគ្មានលក្ខខណ្ឌដែលនៅតែបន្តកើតមានក្នុងចំណោមសមាជិកសភាភាគច្រើននៅក្នុងគណបក្សសំខាន់ៗនៅក្នុងសហរដ្ឋអាមេរិកចំពោះប្រទេសអ៊ីស្រាអែល។​
បន្ថែមពីនេះ ប្រធានសភាមកពីគណបក្សសាធារណរដ្ឋ លោក Mike Johnson បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា «សហរដ្ឋអាមេរិកនឹងឈរយ៉ាងរឹងមាំជាមួយអ៊ីស្រាអែល ហើយបដិសេធក្នុងការចេញដីកាចាប់ខ្លួនដោយគ្មានមូលដ្ឋាន លើការដឹកនាំរបស់អ៊ីស្រាអែលសម្រាប់ឧក្រិដ្ឋកម្មក្លែងក្លាយ»។
លើសពីនេះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានទទូចថា «ប្រទេសរបស់លោកនឹងបន្តសង្រ្គាមរហូតដល់សម្រេចគោលដៅរបស់ខ្លួនទាំងអស់។ តើគោលដៅរបស់លោក សម្ដៅដល់សម្លាប់គ្រប់គ្នា និងកំទេចតំបន់ហ្គាហ្សា ឬយ៉ាងណា?

Bun

Leave a Reply

Your email address will not be published. Required fields are marked *

four + seven =

This site uses Akismet to reduce spam. Learn how your comment data is processed.