ដៃ ជើង របស់ក្រុមធ្វើបដិវត្តន៍ពណ៌

ដៃ ជើង របស់ក្រុមធ្វើបដិវត្តន៍ពណ៌
កាលពីជំនាន់មុន កម្ពុជាធ្លាប់រងគ្រោះ ទុក្ខសោកគ្រប់គ្រាន់ហើយ ដោយសារតែទង្វើរបស់មហាអំណាចបរទេស និងអ្នកនយោបាយម៉ាក្យាវេល្លីនិយមមួយចំនួនសំណួរមួយបានលេចឡើង “ហេតុអ្វីបុគ្គលមួយចំនួនដែលមានឈាមបេះដូងថ្លើមប្រមាត់ជាខ្មែរ ដកដង្ហើម ដោយខ្យល់អុកស៊ីសែនខ្មែរ ពិសារអង្ករខ្មែរ ផឹកទឹកទន្លេមេគង្គខ្មែរ ប៉ុន្តែបែរជាមានពុតត្បុតចេះតែរកកលឧបាយបំផ្លាញខ្មែរទៅវិញ?” កម្ពុជាមិនតូចទេសម្រាប់ខ្មែរទាំងអស់គ្នា អាចរួមរស់ជាមួយគ្នាប្រកបដោយសុខសន្តិភាពបាន ដោយមិនចាំបាច់ត្រូវយកជាតិសាសន៍ខ្លួនមកធ្វើជាសត្រូវ, អំពាវនាវឱ្យខ្មែរងើបឡើងប្រឆាំងនឹងខ្មែរដោយយកលំនាំតាមប្រទេសជិតខាង ឬកៀរគរមហាអំណាចបរទេសឱ្យដាក់ទណ្ឌកម្មលើមាតុភូមិ ក្រោមលេស “ដើម្បីស្តារប្រជាធិបតេយ្យ” នោះឡើយ។ ជាទូទៅយុទ្ធសាស្រ្តដែលបង្ហាញពីការចាប់ផ្តើមនៃការធ្វើបដិវត្តន៍ពណ៌របស់ភ្នាក់ងារបរតេសគឺ ការប្រើប្រាស់យុទ្ធសាស្រ្តជ្រៀតជ្រែកផ្ទៃក្នុង និងដៃ ជើងរបស់ខ្លួន ដូចជាការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលមួយចំនួនដែលទទួលហិរញ្ញវត្ថុពីបរទេស។
តាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ៊ិនធើណេត ដ៏មានឥទ្ធិពលបានក្លាយជាឧបករណ៍ដ៏សំខាន់ក្នុងការបើកប្រតិបត្តិការសង្រ្គាមព័ត៌មានប្រឆាំងនឹងរដ្ឋាភិបាល ដែលជាទិ៍ការផ្សព្វផ្សាយតែរូបភាពអវិជ្ជមានរបស់រដ្ឋាភិបាលដូចជាការរំលោភបំពានសិទ្ធិមនុស្ស, ការបំផ្លិចបំផ្លាញធម្មជាតិ, ការប្រើប្រាស់កម្លាំងទៅលើអ្នកតវ៉ា និងការបំបិទសេរីភាព, ការបំប៉ោងព័ត៌មាន និងបំភ្លៃព័ត៌មានមិនពិត។ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានក្លាយជាឧបករណ៍បំពងសំឡេងឱ្យថា្នក់ដឹកនាំក្រុមជំទាស់រដ្ឋាភិបាល​ ក្រោមហេតុផលដើម្បីឱ្យមានតុល្យភាពជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាល។ នៅកម្ពុជា ក្រុមជ្រុលនិយមសម រង្សី និងបក្ខពួកបានប្រើប្រាស់ប្រព័ន្ធព័ត៌មាន និងបណ្តាញសង្គម (RFA, Cambodia Daily, Camboja, VOA, VOD, Facebook, Youtube, Tiktok។ល។) ដើម្បីផ្សព្វផ្សាយពីរូបភាពអវិជ្ជមានរបស់រដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងដំណើរការប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងបញ្ហាសិទ្ធិមនុស្សជាដើម ដើម្បីកៀរគរកម្លាំងបញ្ចូលមនោគមនយោបាយប្រជាភាថុ ជំរុញឱ្យប្រជាជនធ្វើបាតុកម្មប្រឆាំងនឹងសកម្មភាពអភិវឌ្ឍប្រទេសរបស់រដ្ឋាភិបាល ដោយចោទប្រកាន់លើបញ្ហាពុករលួយ, ការបង្រ្កាបនិងចាប់ខ្លួនក្រុមបាតុករ, ការបំបិទសិទ្ធិសេរីភាព និងបញ្ហាធម្មជាតិជាដើម។ ក្រុមជ្រុលនិយមទាំងនោះ តែងតែព្យាយាមបំបាត់រូបភាព និងសកម្មភាពល្អៗរបស់រដ្ឋាភិបាលក្នុងការជួយកសាង និងអភិវឌ្ឍន៍ជាតិកម្ពុជាក្នុងរយៈពេលជាង​ ២៥ឆ្នាំមកនេះ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមជ្រុលនិយមទាំងនោះ ក៏បានធ្វើការជាមួយនឹងទីភ្នាក់ចារកិច្ចបរទេសក្នុងការជ្រើសរើស, គំរាមកំហែង និងទិញភ្នាក់ងារគ្រប់ស្រទាប់ក្នុងគោលបំណងប្រមូលព័ត៌មាន និងធ្វើវិទ្ធង្សនា។ សកម្មភាពទាំងនោះធា្លប់កើតឡើងនៅក្នុងវៀតណាមខាងត្បូង បង់ក្លាទេស អ៊ីរ៉ង់ លីប៊ី។ល។
បន្ថែមពីនេះទៅទៀត នៅស្ទើរគ្រប់ការបោះឆ្នោតនៅកម្ពុជា មហាអំណាច តាមរយៈអង្គការសង្គមស៊ីវិលមួយចំនួន​ ដែលទទួលបានការឧបត្ថម្ភហិរញ្ញវត្ថុរបស់ខ្លួន និងភ្នាក់ងារដទៃទៀតបានចូលរួមពាក់ព័ន្ធយ៉ាងសកម្ម ដើម្បីជួយគាំទ្រគ្រប់បែបយ៉ាង​ ដើម្បីបញ្រ្ជាបមនោគមវិជ្ជានយោបាយរបស់ខ្លួនក្នុងរូបភាពការផ្តល់វគ្គសិក្សាខ្លីៗ,
ការផ្តល់ទីប្រឹក្សាយុទ្ធសាស្រ្ត និងការផ្តល់ហិរញ្ញវត្ថុដោយលួចលាក់។ល។ ទន្ទឹមនឹងនេះដែរ តាមរយៈខ្សែបណ្តាញ និងទីភ្នាក់ងាររបស់ខ្លួនបានបញ្រ្ជាបឥទ្ធិពលនៅក្នុងអ្នកបោះឆ្នោត តាមរយៈការលាបពណ៌បង្ខូចកេរ្ត៍ឈ្មោះបេក្ខជនឈរឈ្មោះ និងគណបក្សនយោបាយដែលមានទិន្នាការ និងគោលនយោបាយប្រឆាំងនឹងមហាអំណាចនោះ។ ចំណុចមួយទៀតគឺ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះបានប្រកាសមិនទទួលស្គាល់ពីលទ្ធផលបោះឆ្នោត ក្រោមហេតុផលដូចជា ការលួចបន្លំសន្លឹកឆ្នោត, ភាពមិនប្រក្រតីនៃការរាប់សន្លឹកឆ្នោត និងទិញសន្លឹកឆ្នោតជាដើម ហើយបន្ទាប់មកក៏ប្រមូលគ្នាធ្វើពហិការមិនចូលសភា ឬប្រមូលផ្តុំធ្វើបាតុកម្ម។ ជាអាទិ៍ យុទ្ធសាស្រ្តទាំងអស់នេះ ត្រូវបានអនុវត្តដោយក្រុមជ្រុលនិយមសម រង្សី បន្ទាប់ពីការបោះឆ្នោតនៅឆ្នាំ២០១៣ បានកៀរគរប្រជាជនខ្មែរធ្វើបាតុកម្មហិង្សានៅក្នុងខណ្ឌស្ទឹងមានជ័យ រហូតដល់មានការប៉ះទង្គិចរវាងក្រុមបាតុករ និងកងកម្លាំង និងមានរងរបួលផងដែរ។ គោលបំណងធំរបស់សម រង្សី គឺការបង្ហាញដល់សហគមន៍អន្តរជាតិថាគណបក្សប្រជាជន និងរដ្ឋាភិបាលកាន់អំណាចប្រើប្រាស់អំណាច ដើម្បីលួចបន្លំសន្លឹកឆ្នោត ហើយការធ្វើបាតុកម្មគឺដើម្បីបង្ហាញថាកម្ពុជា ជាប្រទេសរឹតត្បិតសិទ្ធិសេរីភាព​ និងប្រើប្រាស់ហិង្សាលើប្រជាជន។ សកម្មភាពទាំងអស់នេះ គឺសម​ រង្សី មានបំណងចង់ប្រើប្រាស់អ្នកគាំទ្រខ្លួនដើម្បីការពារខ្លួន និងបំរើប្រយោជន៍នយោបាយខ្លួន និងបក្ខពួករបស់ខ្លួនតាមរយៈការធ្វើបដិវត្តន៍ពណ៌ផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ផែនការរបស់សម រង្សី មិនអាចកើតមានបានឡើយ ប្រសិនជាពុំមានការគាំទ្រផ្នែកយុទ្ធសាស្រ្ត និងឧបត្ថម្ភហិរញ្ញវត្ថុពីភ្នាក់ងារបរទេសនៅកម្ពុជា​។ នាពេលថ្មីនេះៗ វិបត្តិនយោបាយនៅបង់ក្លេដេស និងការរត់គេចខ្លួនរបស់នាយករដ្ឋមន្រ្តី លោកស្រី សឺក ហាស៊ីណា គឺកើតឡើងដោយសារតែភ្នាក់ងារបរទេសបានប្រើប្រាស់បណ្តាញ សារព័ត៌មាន និងអង្គការសង្គមស៊ីវិលមួយចំនួនក្នុងការរៀបចំផែនការ បំប៉ះបំបោរប្រជាជន និងនិស្សិតធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលដែលមិនព្រមដើរតាមខ្សែបន្ទាត់នយោបាយរបស់ខ្លួន។
ការបំផុសឱ្យមានការងើបឡើងបះបោរក្រុមរូបភាពជា “បដិវត្តន៍ពណ៌” ជាយុទ្ធវិធីពេញនិយមសម្រាប់ប្រទេសមហាអំណាចប្រើប្រាស់ដើម្បីផ្តួលរលំថ្នាក់ដឹកនាំបរទេស ដោយជ្រកក្រោមដំបូលប្រជាធិបតេយ្យ ជាអ្នកសាបព្រួសការគោរពសិទ្ធិមនុស្ស និងលើកកម្ពស់ប្រជាធិបតេយ្យក្នុងប្រទេសដទៃ។ ក្រុមជ្រុលនិយម និងគណបក្សប្រឆាំងបានរួមគំនិត និងបង្កើតផែនការទាំងអស់នោះដើម្បីបញ្រ្ជាបមនោគមវិជ្ជាប្រជាភិថុ ដើម្បីតែបំរើប្រយោជន៍ផ្ទាល់ខ្លួន ដោយពុំគិតពិប្រយោជន៍​ សន្តិសុខនិងស្ថិរភាព​ ក៏ដូចជាសុខមាលភាពរបស់ប្រជាជនខ្លួនឡើយ។

Bun

Leave a Reply

Your email address will not be published. Required fields are marked *

three × five =

This site uses Akismet to reduce spam. Learn how your comment data is processed.