ជារឿងចៃដន្យឬជាចេតនាដែលAl Jazeeraចុះផ្សាយថាមន្ដ្រីកម្ពុជាពាក់ព័ន្ធជាមួយអ្នកជំនួញផ្លូវងងឹតជនជាតិចិន

កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សារព័ត៌មានបរទេសមួយឈ្មោះAl Jazeera បានចេញផ្សាយរបាយការណ៍ព័ត៌មានដោយលាតត្រដាងថា មន្ដ្រីរដ្ឋាភិបាលកម្ពុជាមួយចំនួនបានជាប់ពាក់ព័ន្ធជាមួយនឹងបុរសជនជាតិចិនម្នាក់ឈ្មោះតុង លីឆឹង(Dong Lecheng) ដែលជាអ្នកជំនួញដ៏ល្បីរបស់ចិន។ អ្នកជំនួញរូបនេះត្រូវគេអះអាងដែរថា ជាប់ជំពាក់នឹងសំណុំរឿងឧក្រិដ្ឋកម្មជួញដូរមនុស្ស តាមរយៈការឆបោកតាមអ៊ីនធឺណេតប្រព្រឹត្ដដោយក្រុមជនជាតិចិននៅក្នុងប្រទេសកម្ពុជា។ របាយការណ៍ចេញផ្សាយជាវីដេអូមានរយៈពេលជាង៤០នាទី បានរៀបរាប់ពីការស៊ើបអង្កេតលើអំពើជួញដូរមនុស្ស កើតឡើងដោយប្រតិបត្ដិការបោកប្រាស់តាមអ៊ីនធឺណេតរបស់ជនជាតិចិននៅកម្ពុជា និងបណ្ដាញរបស់ពួកគេដែលពាក់ព័ន្ធជាមួយមន្ដ្រីរដ្ឋាភិបាលកម្ពុជា។ នៅក្នុងរបាយការណ៍ស៊ើបអង្កេតរបស់សារព័ត៌មានAl Jazeeraរកឃើញទៀតថា ជនរងគ្រោះដោយសារតែការបោកប្រាស់តាមអ៊ីនធឺណេតពីសំណាក់ជនជាតិចិន គឺត្រូវបានបង្ខាំងនៅអគារChina Townក្នុងខេត្ដព្រះសីហនុ។ តាមAl Jazeera...