កម្ពុជាជារដ្ឋឯករាជ្យ តើជារឿងត្រឹមត្រូវឬទេបើឱ្យបរទេសមកដឹកច្រមុះឬបោកប្រាស់ក្រោមរូបភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ?

នៅក្នុងរដ្ឋដែលមានអធិបតេយ្យភាពពេញលេញ រាល់ការសម្រេចចិត្ដគឺផ្អែកលើផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនជាធំ ហើយក៏ត្រូវផ្អែកលើច្បាប់ជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសនោះផងដែរ។ នៅក្នុងប្រទេសកម្ពុជាក៏ដូចគ្នា ប៉ុន្ដែការសម្រេចចិត្ដរបស់កម្ពុជាមួយចំនួន ពិសេសគឺពាក់ព័ន្ធនឹងការអនុវត្ដច្បាប់ទៅលើក្រុមមាននិន្នាការប្រឆាំង តែងតែត្រូវបានបរទេសខ្លះ ពិសេសលោកខាងលិច ចាត់ទុកជារឿងអយុត្ដិធម៌ និងរំលោភលើសិទ្ធិមនុស្ស។ ថ្មីៗនេះក៏កើតមានបន្ដទៀត នូវការចោទប្រកាន់ថាតុលាការកម្ពុជាកាត់ទោសស្ដ្រីជាមេធាវីខ្មែរអាមេរិកាំងម្នាក់ឈ្មោះសេង ធារី ជារឿងអយុត្ដិធម៌។ គួររំលេចឱ្យដឹងថា តុលាការក្រុងភ្នំពេញកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានសម្រេចចេញសាលក្រមផ្ដន្ទាទោសស្ដ្រីឈ្មោះសេង ធារី ជាមេធាវីខ្មែរអាមេរិកាំងដាក់ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទ “រួមគំនិតក្បត់...