អាម៉េរិកកំពុងធ្លាក់ចុះឥទ្ធិពលក្នុងតំបន់អាស៊ីអាគ្នេយ៍

អាម៉េរិកកំពុងធ្លាក់ចុះឥទ្ធិពលក្នុងតំបន់អាស៊ីអាគ្នេយ៍

យោងតាមការស្ទង់មតិ, ពលរដ្ឋអាស៊ីអាគ្នេយ៍ចំនួន ៥០,៥០% ជ្រើសរើសយកចិន និង ៤៩,៥០% ជ្រើសយកអាម៉េរិក ប្រសិនបើត្រូវគេបង្ខំឱ្យជ្រើសរើសរវាងមហាអំណាចទាំងពីរ។ ការធ្លាក់ការគាំទ្រខ្លាំងគឺកើតមានឡើងក្នុងប្រទេសម៉ូស្លីម ដោយពលរដ្ឋក្នុងប្រទេសម៉ាឡេស៊ីចំនួន ៧៥%, ឥណ្ឌូនេស៊ី ៧៣% និង ប៊្រុយណេ ៧០% ជ្រើសរើសយកចិន ប្រហែលដោយសារអាម៉េរិកគាំទ្រអ៊ីស្រាអ៊ែលខ្លាំងក្លាក្នុងជម្លោះរវាងក្រុមហាម៉ាសនិងអ៊ីស្រាអ៊ែល។

សម្រាប់ប្រទេសកម្ពុជាវិញ, ពលរដ្ឋកម្ពុជាគាំទ្រអាម៉េរិកច្រើនជាងចិន បើទោះបីជារដ្ឋាភិបាលកម្ពុជា គឺជាអ្នកគាំទ្រចិនខ្លាំងក្តី ដោយសារពលរដ្ឋកម្ពុជាផ្តល់តម្លៃដល់ការគាំទ្ររបស់អាម៉េរិកលើលទ្ធិប្រជាធិបតេយ្យ។

ស្រដៀងគ្នានេះដែរ, បើទោះបីជាអាម៉េរិកបានបង្កើនទំនាក់ទំនងជាមួយវៀតណាមក្តី, ក៏វៀតណាមនិងចិនមានចំណងការទូតរឹងមាំផងដែរ។ នៅប្រទេសឡាវ, ឥទ្ធិពលរបស់ចិនបានរីកសុះសាយក្នុងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ ពិសេសនៅក្រោយផ្លូវរថភ្លើងល្បឿនលឿន ត្រូវបានបើកដំណើរការនៅឆ្នាំ២០២៣។

ទន្ទឹមគ្នានេះដែរ, ពលរដ្ឋជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ បានយល់ថា អាម៉េរិកអនុវត្តស្តង់ដារពីរក្នុងគោលនយោបាយការបរទេសខ្លួន និងផ្តោតលើការបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន បើជម្លោះនោះពាក់ព័ន្ធនឹងចិន ដែលជាដើមចមនៃការបាត់បង់ការគាំទ្រ។ ជាក់ស្តែង, ខណៈអាម៉េរិកខ្លួនឯងគឺជាប្រទេសបែកបាក់នយោបាយផ្ទៃ ខ្លួនបែរជាមានរបៀបវារៈផ្តោតផលប្រយោជន៍ខ្លួនជាធំ នៅបរទេសទៅវិញ។

យោងតាមការស្ទង់មតិរបស់វិទ្យាស្ថាន ISEAS-Yusof Ishak ក្នុងឆ្នាំ២០២៤នេះ, មនុស្សភាគច្រើននៅតំបន់អាស៊ីអាគ្នេយ៍ បានជ្រើសរើសយកចិន ជាជាងសហរដ្ឋអាម៉េរិក ប្រសិនបើត្រូវគេបង្ខំឱ្យជ្រើសរើសរវាងមហាអំណាចទាំងពីរ ដោយមនុស្សចំនួន ៥០,៥០% ជ្រើសយកប្រទេសចិន និង ៤៩,៥០% ជ្រើសយកអាម៉េរិក។ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន, សហរដ្ឋអាម៉េរិកនៅទទួលបានការគាំទ្រចំនួន ៨៣% នៅហ្វីលីពីន, ៧៩% នៅវៀតណាម, ៦២% នៅសិង្ហបុរី, ៥៨% នៅមីយ៉ាន់ម៉ា និង ៥៥% នៅកម្ពុជា ប៉ុន្តែបានធ្លាក់ការគាំទ្រខ្លាំងក្នុងប្រទេសម៉ូស្លីម ដោយពលរដ្ឋក្នុងប្រទេសម៉ាឡេស៊ីចំនួន ៧៥%, ឥណ្ឌូនេស៊ី ៧៣% និង ប៊្រុយណេ ៧០% ជ្រើសរើសយកចិន ប្រហែលដោយសារអាម៉េរិកគាំទ្រអ៊ីស្រាអ៊ែលខ្លាំងក្លាក្នុងជម្លោះរវាងក្រុមហាម៉ាសនិងអ៊ីស្រាអ៊ែល។

សម្រាប់ប្រទេសកម្ពុជាវិញ, ពលរដ្ឋកម្ពុជាគាំទ្រអាម៉េរិកច្រើនជាងចិន បើទោះបីជារដ្ឋាភិបាលកម្ពុជា គឺជាអ្នកគាំទ្រចិនខ្លាំងក្តី ដោយសារពលរដ្ឋកម្ពុជាផ្តល់តម្លៃដល់ការគាំទ្ររបស់អាម៉េរិកលើលទ្ធិប្រជាធិបតេយ្យ។ កាលពីខែមិថុនាកន្លងទៅនេះ, បើទោះបីជារដ្ឋមន្ត្រីការពារជាតិអាម៉េរិក បំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញដើម្បីរិះរកឱកាសពង្រឹងទំនាក់ទំនងយោធា ក៏ប្រទេសចិនមានប្រៀបខ្លាំងនៅកម្ពុជាដែរ។ ជាក់ស្តែង, តាមរបាយការណ៍ យោធាចិនទទួលបានសិទ្ធិប្រើមូលដ្ឋានជើងទឹករាម ហើយប្រទេសចិនមានឥទ្ធិពលខ្លាំងក្នុងសេដ្ឋកិច្ចកម្ពុជា។

ស្រដៀងគ្នានេះដែរ, បើទោះបីជាអាម៉េរិកបានបង្កើនទំនាក់ទំនងជាមួយវៀតណាមក្តី, ក៏វៀតណាមនិងចិនមានចំណងការទូតរឹងមាំផងដែរ។ នៅប្រទេសឡាវ, ឥទ្ធិពលរបស់ចិនបានរីកសុះសាយក្នុងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ ពិសេសនៅក្រោយផ្លូវរថភ្លើងល្បឿនលឿន ត្រូវបានបើកដំណើរការនៅឆ្នាំ២០២៣។ ការរីកធំនៃឥទ្ធិពលរបស់ចិននៅតំបន់អាស៊ីអាគ្នេយ៍ ដោយហេតុថាអាស៊ានមានភាពប្រុងប្រយ័ត្នខ្ពស់ទៅលើសកម្មភាពយ៉ាងកម្រោលរបស់ចិននៅសមុទ្រចិនខាងត្បូង។ ទន្ទឹមគ្នានេះដែរ, ពលរដ្ឋជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ បានយល់ថា អាម៉េរិកអនុវត្តស្តង់ដារពីរក្នុងគោលនយោបាយការបរទេសខ្លួន និងផ្តោតលើការបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន បើជម្លោះនោះពាក់ព័ន្ធនឹងចិន ដែលជាដើមចមនៃការបាត់បង់ការគាំទ្រ។ នៅពេលនេះដែរ, សម្រាប់ពលរដ្ឋអាស៊ីអាគ្នេយ៍ជាច្រើន អាម៉េរិកគឺជាប្រទេសបែកបាក់នយោបាយផ្ទៃ ហើយបែរជាមានរបៀបវារៈផ្តោតផលប្រយោជន៍ខ្លួនជាធំ នៅបរទេសទៅវិញ។

ដើម្បីបង្កើនការគាំទ្រឡើងវិញនៅតំបន់អាស៊ីអាគ្នេយ៍, អាម៉េរិកត្រូវបង្កើនការចូលរួមផ្នែកសេដ្ឋកិច្ចជាមួយតំបន់ ដោយហេតុថាវិស័យសេដ្ឋកិច្ចគឺជាសន្តិសុខសម្រាប់តំបន់។ លើសពីនេះ, ទីក្រុងវ៉ាស៊ីនតោនគួររិះរកឱកាសបង្កើនទំនាក់ទំនងសារជាថ្មីជាមួយតំបន់អាស៊ីអាគ្នេយ៍ ដូចបានធ្វើជាមួយទីក្រុងភ្នំពេញអញ្ចឹងដែរ ដើម្បីទប់ឥទ្ធិពលដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សរបស់ចិននៅកម្ពុជា។ អាម៉េរិកក៏ត្រូវផ្តោតលើការឆ្លើយតបទៅនឹងសកម្មភាពរបស់ចិន ដែលបំផ្លាញផលប្រយោជន៍សន្តិសុខជាតិខ្លួន ឬដែលរំលោភច្បាប់អន្តរជាតិ៕

source: Foreign Affairs

Bun

Leave a Reply

Your email address will not be published. Required fields are marked *

2 × 3 =

This site uses Akismet to reduce spam. Learn how your comment data is processed.