អាម៉េរិកកំពុងធ្លាក់ចុះឥទ្ធិពលក្នុងតំបន់អាស៊ីអាគ្នេយ៍

អាម៉េរិកកំពុងធ្លាក់ចុះឥទ្ធិពលក្នុងតំបន់អាស៊ីអាគ្នេយ៍ យោងតាមការស្ទង់មតិ, ពលរដ្ឋអាស៊ីអាគ្នេយ៍ចំនួន ៥០,៥០% ជ្រើសរើសយកចិន និង ៤៩,៥០% ជ្រើសយកអាម៉េរិក ប្រសិនបើត្រូវគេបង្ខំឱ្យជ្រើសរើសរវាងមហាអំណាចទាំងពីរ។ ការធ្លាក់ការគាំទ្រខ្លាំងគឺកើតមានឡើងក្នុងប្រទេសម៉ូស្លីម ដោយពលរដ្ឋក្នុងប្រទេសម៉ាឡេស៊ីចំនួន ៧៥%, ឥណ្ឌូនេស៊ី ៧៣% និង ប៊្រុយណេ ៧០% ជ្រើសរើសយកចិន ប្រហែលដោយសារអាម៉េរិកគាំទ្រអ៊ីស្រាអ៊ែលខ្លាំងក្លាក្នុងជម្លោះរវាងក្រុមហាម៉ាសនិងអ៊ីស្រាអ៊ែល។ សម្រាប់ប្រទេសកម្ពុជាវិញ, ពលរដ្ឋកម្ពុជាគាំទ្រអាម៉េរិកច្រើនជាងចិន បើទោះបីជារដ្ឋាភិបាលកម្ពុជា គឺជាអ្នកគាំទ្រចិនខ្លាំងក្តី ដោយសារពលរដ្ឋកម្ពុជាផ្តល់តម្លៃដល់ការគាំទ្ររបស់អាម៉េរិកលើលទ្ធិប្រជាធិបតេយ្យ។...