Day: May 20, 2021

ហេតុអ្វីបានជាអាមេរិកទើបសម្រេចផ្តល់វ៉ាក់សាំងកូវីដ១៩ដល់កម្ពុជា?
អាមេរិកបញ្ជាក់ថាកម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ១៩ជាង១លានដូសពីយន្តការ Covax នៅត្រឹមខែឧសភាសាកទាយលេងៗលមើលតើវ៉ាក់សាំងនោះឈ្មោះអី?ហើយហេតុអ្វីបានជាអាមេរិកទើបសម្រេចផ្តល់ដល់កម្ពុជានាពេលនេះ?ហេតុអីមិនជួយនៅពេលត្រូវការចាំបាច់បំផុត? ព្រោះពលរដ្ឋគេចាក់អស់គ្នារួចរាល់ទេដឹង?លេខាធិការសារព័ត៌មានសេតវិមាន Jen Psaki បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា សហរដ្ឋអាមេរិកនឹងមិនចែករំលែកវ៉ាក់សាំងជាមួយប្រទេសណាមួយឡើយរហូតដល់រដ្ឋាភិបាលអាមេរិកធានាថាជនជាតិអាមេរិកទាំងអស់អាចចាក់វ៉ាក់សាំងបាន។ កម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩យ៉ាងតិចចំនួន១,១លានដូសនៅត្រឹមដំណាច់ខែឧសភានេះពីយន្តការ Covax (កូវ៉ាក់) និងវ៉ាក់សាំងច្រើនថែមទៀតបន្ទាប់ពីនោះ។ នេះបើយោងតាមសារអេឡិចត្រូនិកមួយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលបានផ្ញើទៅកាន់អ្នកសារព័ត៌មាន ក្រោយពីជំនួបមួយរវាងឯកអគ្គរដ្ឋទូតអាមេរិកលោក W. Patrick Murphy និងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន កាលពីថ្ងៃទី១៧ ខែឧសភា។ កម្មវិធីកូវ៉ាក់...