Author: Som Bunareach
AI Governance Can No Longer Remain at the Level of Principle
Artificial intelligence governance is shifting from the question of whether regulation is necessary to the more immediate test of whether regulation can keep pace...
សម្ព័ន្ធស្នេហាអាមេរិក-កាណាដា ឈានដល់ផ្លូវបំបែកមែនទេ?
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកាណាដា ដែលធ្លាប់ជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយនៅលើពិភពលោក កំពុងឈានចូលដំណាក់កាលដ៏តានតឹងជាប្រវត្តិសាស្ត្រ។ នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) បានប្រកាសដោយត្រង់ថា “ទំនាក់ទំនងចាស់រវាងកាណាដា និងអាមេរិកត្រូវបានបញ្ចប់” ហើយប្រទេសទាំងពីរនឹងមិនអាចត្រឡប់ទៅរកទំនាក់ទំនងដូចមុនវិញឡើយ។ ការដួលរលំនៃកិច្ចចរចា និងការឡើងពន្ធជាប្រវត្តិសាស្ត្រ ចំណុចផ្ទុះចុងក្រោយនេះ កើតឡើងនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៦ នៅពេលដែលសហរដ្ឋអាមេរិកចាប់ផ្តើមអនុវត្តពន្ធគយ ៥០%...
កម្ពុជា និងសហរដ្ឋអាមេរិក៖ ទស្សនៈខុសគ្នាចំពោះ ICJ និង ICC ក្នុងបរិបទអធិបតេយ្យភាព និងយុត្តិធម៌អន្តរជាតិ
ប្រទេសកម្ពុជាមានប្រវត្តិប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice: ICJ) ដើម្បីដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី។ នៅឆ្នាំ១៩៥៩ កម្ពុជាបានដាក់សំណុំរឿងប្រាសាទព្រះវិហារទៅកាន់ ICJ ហើយនៅឆ្នាំ១៩៦២ តុលាការបានសម្រេចថា ប្រាសាទព្រះវិហារស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា។ បន្ទាប់មក នៅឆ្នាំ២០១៣ ICJ បានបកស្រាយបន្ថែមលើសាលក្រមឆ្នាំ១៩៦២ ដោយបញ្ជាក់អំពីវិសាលភាពនៃតំបន់ជុំវិញប្រាសាទ ថាប្រាសាទព្រះវិហារពិតជាស្ថិតក្នុងដែនអធិបតេយ្យរបស់ប្រទេសកម្ពុជា។ ក្រោយពីការប៉ះទង្គិច និងការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជាក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់សំណុំរឿងថ្មីទៅកាន់ ICJ ដើម្បីស្វែងរកដំណោះស្រាយផ្លូវច្បាប់លើតំបន់ដែលនៅមានវិវាទ។...
សម្ដេចធិបតី ចែករំលែកអត្ថបទបែបកំប្លែងរបស់ «មេទ័ព លីពូ» ស្តីពី «បណ្ឌិតចេះគ្រប់រឿង» ជូនប្រជាពលរដ្ឋអានកម្សាន្ត
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បានចែករំលែកអត្ថបទបែបកំប្លែងមួយរបស់គណនីឈ្មោះ «មេទ័ព លីពូ» ក្រោមចំណងជើង «បណ្ឌិតចេះគ្រប់រឿង» ជូនប្រជាពលរដ្ឋអានកម្សាន្តដូចខាងក្រោម÷ ថ្ងៃនេះខ្ញុំទើបបានអានអត្ថបទថ្មីមួយរបស់គណនីឈ្មោះ មេទ័ព លីពូ ដែលអត្ថបទជាច្រើនរបស់គាត់សរសេរបានល្អ បែបសាបៗ ងាយយល់ ប៉ុន្តែមានន័យជ្រៅ និងផ្អែកលើទិដ្ឋភាពជាក់ស្តែង។ ខ្ញុំសូមយកមកផុសបន្ត អត្ថបទបែបកំប្លែងថ្មីមួយនេះអំពី បណ្ឌិតចេះគ្រប់រឿង...
បណ្ឌិត គិន ភា ៖ សង្គមមួយគ្រោះថ្នាក់បំផុតមិនមែនត្រឹមតែមានភាពក្រីក្រ អវិជ្ជា ឬពុករលួយទេ តែពេលភាពក្លែងក្លាយក្លាយទៅជារឿងធម្មតា
រាជធានីភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា សង្គមក្លែងក្លាយ សង្គមមួយគ្រោះថ្នាក់បំផុត មិនមែនត្រឹមតែពេលមានភាពក្រីក្រ អវិជ្ជា ឬអំពើពុករលួយប៉ុណ្ណោះទេ ប៉ុន្តែពេល«ភាពក្លែងក្លាយ» បានក្លាយទៅជារឿងធម្មតា ។ លោកបណ្ឌិត បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦យ៉ាងដូច្នេះថា ភាពក្លែងក្លាយមិនមែនគ្រាន់តែជាការកុហកតូចតាចទេ ប៉ុន្តែជាជំងឺសង្គម ដែលធ្វើឱ្យសម្បកធំជាងខ្លឹមសារ រូបភាពសិប្បនិម្មិត...
WSJ និងពាក្យ Scambodia នៅពីក្រោយភាពចម្រូងចម្រាសនៃក្រមសីលធម៌សារព័ត៌មានអន្តរជាតិមកលើកម្ពុជា
ជាកាតិតណាស់ការប្រើប្រាស់ពាក្យ “Scambodia” នៅក្នុងអត្ថបទរបស់កាសែត The Wall Street Journal (WSJ) គឺជាប្រធានបទដ៏ចម្រូងចម្រាសមួយ ដែលភាគីកម្ពុជាបានប្រតិកម្មយ៉ាងខ្លាំង កម្ពុជាចាត់ទុកពាក្យនេះជាការ «មាក់ងាយ» «បង្អាប់» និង «រើសអើង» ដល់កិត្តិយសជាតិ ដែលមានចេតនាភ្ជាប់ប្រទេសទាំងមូលទៅនឹងសកម្មភាពឧក្រិដ្ឋកម្មអន្តរជាតិ។ កម្ពុជាបានតវ៉ាថា បញ្ហានេះជាបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដែលកើតមាននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ (ដូចជា មីយ៉ាន់ម៉ា និងឡាវ) ដូច្នេះការដាក់ឈ្មោះដៅតែមកលើកម្ពុជា គឺជាការមិនយុត្តិធម៌...
Op-Ed: From Ream to “Scambodia”: How Labels Shape Geopolitics
In international politics, perception often matters as much as reality. For smaller states especially, media narratives can shape diplomatic standing, investor confidence and national...
អ៊ីម៉ែលសម្ងាត់ បង្ហាញថា អេហ្វប៊ីអាយ(FBI)កំពុងណែនាំប៉ូលិសរដ្ឋ និងប៉ូលិសមូលដ្ឋាន នូវវិធីបង្ក្រាបរបស់ប្រធានាធិបតី ទៅលើ ក្រុមគណៈបក្សប្រជាធិបតេយ្យ(ឆ្វេងនិយម)
អ៊ីម៉ែលរបស់ អេហ្វប៊ីអាយ (FBI) ដែលទទួលបានដោយប្រព័ន្ធផ្សព្វផ្សាយកាសែត ហ្ស៊ីតថូ (Zeteo) បានបង្ហាញថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ត្រាំ កំពុងជំរុញឱ្យប៉ូលិសសហព័ន្ធ និងប៉ូលិសមូលដ្ឋាន តម្រង់មុខព្រួញទៅរកជនជាតិអាមេរិកទាំងឡាយណាដែលមាននិន្នាការនយោបាយឆ្វេងនិយម (បក្សប្រជាធិបតេយ្យ)។ ខណៈពេលដែលសង្គ្រាមបជ្ឈិមបូពារ៍ដ៏ក្តៅរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ត្រាំនៅប្រទេសអ៊ីរ៉ង់ ខិតចូលមកដល់ខែទីពីរ ហើយនិង ការមើលមិនឃើញមាននូវសញ្ញានៃការបញ្ចប់នៅឡើយនោះ សង្គ្រាមត្រជាក់មួយថ្មីទៀត ដែលគ្មានសម្លេង កំពុងឆាមឆេះយ៉ាងស្ងៀមស្ងាត់នៅក្នុងទឹកដីសហរដ្ឋអាមេរិក ។ គោលដៅរបស់សង្រ្គាមមួយនេះវាមិនមែន សំដៅទៅរកមហាអំណាចបរទេសដែលនៅឆ្ងាយរាប់ម៉ឺនគីឡូនោះទេ...
បើគ្មានចំណារពីថ្នាក់លើ តើសពទាំង ៦ នៅបាត់ដំបង អាចស្វែងរកយុត្តិធម៌ឃើញទេ?
ថ្មីៗនេះ គេសង្កេតឃើញថា រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធ្វើកំណែទម្រង់គ្រប់ជ្រុងជ្រោយ ជាពិសេសការជំរុញឱ្យស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បំពេញមុខងាររបស់ខ្លួនឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់។ ការខិតខំប្រឹងប្រែងនេះ ពិតជាទទួលបានការស្វាគមន៍ និងការសាទរយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលបានឆក់យកអាយុជីវិតមនុស្សដល់ទៅ ៦នាក់ មិនមែនត្រឹមតែជាសោកនាដកម្មនៅលើដងផ្លូវនោះទេ ប៉ុន្តែវាបានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងដ៏ធំមួយទៅលើ «សុខភាពស្ថាប័ន» និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់នៅកម្ពុជា។ អ្វីដែលធ្វើឱ្យមហាជនតាមដានដោយយកចិត្តទុកដាក់បំផុតគឺអត្តសញ្ញាណជនបង្កឈ្មោះ ស៊ីវ...
ប្រឆាំងដើម្បីតែប្រឆាំង ឬដើម្បីជាតិ? ការស្លាប់នៃលំហកណ្តាលក្នុងនយោបាយកម្ពុជា
នៅលើទិដ្ឋភាពនយោបាយ និងសង្គមកម្ពុជាបច្ចុប្បន្ន វប្បធម៌នៃការលាបពណ៌ និងការសង្ស័យគ្នាទៅវិញទៅមក បានចាក់ឫសយ៉ាងជ្រៅ ដែលកំពុងក្លាយជាឧបសគ្គដ៏ធំមួយក្នុងការកសាងឯកភាពជាតិ។ ជារឿយៗ កាលណាមានបទល្មើស ឬព្រឹត្តិការណ៍សង្គមណាមួយកើតឡើង អ្នកនយោបាយប្រឆាំងតែងតែលោតទៅរកការសន្និដ្ឋានថា មានរដ្ឋាភិបាលនៅពីក្រោយខ្នង។ ស្របពេលជាមួយគ្នានេះ រាល់ការរិះគន់ ឬការចង្អុលបង្ហាញពីចំណុចខ្វះខាត តែងតែត្រូវបានអ្នកកាន់អំណាចបកស្រាយថា ជាសកម្មភាពបង្កប់នូវរបៀបវារៈនយោបាយទុច្ចរិត។ ទស្សនៈដែលផ្ទុយស្រឡះ និងឈរលើបន្ទាត់ស្របគ្នានេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការបែងចែកប៉ូលនយោបាយដ៏ស្រួចស្រាល់ (Political Polarization) ប៉ុណ្ណោះទេ ប៉ុន្តែវាបានលាតត្រដាងនូវវិបត្តិទំនុកចិត្តយ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គម។ ដើម្បីឈានទៅរកការផ្សះផ្សាជាតិពិតប្រាកដ...