Day: June 25, 2021

ពិភពលោកត្រូវបានភូតកុហកដោយព័ត៌មានក្លែងក្លាយអំពីក្រុមចលនាមាតាធម្មជាតិខុសច្បាប់
ការចាប់ខ្លួនជនសង្ស័យជាសមាជិកនៃចលនាមាតាធម្មជាតិខុសច្បាប់ចំនួន ៣ នាក់ពីបទប្រមាថ ព្រះមហាក្សត្រខ្មែរជាទីគោរពសក្ការៈរបស់ប្រជាពលរដ្ឋខ្មែរ និងបទរួមគំនិតក្បត់ជាតិត្រូវបានបណ្តាញព័ត៌ មាននិងក្រុមជនបរទេសមួយចំនួនដែលតាំងខ្លួនជាអ្នកស្រឡាញ់ខ្មែរជាងខ្មែរ ព្រមទាំងក្រុមសមាគមនិង អង្គការមិនមែនរដ្ឋាភិបាលទាំងក្នុងស្រុក និងក្រៅស្រុកយកធ្វើអាជីវកម្ម ដោយព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិតពីអង្គហេតុ ដែលឈានទៅដល់ការចាប់ខ្លួនជនសង្ស័យទាំងនេះ។ ពួកគេបានបំភ្លៃការពិតទាំងគ្មានខ្មាសអៀនថា អាជ្ញាធឃោរឃៅចាប់ខ្លួនជនសង្ស័យទាំងនេះ ដោយគ្រាន់តែពួកគេធ្វើសកម្មភាពបង្ហាញពីសេចក្តីស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិប៉ុណ្ណោះ។ តែពួកគេធ្វើជាមិនដឹង មិនឮ និងព្យាយាមបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិព្រមទាំងមួលបង្កាច់កម្ពុជាទាំងកម្រោល ដើម្បីបម្រើរបៀបវារៈនយោបាយរបស់ខ្លួន និងបញ្ចេញកំហឹងសងសឹកចំពោះកម្ពុជា និងការពារក្រុមដែលមាននិន្នាការនិងអនុវត្តផែនការដូចខ្លួនតែប៉ុណ្ណោះក្រោមរូបភាពជាជនរងគ្រោះនៃការរឹតត្បិតសេរីភាព និងសិទ្ធិបញ្ចេញមតិ។ មាតាធម្មជាតិ...