ពិភពលោកត្រូវបានភូតកុហកដោយព័ត៌មានក្លែងក្លាយអំពីក្រុមចលនាមាតាធម្មជាតិខុសច្បាប់

ការចាប់ខ្លួនជនសង្ស័យជាសមាជិកនៃចលនាមាតាធម្មជាតិខុសច្បាប់ចំនួន ៣ នាក់ពីបទប្រមាថ ព្រះមហាក្សត្រខ្មែរជាទីគោរពសក្ការៈរបស់ប្រជាពលរដ្ឋខ្មែរ និងបទរួមគំនិតក្បត់ជាតិត្រូវបានបណ្តាញព័ត៌ មាននិងក្រុមជនបរទេសមួយចំនួនដែលតាំងខ្លួនជាអ្នកស្រឡាញ់ខ្មែរជាងខ្មែរ ព្រមទាំងក្រុមសមាគមនិង អង្គការមិនមែនរដ្ឋាភិបាលទាំងក្នុងស្រុក និងក្រៅស្រុកយកធ្វើអាជីវកម្ម ដោយព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិតពីអង្គហេតុ ដែលឈានទៅដល់ការចាប់ខ្លួនជនសង្ស័យទាំងនេះ។ ពួកគេបានបំភ្លៃការពិតទាំងគ្មានខ្មាសអៀនថា អាជ្ញាធឃោរឃៅចាប់ខ្លួនជនសង្ស័យទាំងនេះ ដោយគ្រាន់តែពួកគេធ្វើសកម្មភាពបង្ហាញពីសេចក្តីស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិប៉ុណ្ណោះ។ តែពួកគេធ្វើជាមិនដឹង មិនឮ និងព្យាយាមបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិព្រមទាំងមួលបង្កាច់កម្ពុជាទាំងកម្រោល ដើម្បីបម្រើរបៀបវារៈនយោបាយរបស់ខ្លួន និងបញ្ចេញកំហឹងសងសឹកចំពោះកម្ពុជា និងការពារក្រុមដែលមាននិន្នាការនិងអនុវត្តផែនការដូចខ្លួនតែប៉ុណ្ណោះក្រោមរូបភាពជាជនរងគ្រោះនៃការរឹតត្បិតសេរីភាព និងសិទ្ធិបញ្ចេញមតិ។

មាតាធម្មជាតិ

 

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះថា មានមូលហេតុ៣យ៉ាង ដែលតម្រូវឱ្យសមត្ថកិច្ចចាប់ខ្លួន សកម្មជនចលនាមាតាធម្មជាតិ៣នាក់ ដោយសារតែពួកគេមានអង្គការចាត់តាំងខុសច្បាប់ និងប្រើប្រាស់ហិញ្ញប្បទានភេរវកម្ម។

ភស្តុតាងដែលត្រូវបានលេចធ្លាយជាបន្តបន្ទាប់ទាំងឯកសារនិងវីដេអូបានបង្ហាញថាក្រុមជនសង្ស័យទាំងនេះមិនមែនជាអ្នកស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិពិតប្រាកដនោះទេ តែពួកគេបានយកលេស បរិស្ថាននិងធនធានធម្មជាតិធ្វើជាលេសដើម្បីធ្វើសកម្មភាពដើម្បីសម្រេចនូវរបៀបវារៈនយោបាយដែលគេ បានដាក់ចុះមក។ សូម្បីតែជនសង្ស័យទាំង ៣ នាក់ដែលត្រូវបានចាប់ខ្លួននិងចោទប្រកាន់កាលពីថ្ងៃទី២០ កន្លងទៅបានទទួលស្គាល់ និងសារភាពថា «ខ្លួនពិតជាបានធ្វើសកម្មភាព ក្រោមផ្លាកអង្គការមាតាធម្មជាតិប៉ុន្តែការពិតគឺចង់ឲ្យមានការងើបបះបោរ ប្រឆាំងហើយឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលតាមវិធានការផ្ទុយនិងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានចែងនៅក្នុង រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»។ ចម្លើយសារភាពចំពោះមុខសមត្ថកិច្ចនេះគឺជាទះកំផ្លៀងមួយដៃយ៉ាងទម្ងន់ទៅលើមេគំនិត នៃការធ្វើវិទ្ធង្សនាប្រឆាំងកម្ពុជានិងជាការដាល់អារម្មណ៍ដល់សាធារណមតិជាតិនិងអន្តរជាតិបានយល់កាន់ តែច្បាស់ពីល្បិចកលដ៏ស្មោគគ្រោករបស់ក្រុមជនមួយចំនួនទាំងជនជាតិខ្មែរនិងបរទេសមួយចំនួនដែលបានព្យាយាមបំផ្លាញកម្ពុជាតាមគ្រប់រូបភាពនិងបានបកស្បែកចៀមចេញពីឆ្កែចចក បង្ហាញពីទង្វើដ៏អាក្រក់ថោកទាបរបស់ក្រុមជនបំផ្លាញកម្ពុជា។

លោក Alejandro ប្រធានអង្គការមាតាធម្មជាតិ គឺបានទទួលការយល់ព្រមពីលោកប្រធាន សម រង្សី ក្នុងការដាក់បញ្ចូលអង្គការមាតាធម្មជាតិ ជាអនុសាខាបក្សរបស់គណបក្សសង្រ្គោះជាតិ។

ហេតុអ្វីបានជាក្រុមជនអគតិ និងអមិត្តបរទេសមួយចំនួន ព្យាយាមគាំទ្រក្រុមជនសង្ស័យក្បត់ជាតិទាំងនេះ និងបំភ្លៃការពិតអំពីកម្ពុជា ហើយពួកគេប្រើយន្តការអ្វី? ទី១)ពួកគេបានចងក្រងគ្នាជាបណ្តាញដើម្បីរួមកម្លាំងគ្នាវាយប្រហារមកលើរាជរដ្ឋាភិបាល ទាំងនៅលើបណ្តាញផ្សព្វផ្សាយព័ត៌មាន និងនៅលើបណ្តាញទំនាក់ទំនងសង្គម។ ជាយុទ្ធនាការបំផ្លាញកម្ពុជា ដោយពួកគេបានចែកតួនាទីគ្នាអ្នកខ្លះធ្វើសកម្ម
ភាពប្រឆាំងដោយផ្ទាល់ បង្កើតព្រឹត្តិការណ៍ មានអ្នកខ្លះចេញមុខការងារក្រោមឆ័ត្រសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ខ្លះសរសេរអត្ថបទ ចុះផ្សាយនិងចែករំលែក និងខ្លះទៀតចេញសារនយោបាយគាំទ្រក្រុមអ្នកល្មើសច្បាប់ និងលើកទឹកចិត្តឱ្យបន្តល្មើសក្រោមលេសសេរីភាពបញ្ចេញមតិ។ ពេលខ្លះ ពួកគេបានជួលអ្នកកាសែតមួយចំនួនតូចដែលស៊ីប្រាក់ជំនួយរបស់ខ្លួនសរសេរអត្ថបទព័ត៌មានបែបបំភ្លៃ និងបម្រើឱ្យរបៀបវារៈ ដែលម្ចាស់ជំនួយចង់បាន។ ទី២) នេះគឺជាយុទ្ធនាការយូរអង្វែង ដែលម្ចាស់ជំនួយរបស់ក្រុមជនអគតិមួយចំនួនចំណាយថវិកាដើម្បីបម្រើឱ្យយុទ្ធសាស្ត្រនយោបាយរបស់ខ្លួន ដោយធ្វើយ៉ាងណារៀបចំរដ្ឋាភិបាលមួយដែលគាំទ្របន្ទាត់នយោបាយរបស់ខ្លួន។ ទី៣)ប្រសិនបើមិនអាចរៀបចំរដ្ឋាភិបាលដែលបម្រើនយោបាយរបស់ខ្លួន ទេ គឺពួកគេនឹងធ្វើទុក្ខបុកម្នេញដោយមិនឱ្យកម្ពុជានៅសុខឡើយដូចករណីពីអតីតកាលនិងបច្ចុប្បន្ននេះ។

អាឡិកហាន់ដ្រូ ហ្គាន់ឡេស ដេវិតសិនចេះតែចូលរួមវេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី

តែអ្វីដែលជាការភូតកុហករបស់ពួកគេតែងតែចាញ់អាត្មា! ក្រុមជនងងើលខុសច្បាប់តែងតែត្រូវបាន អាជ្ញាធរអនុវត្តច្បាប់ ហើយកលល្បិចអាក្រក់របស់ពួកគេត្រូវបានបកអាក្រាត ចៅហ្វាយនាយបរទេសពួកគេ ក៏ ទទួលរងនូវភាពអាម៉ាស់ចំពោះមុខពិភពលោក។ ជាក់ស្តែងករណីក្រុមជននៃចលនាមាតាធម្មជាតិខុសច្បាប់ ដែលត្រូវបានចាប់ខ្លួន កំពុងត្រូវបានបកអាក្រាតមុខមាត់ពិតហើយក្រុមជនអ្នកបន្ទរក៏ចាំផ្តើមភ្ញាក់ខ្លួនបណ្តើរៗ និងខ្មាសខ្លួនឯងចំពោះការភូតកុហក និងលាបពណ៌កម្ពុជា។ ក្រុមជនសង្ស័យដែលធ្វើខ្លួនជាជនរងគ្រោះបែប អាជីពក៏ត្រូវបានបកអាក្រាតបណ្តើរៗដែរនូវចេតនាទុច្ចរិតរបស់ពួកគេដែលជ្រកក្រោមស្លាកបរិស្ថាននិងធនធាន ធម្មជាតិដើម្បីធ្វើសកម្មភាពក្បត់ជាតិនិងប្រមាថព្រះមហាក្សត្រ។ បេសកកម្មនៃការប្រែក្លាយខ្លួនពីប្រតិបត្តិករ ដ៏សកម្មនៃបដិវត្តន៍ពណ៌ ប្រមាថព្រះមហាក្សត្រ និងក្បត់ជាតិទៅជាជនរងគ្រោះអាជីពត្រវបានបកអាក្រាតជា សាធារណៈរួចហើយ។

នៅល្ងាចថ្ងៃទី២៣ ខែមិថុនានេះ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានដោយបានបក អាក្រាតនូវទង្វើទុច្ចរិតរបស់ក្រុមចលនាមាតាធម្មជាតិខុសច្បាប់នេះដោយ៖

១- អង្គការមាតាធម្មជាតិ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១២ ដោយមានព្រះតេជគុណព្រះនាម ព្រហ្ម ធម្មជាតិ ជាប្រធាន ។ ក៏ប៉ុន្តែផ្អែកតាមសំណើចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០៧របស់ប្រធានអង្គការនេះ ក្រសួងមហាផ្ទៃ បានយល់ព្រមរំលាយអង្គការ នេះ ចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៧ ។ តាមមូល ហេតុខាងលើ អង្គការមាតាធម្មជាតិ ពុំមានអត្ថិភាព និងលែងមាននីតិសម្បទាផ្លូវច្បាប់ ក្នុងការ បំពេញការងាររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជាទៀតទេ ។
២- ទោះបីជាយ៉ាងនេះក្តី ឈ្មោះ Alexandro Gonzalez Davidson សញ្ញាតិអេស្ប៉ាញ ដែល ឈរពីក្រោយឈ្មោះអង្គការនេះ ហើយដែលត្រូវក្រសួងមហាផ្ទៃបណ្ដេញចេញពីព្រះរាជាណា ចក្រកម្ពុជាកាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតែបន្តធ្វើសកម្មភាពពីក្រៅប្រទេសដើម្បី រក្សាកម្លាំងរបស់ខ្លួនអោយធ្វើសកម្មភាពខុសច្បាប់។ ជាក់ស្ដែង កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២១ ឈ្មោះនេះបានដឹកនាំកិច្ចប្រជុំជាមួយសកម្មជនរបស់ខ្លួន ០៣រូប ដោយក្នុងកិច្ច ប្រជុំពួកគេបានប្រើពាក្យពេចន៍ប្រមាថយ៉ាងធ្ងន់ធ្ងរមកលើអង្គព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋា ភិបាល ។ ទង្វើទាំងនេះគឺជាផែនការញុះញង់បង្ហោះឲ្យមានការបែកបាក់ជាតិ និងរំលោភបំពាន ទៅលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងចេតនាបង្ក អសន្តិសុខសង្គម និងប៉ះពាល់ ដល់ស្ថិរភាពជាតិ ដែលអាជ្ញាធរមានសមត្ថកិច្ចចាំបាច់ត្រូវចាត់វិធានការច្បាប់ជាធរមាន។
៣- ផ្អែកតាមភស្តុតាងឃ្លីបវីដេអូ ដែលសមត្ថកិច្ចចាប់បានបង្ហាញយ៉ាងច្បាស់ថា ការធ្វើសកម្មភាព កន្លងមករបស់ក្រុមបណ្តាញខុសច្បាប់ជ្រកក្រោមផ្លាកនៃអង្គការមានធម្មជាតិ គឺមិនមែនក្នុងបុព្វហេតុស្មោះត្រង់ចំពោះការពារធនធានធម្មជាតិ និងបរិស្ថាននោះទេ។ ផ្ទុយទៅវិញ ការធ្វើសកម្មភាពទាំងនោះ គឺបង្កប់ទៅដោយឧបាយកលទុច្ចរឹតក្នុងបំណងញុះញង់ អុជអាល កៀរគរកម្លាំង អោយងើបបះបោរបង្កើតឲ្យមានភាពចលាចលវឹកវរក្នុងប្រទេស។

ដូច្នេះការពិតមួយចំ នួនត្រូវបានបង្ហាញ! សកម្មភាពនៃក្រុមជនសង្ស័យទាំងនេះ មិនមែនជាការស្រឡាញ់បរិស្ថានពិតប្រាកដឡើយ តែជាឡប់ឡែដើម្បីបិទបាំងសកម្មភាពនយោបាយទុច្ចរិតផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាក្រោមការបង្គាប់បញ្ជាពីជនបរទេស និងប្រើប្រាស់ហិរញ្ញប្បទានភេវរកម្មដើម្បីបំផ្លាញកម្ពុជាតែប៉ុណ្ណោះ។ ពលរដ្ឋខ្មែរចាប់ផ្តើមដឹងច្បាស់ថា អ្វីៗដែលក្រុមអគិតនិងអមិត្តបរទេសបានធ្វើមិនមែនជាការជួយខ្មែរ និងមិនមែនជាការស្រឡាញ់ចេញពីចិត្តឡើយគឺជាការអនុវត្តតាមផែនការទុច្ចរិតមួយសម្អុយកេរ្តិ៍ឈ្មោះ និងបំផ្លាញកម្ពុជា មិនឱ្យមានសេចក្តីសុខសាន្តឡើយស្របតាមគោលបំណងរបស់ម្ចាស់ជំនួយពួកគេចង់បាន។ តែពេលនេះ យុទ្ធនាការបំភ័ន្តសាធារណមតិរបស់ក្រុមជ្រុលនិយមមួយក្តាប់តូចត្រូវបាន បកអាក្រាត ហើយពិភពលោកនឹងមិនចាញ់បោកតាមការញុះញង់និងលាបពណ៌របស់ក្រុមជនអគតិនិង អមិត្តបរទេសមួយក្តាប់តូចឡើយ៕

ដោយ៖ ចៅចាក់ស្មុក

ពិភពលោកត្រូវបានភូតកុហកដោយព័ត៌មានក្លែងក្លាយអំពីក្រុមចលនាមាតាធម្មជាតិខុសច្បាប់៖ ពីប្រតិបត្តិករបដិវត្តន៍ពណ៌ដ៏សកម្មមកជាជនរងគ្រោះអាជីព

Bun

Leave a Reply

Your email address will not be published. Required fields are marked *

5 + five =

This site uses Akismet to reduce spam. Learn how your comment data is processed.