បានខ្លួនគេហើយបោះបង់គេចោល

ពេលដែលអាមេរិកដកទ័ពចេញពីអាហ្វហ្គានីស្ថាន ក្រុមតាលីបង់បានរឹបអូសយ៉ាងលឿននូវសម្ភារៈយោធារបស់ទ័ពអាហ្វហ្គានីស្ថាន ដីធ្លី និងធនធានផ្សេងៗទៀត រួមទាំងរថយន្តដឹកទំនិញ និងរថយន្តម៉ាក Humvees ជិត ៧០០គ្រឿងរបស់កងកម្លាំងអាហ្វហ្គានីស្ថាន រថពាសដែក និងប្រព័ន្ធកាំភ្លើងធំជាច្រើនគ្រឿង ក៏ត្រូវបានរឹបអូសផងដែរ។ រថយន្ដទាំងនេះ អាចដើរតួជាអ្នកដឹកជញ្ជូនអាវុធរបស់ពួកតាលីបង់។បើតាលីបង់មានលទ្ធភាពផ្គត់ផ្គង់ប្រេង នោះឃ្លាំងរថយន្តរបស់ពួកគេនឹងកើនឡើង ដែលអាចជាការគំរាមកំហែងដ៏ធំមួយដល់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ អាមេរិកដកកងទ័ព ពីអាហ្គានីស្ថាន យោធាអាហ្វហ្គានីស្ថានជាង ៣០០នាក់បានរត់ភៀសខ្លួនទៅតាហ្ស៊ីគីស្ថាន ។ ជាមួយគ្នានេះ គ្រឿងបរិក្ខារយោធាអាមេរិក ដែលបានបរិច្ចាគ...