បានខ្លួនគេហើយបោះបង់គេចោល

ពេលដែលអាមេរិកដកទ័ពចេញពីអាហ្វហ្គានីស្ថាន ក្រុមតាលីបង់បានរឹបអូសយ៉ាងលឿននូវសម្ភារៈយោធារបស់ទ័ពអាហ្វហ្គានីស្ថាន ដីធ្លី និងធនធានផ្សេងៗទៀត រួមទាំងរថយន្តដឹកទំនិញ និងរថយន្តម៉ាក Humvees ជិត ៧០០គ្រឿងរបស់កងកម្លាំងអាហ្វហ្គានីស្ថាន រថពាសដែក និងប្រព័ន្ធកាំភ្លើងធំជាច្រើនគ្រឿង ក៏ត្រូវបានរឹបអូសផងដែរ។ រថយន្ដទាំងនេះ អាចដើរតួជាអ្នកដឹកជញ្ជូនអាវុធរបស់ពួកតាលីបង់។បើតាលីបង់មានលទ្ធភាពផ្គត់ផ្គង់ប្រេង នោះឃ្លាំងរថយន្តរបស់ពួកគេនឹងកើនឡើង ដែលអាចជាការគំរាមកំហែងដ៏ធំមួយដល់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន។

អាមេរិកដកកងទ័ព ពីអាហ្គានីស្ថាន

យោធាអាហ្វហ្គានីស្ថានជាង ៣០០នាក់បានរត់ភៀសខ្លួនទៅតាហ្ស៊ីគីស្ថាន ។ ជាមួយគ្នានេះ គ្រឿងបរិក្ខារយោធាអាមេរិក ដែលបានបរិច្ចាគ ឬលក់ទៅឱ្យកងកម្លាំងអាហ្វហ្គានីស្ថានដើម្បីទប់ទល់នឹងពួកតាលីបង់ ក៏បានធ្លាក់ចូលក្នុងដៃក្រុមឧទ្ទាម។បច្ចុប្បន្ន ក្រុមតាលីបង់បានដណ្ដើមកាន់កាប់ខេត្ត Badakhashan និងខេត្ត Kandahar ព្រមទាំងអះអាងថាខ្លួនបានគ្រប់គ្រង ១/៤នៃស្រុកជាង៤០០ទៀតក្នុងអាហ្វហ្គានីស្ថានដែលការគ្រប់គ្រងនេះត្រូវបានអ្នកនាំពាក្យរបស់ពួកតាលីបង់អះអាងថា ពុំមានការប្រយុទ្ធគ្នាកើតឡើងនោះទេ។

ទោះជាយ៉ាងណា អំពើហឹង្សានៅអាហ្វហ្គានីស្ថាន បានកើនឡើងជាលំដាប់ នៅពេលដែលពួកតាលីបង់ដណ្តើមកាន់កាប់ពីតំបន់មួយទៅតំបន់មួយ កំឡុងពេលដែលអាមេរិកដកទ័ពទាំងស្រុងនៅខែកញ្ញា ២០២១ តាមការសន្យារបស់ប្រធានាធិបតីអាមេរិក Joe Biden ។យុទ្ធសាស្ត្រ “លួងលោម និងបោះបង់” របស់អាមេរិក បានធ្វើឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានបច្ចុប្បន្ន យំមិនចេញ ខកចិត្តដូចទ្រង់ សិរិមតៈ” !

ការដកកងទ័ពអាមេរិកចេញពី អាហ្វហ្គានីស្ថាន បានធ្វើឲ្យប្រទេនេះប្រឈមនឹងហានភ័យ ប្រៀបដូចប្រទេសកម្ពុជានាសម័យឆ្នាំ ១៩៧៥ ។

ខែមេសា ឆ្នាំ១៩៧៥ ស្ថានទូតអាមេរិកនៅភ្នំពេញ បានជម្លៀសបុគ្គលិកខ្លួនចេញពីកម្ពុជា 

លោក John Gunther Dean អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាចុងក្រោយគេមុនកម្ពុជាធ្លាក់ចូលក្នុងអ្នករបបពិឃាដ ប៉ុល ពត បានហៅថ្ងៃ ១២ មេសា ១៩៧៥ ថាជាថ្ងៃដែលអាមេរិកបានបោះបង់កម្ពុជា និងប្រគល់ទៅឱ្យពេជ្ឈឃាដ។ លោកមានការព្រួយបារម្ភថាប្រទេសអាហ្គានីស្ថានអាចស្ថិតនៅក្នុងស្ថានភាពស្រដៀងគ្នានឹងកម្ពុជា បន្ទាប់ពីអាមេរិកដកកងទ័ពចេញ។
សរសេរនៅក្នុងសារព័ត៌មាន Nikkei Asia លោក Denis D Gray បាននិយាយថា តាលីបង់ប្រហែលជាមិនមានភាពសាហាវឃោរឃៅដូចខ្មែរក្រហមកុម្មុយនិស្តកម្ពុជាជ្រុលនិយមនោះទេ ប៉ុន្តែអ្នកអាចវាយតម្លៃពីកំណត់ត្រារបស់ពួកគេក្នុងអំឡុងពេលកាន់អំណាច ៥ឆ្នាំ (១៩៩៦-២០០១)៖ ការគាបសង្កត់លើស្ត្រី លក់មនុស្សជាច្រើនឱ្យទៅជាទាសភាពផ្លូវភេទ ការប្រហារជីវិត ការបំផ្លិចបំផ្លាញប្រពៃណីវប្បធម៌ និងការអប់រំ ការប្រហារជីវិត និងការសម្លាប់រង្គាលដែលមានលក្ខណៈជាប្រព័ន្ធ។លោក Bob Mulholland អតីតយុទ្ធជនប្រយុទ្ធនៅសង្គ្រាមវៀតណាម និងជាសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យបាននិយាយថា “មានតែកូនក្មេងបៀមដៃទេដែលមិនដឹងថាពួកតាលីបង់នឹងក្លាយជាអ្នកគ្រប់គ្រងរដ្ឋាភិបាលនៅឆ្នាំនេះ ឬឆ្នាំក្រោយ” ។អ្នកជំនាញម្នាក់ទៀតគឺលោក Michael D Eiland បានថ្លែងថា “ការដកទ័ពចេញពីអាហ្វហ្គានីស្ថានអាចមើលឃើញថាជាភាពចាំបាច់ខាងយុទ្ធសាស្ត្រ និងនយោបាយ។ តែវាក៏ជាផ្នែកមួយនៃគុណធម៌ដែរ ព្រោះយើងគិតគូដល់អ្នកដែលនៅជាមួយយើង (ទ័ពអាមេរិក)។ យុទ្ធសាស្រ្តរបស់យើងគឺលួងលោម និងបោះបង់ចោល” ។
សំណុំរឿងនេះធ្វើអោយអ្នកសារព័ត៌មាន និងអ្នកនយោបាយធំៗលើពិភពលោកធ្វើការប្រៀបប្រដូចនិងកម្ពុជាកាលពីឆ្នាំ១៩៧៥ ដោយគេបានប្រើពាក្យថា ៖<<បានខ្លួនគេហើយបោះបង់គេចោល>>។

រដ្ឋាភិបាលជាច្រើនដែលពឹងផ្អែកលើកម្លាំងបរទេសជួយការពារតែងតែបាត់បង់អំណាចនិងការគ្រប់គ្រង ក្រោយពីបរទេសដកកម្លាំងចេញវិញជាក់ស្តែង ជាក់ស្តែង អាមេរិក និងសហព័ន្ធមិត្រ បានសម្រេចដកកំលាំងចេញមកវិញដោយ ប្រើពាក្យថាចប់បេសកកម្ម តាមសំលាប់ពួកភារវកម្ម ប៊ិនឡាឌិន បានជោគជ័យ។ប៊ិនឡាឌិនស្លាប់ តែកម្លាំងប្រឆាំងនិងរដ្ឋាភិបាលអាហ្គានីស្ថាន កាន់តែខ្លាំងក្លា វាយកាន់កាប់ទឹក
ដីជាង ៧០% លើផ្ទៃប្រទេសទៅហើយមិនយូរមិនឆាប់ពួកតាលីបង់និងកាន់ក្តាប់ទាំងស្រុងជាក់ជាមិនខាន។

ងាកមកមើលកម្ពុជាពីអតីតកាល
ក្រោយពីអាមេរិកដកកម្លាំងគាំទ្ររដ្ឋាភិបាលលន់ នល់ វាជាឱកាសអោយពួកខ្មែរក្រហមក្រសោបអំណាច។នាឆ្នាំ១៩៨៧ ការពង្រឹងខ្លួនរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជាការដកកងទ័ពកងទ័ពស្ម័គ្រចិត្តវៀតណាម ទាំងអស់ពីកម្ពុជាដែលកាលនោះមានអ្នកខ្លះនិយាយថា អោយតែវៀតណាមដកកងទ័ពចេញអស់ពីកម្ពុជាខ្មែរក្រហមនិងវាយចូលដល់ពោចិនតុង។ផ្ទុយទៅវិញ ពុំមែនតែវាយកម្លាំង សាធារណៈរដ្ឋប្រជាមានិតកម្ពយជានោះទេ តែផ្ទុយទៅវិញ កម្លាំងសាធារណៈប្រជាមានិ។

ប្រភពពី៖ជា ច័ន្ទបរិបូរណ៌
Net So Riya

Bun

Leave a Reply

Your email address will not be published. Required fields are marked *

fifteen + nine =

This site uses Akismet to reduce spam. Learn how your comment data is processed.