ប្រៀបធៀបសណ្ឋាននៃបដិវត្តពណ៌ក្នុងប្រទេសគុយបា និងព្រះរាជាណាចក្រកម្ពុជា

នាពេលថ្មីៗនេះប្រជាជនគុយបារាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាដើម្បីធ្វើការប្រឆាំងតវ៉ានឹងរដ្ឋាភិបាលផ្ដាច់ការដែលបណ្ដាលមកពីកត្តាមួយចំនួន ដូចជាយុទ្ធនាការនៃការប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩នៅមិនទាន់មានប្រសិទ្ធភាពខ្ពស់នៅឡើយដោយអត្រាអ្នកឆ្លងនិងបាត់បងជីវិតនៅតែបន្តកើនឡើង កង្វះខាតស្បៀងអាហារ ជាពិសេសនោះ គឺវិបត្តសេដ្ឋកិច្ច អ្នកសេដ្ឋកិច្ចវិទូបានព្យាករណ៍ថាអតិផរណានឹងកើនឡើងរហូតដល់ទៅ ៩០០ ភាគរយនៅក្នុងឆ្នាំនេះ។ លោក Migual Díaz-Canel ប្រធានាធិបតីនៃប្រទេសគុយបា បានធ្វើការស្ដីបន្ទោសដល់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលបានដាក់ទណ្ឌកម្មពាណិជ្ជកម្មមកលើប្រទេសរបស់ខ្លួនឡើងវិញ និងប្រព័ន្ធផ្សព្វផ្សាយសង្គមម៉ាហ្វីយ៉ាអាមេរិក-គុយបា។ លោកប្រធានាធិបក៏បានបញ្ជាក់ផងដែរថា ប្រសិនបើការញុះញុងផ្សេងៗទៀតបន្តកើតមានទៀត លោកនឹងមិនលើកលែងឱ្យនោះឡើយ។ ទន្ទឹមគ្នានេះដែរ សហរដ្ឋអាមេរិកបានសម្ដែងការគាំទ្រដល់ក្រុមបាតុករ ព្រមទាំងព្រមានចំពោះអំពើហិង្សាណាដែលកើតមានឡើងចំពោះក្រុមបាតុករ។ ក្នុងរូបភាពនេះត្រូវបានគេហៅថា...