Day: July 23, 2021

អាមេរិកមានអាកប្បកិរិយាគួរឱ្យស្អប់ខ្ពើមចំពោះកម្ពុជា
នៅដើមឆ្នាំ ២០១៩ អាមេរិកបានធ្វើការវិភាគ និងប្រៀបធៀបរូបថតផ្កាយរណបនៃមូលដ្ឋានសមុទ្ររាម បានឃើញអគារទាំងពីរដែលខ្លួនបានជួយពីមុនត្រូវបានកម្ទេចចោល ទន្ទឹមនឹងនេះគេបានឃើញនាវានិងទាហានចិនមាននៅក្នុងមូលដ្ឋានសមុទ្ររាម ដោយហេតុផលទាំងនេះអាមេរិកបានសន្និដ្ឋានថាមូលដ្ឋានសមុទ្ររាម មានវត្តមានយោធាចិន ទាមទាឱ្យកម្ពុជាបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននិងបង្ហាញពីស្ថានភាពនៃមូលដ្ឋាននេះ។ ក្នុងករណីកម្ពុជាយើងច្រានចោលមិនធ្វើតាមការទាមទារបស់អាមេរិក អាមេរិកបានចាប់ផ្តើមផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងទ្រង់ទ្រាយធំ។ ទន្ទឹមនឹងនេះដែរអាមេរិកបានបញ្ជូនបុគ្គលិកឱ្យទាក់ទងជាមួយមន្រ្តីយោធានិងនយោបាយជាន់ខ្ពស់កម្ពុជាយើងដើម្បីបញ្ចុះបញ្ចូលនិងដាក់សម្ពាធហើយថែមទាំងបានអនុម័ត ការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ក្នុងគោលបំណងឱ្យកម្ពុជាយើងធ្វើតាមការទាមទារបស់គេ ។ បន្ទាប់ពីអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy Sherman បានមកបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី១ ខែមិថុនា រងសម្ពាធពីសហរដ្ឋអាមេរិក កម្ពុជាបានយល់ព្រមឱ្យអនុព័ន្ធយោធាមកទស្សនាមូលដ្ឋានសមុទ្ររាម នៅថ្ងៃទី១១ ខែមិថុនា។ ប៉ុន្តែបន្ទាប់ពីដំណើរទស្សនកិច្ចនេះស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុកស្តីបន្ទោសថាទស្សនកិច្ចនេះត្រូវបានផ្អាកដោយសារភាគីកម្ពុជា...