អាមេរិកមានអាកប្បកិរិយាគួរឱ្យស្អប់ខ្ពើមចំពោះកម្ពុជា

នៅដើមឆ្នាំ ២០១៩ អាមេរិកបានធ្វើការវិភាគ និងប្រៀបធៀបរូបថតផ្កាយរណបនៃមូលដ្ឋានសមុទ្ររាម បានឃើញអគារទាំងពីរដែលខ្លួនបានជួយពីមុនត្រូវបានកម្ទេចចោល ទន្ទឹមនឹងនេះគេបានឃើញនាវានិងទាហានចិនមាននៅក្នុងមូលដ្ឋានសមុទ្ររាម ដោយហេតុផលទាំងនេះអាមេរិកបានសន្និដ្ឋានថាមូលដ្ឋានសមុទ្ររាម មានវត្តមានយោធាចិន ទាមទាឱ្យកម្ពុជាបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននិងបង្ហាញពីស្ថានភាពនៃមូលដ្ឋាននេះ។ ក្នុងករណីកម្ពុជាយើងច្រានចោលមិនធ្វើតាមការទាមទារបស់អាមេរិក អាមេរិកបានចាប់ផ្តើមផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងទ្រង់ទ្រាយធំ។ ទន្ទឹមនឹងនេះដែរអាមេរិកបានបញ្ជូនបុគ្គលិកឱ្យទាក់ទងជាមួយមន្រ្តីយោធានិងនយោបាយជាន់ខ្ពស់កម្ពុជាយើងដើម្បីបញ្ចុះបញ្ចូលនិងដាក់សម្ពាធហើយថែមទាំងបានអនុម័ត
ការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ក្នុងគោលបំណងឱ្យកម្ពុជាយើងធ្វើតាមការទាមទារបស់គេ ។

បន្ទាប់ពីអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy Sherman បានមកបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី១ ខែមិថុនា រងសម្ពាធពីសហរដ្ឋអាមេរិក កម្ពុជាបានយល់ព្រមឱ្យអនុព័ន្ធយោធាមកទស្សនាមូលដ្ឋានសមុទ្ររាម នៅថ្ងៃទី១១ ខែមិថុនា។ ប៉ុន្តែបន្ទាប់ពីដំណើរទស្សនកិច្ចនេះស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុកស្តីបន្ទោសថាទស្សនកិច្ចនេះត្រូវបានផ្អាកដោយសារភាគីកម្ពុជា
មិនអនុញ្ញាតឱ្យចូលទៅកាន់មូលដ្ឋានសមុទ្ររាមពេញលេញ និងបានស្នើសុំឱ្យក្រសូងការពារជាតិជួយសម្របសម្រួលដំណើរទស្សនកិច្ចមួយទៀតដែលមានលក្ខណៈពេញលេញ។
ជាមួយគ្នានេះដែរ និស្សិតកម្ពុជា ចំនួន ៦ នាក់ដែលកំពុងបន្តការសិក្សានៅបណ្ឌិតសភាយោធាចំនួនបួនក្នុងសហរដ្ឋអាមេរិក បានបញ្ជប់ការបង់ថ្លៃការសិក្សាមុនពេលកំណត់ដោយសារកម្ពុជាមិនធ្វើតាមតម្រូវការរបស់សហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិកបានជួយវ៉ាក់សាំងទៅឲ្យប្រទេសវៀតណាម ថៃ និងឡូវ មិនទាន់បានជួយកម្ពុជាយើងទេ តើហេតុអ្វីបានជារំលងប្រទេសកម្ពុជា? ការប៉ុនប៉ងដាក់ទណ្ឌកម្មនិងសម្ពាធគឺជាក់ស្តែងណាស់។

អនុព័ន្ធយោធាស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានទៅទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ (រូបភាពពីRFA)

រាជរដ្ឋាភិបាលយើងបានបំភ្លឺ ព្រមទាំងច្រានចោលនូវការចោទប្រកាន់ម្តងហើយម្តងទៀតដោយសង្កត់ធ្ងន់ថាកម្ពុជាមិនមានមូលដ្ឋានយោធាបរទេសនោះឡើយ ព្រោះយោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ ហើយបានអញ្ជើញអ្នកសារព័ត៌មានប្រមាណ ៧៣ ប្រទេសឲ្យមកទស្សនាមូលដ្ឋានសមុទ្ររាម និងបានយល់ព្រមអោយប្រទេសដែលមានគម្រោងជួយកសាងមូលដ្ឋានសមុទ្ររាមនានាពិនិត្យមើលដូចជាសហរដ្ឋអាមេរិក អូស្រ្តាលី ប្រទេសវៀតណាមជាដើម។ ជាពិសេសនៅពេលជួបជាមួយលោកស្រី Sherman សម្តេចហ៊ុនសែន បានយល់ព្រមអោយអនុព័ន្ធយោធាអាមេរិកចូលទៅមូលដ្ឋានសមុទ្ររាម
នៅពេលណាមួយក៏បាន ប៉ុន្តែត្រូវតែប្រាប់អោយរាជរដ្ឋាភិបាលយើងដឹងជាមុន។ ទោះជាមានការបកស្រាយនិងបំភ្លឺយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកក៏មិនជឿ និងដាក់សម្ពាធមកប្រទេសកម្ពុជាយើងនៅលើបញ្ហាមូលដ្ឋានសមុទ្រ ។

(រូបភាពពីwww.cpp.org.kh)

អាមេរិកពិតជាខ្វះការគោរពមកលើប្រទេសកម្ពុជាដែលជារដ្ឋឯករាជ ស្រលាញ់សន្តិភាព និងព្យាយាមបង្កើតមិត្តណាស់។ ការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់បែបនេះមិនមែនជារឿងអ្វីដែលចម្លែកនោះឡើយព្រោះមិនមែនជាលើកទីមួយនោះទេដែលអាមេរិកបានធ្វើកន្លងមក។ សកម្មភាពបែបនេះ គឺមិនអាចទទួលយកបានឡើយព្រោះវាជាការចោទប្រកាន់ ដូច្នេះហើយទោះបីជាមានការបកស្រាយយ៉ាងណាក៏មិនត្រូវនោះដែរព្រោះវាមិនមែនជាការពិត តើឱ្យកម្ពុជាបកស្រាយរឿងដែលប្រឌិតនេះដោយរបៀបណាបើវាមិនបានកើតឡើងផងនោះ?

Bun

Leave a Reply

Your email address will not be published. Required fields are marked *

fourteen − 10 =

This site uses Akismet to reduce spam. Learn how your comment data is processed.