Day: August 10, 2021

តើការសន្យារបស់ជប៉ុនទាក់ទងទៅនឹងការរក្សាស្តង់ដារទឹកនៅហ្វូគូស៊ីម៉ាជាសន្យាខ្យល់ឬយ៉ាងណា?
បន្ទាប់ពីរដ្ឋាភិបាលជប៉ុនបានប្រកាសពីសេចក្ដីសម្រេចកាលពីខែមេសាកន្លងទៅ ស្ដីពីការបញ្ចេញកាកសំណល់ដែលមានផ្ទុកជាតិកខ្វក់នុយក្លេអ៊ែដែលត្រូវបានបំផ្លាញដោយគ្រោះរញ្ជួយដី និងស៊ូណាមិប្រមាណជាង១០ឆ្នាំមុនទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិច គ្រោងនឹងចាប់ផ្ដើមពីឆ្នាំ២០២៣ ប្រទេសដែលមានព្រំទឹកជាប់និងផ្លូវទឹករួមជាមួយជប៉ុនបានបញ្ចេញប្រតិកម្មជាខ្លាំងដោយមានក្ដីបារម្មណ៍អំពីផលប៉ះពាល់ផ្សេងៗទៅលើប្រជាជនរបស់ខ្លួន។ រួមជាមួយគ្នានេះដែរអ្នកជំនាញ សមាគមអ្នកនេសាទ និងសកម្មជនបរិស្ថានមួយចំនួនទៀតក៏បានធ្វើការប្រឆាំងនឹងការសម្រេចចិត្តមួយនេះផងដែរ រហូតឈានទៅដល់ការដាក់ញត្តិប្រឆាំងនឹងរដ្ឋាភិបាលជប៉ុនទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ ជប៉ុនបានអះអាងថាការបញ្ចេញនេះគឺមានសុវត្ថិភាពដោយហេតុថាទឹកទាំងនោះត្រូវបានកែច្នៃដើម្បីយកសារធាតុវិទ្យុសកម្មចេញស្ទើរតែទាំងស្រុង និងត្រូវពន្យាពេលយ៉ាងយូរទៀតផងដែរមុននឹងបញ្ចេញ។ ផែនការនៃការបញ្ចេញកាកសំណល់នុយក្លេអ៊ែនេះមានការគាំទ្រពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិផងដែរ ដែលបានអះអាងថាសកម្មភាពនេះ គឺស្រដៀងគ្នាទៅនឹងការចោលកាកសំណល់នៅរោងចក្រដទៃទៀតនៅជុំវិញពិភពលោកដែរ ក៏ប៉ុន្តែបើយោងទៅតាមការព្យាករណ៍ របស់មជ្ឈមណ្ឌល Geomar Helmholtz របស់ប្រទេសអាឡឺម៉ង់ «នៅពេលដែលទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាត្រូវបានរំសាយចូលទៅក្នុងសមុទ្រសារធាតុវិទ្យុសកម្មនឹងសាយភាយដល់បរិស្ថាននឹងប៉ះពាល់ដល់ សភាវៈទាំងអស់នៅជុំវិញមហាសមុទ្រប៉ាស៊ីហ្វិកក្នុងរយៈពេល ៥៧ ថ្ងៃប៉ុណ្ណោះ»។...