តើការសន្យារបស់ជប៉ុនទាក់ទងទៅនឹងការរក្សាស្តង់ដារទឹកនៅហ្វូគូស៊ីម៉ាជាសន្យាខ្យល់ឬយ៉ាងណា?

បន្ទាប់ពីរដ្ឋាភិបាលជប៉ុនបានប្រកាសពីសេចក្ដីសម្រេចកាលពីខែមេសាកន្លងទៅ ស្ដីពីការបញ្ចេញកាកសំណល់ដែលមានផ្ទុកជាតិកខ្វក់នុយក្លេអ៊ែដែលត្រូវបានបំផ្លាញដោយគ្រោះរញ្ជួយដី និងស៊ូណាមិប្រមាណជាង១០ឆ្នាំមុនទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិច គ្រោងនឹងចាប់ផ្ដើមពីឆ្នាំ២០២៣ ប្រទេសដែលមានព្រំទឹកជាប់និងផ្លូវទឹករួមជាមួយជប៉ុនបានបញ្ចេញប្រតិកម្មជាខ្លាំងដោយមានក្ដីបារម្មណ៍អំពីផលប៉ះពាល់ផ្សេងៗទៅលើប្រជាជនរបស់ខ្លួន។ រួមជាមួយគ្នានេះដែរអ្នកជំនាញ សមាគមអ្នកនេសាទ និងសកម្មជនបរិស្ថានមួយចំនួនទៀតក៏បានធ្វើការប្រឆាំងនឹងការសម្រេចចិត្តមួយនេះផងដែរ រហូតឈានទៅដល់ការដាក់ញត្តិប្រឆាំងនឹងរដ្ឋាភិបាលជប៉ុនទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ ជប៉ុនបានអះអាងថាការបញ្ចេញនេះគឺមានសុវត្ថិភាពដោយហេតុថាទឹកទាំងនោះត្រូវបានកែច្នៃដើម្បីយកសារធាតុវិទ្យុសកម្មចេញស្ទើរតែទាំងស្រុង និងត្រូវពន្យាពេលយ៉ាងយូរទៀតផងដែរមុននឹងបញ្ចេញ។ ផែនការនៃការបញ្ចេញកាកសំណល់នុយក្លេអ៊ែនេះមានការគាំទ្រពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិផងដែរ ដែលបានអះអាងថាសកម្មភាពនេះ គឺស្រដៀងគ្នាទៅនឹងការចោលកាកសំណល់នៅរោងចក្រដទៃទៀតនៅជុំវិញពិភពលោកដែរ ក៏ប៉ុន្តែបើយោងទៅតាមការព្យាករណ៍
របស់មជ្ឈមណ្ឌល Geomar Helmholtz របស់ប្រទេសអាឡឺម៉ង់ «នៅពេលដែលទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាត្រូវបានរំសាយចូលទៅក្នុងសមុទ្រសារធាតុវិទ្យុសកម្មនឹងសាយភាយដល់បរិស្ថាននឹងប៉ះពាល់ដល់
សភាវៈទាំងអស់នៅជុំវិញមហាសមុទ្រប៉ាស៊ីហ្វិកក្នុងរយៈពេល ៥៧ ថ្ងៃប៉ុណ្ណោះ»។

រោងចក្រនុយក្លេអ៊ែនៅហ្វូគូស៊ីម៉ា
រូបភាពពី DW

លោកនាយករដ្ឋមន្រ្តី Yoshihide Suga បានសន្យាយ៉ាងច្បាស់ថានឹងធ្វើយ៉ាងណារក្សាគុណភាពទឹកឱ្យបានល្អបំផុត ឬអាចនឹងលើសពីស្តង់ដានៃទឹកទៀតផង។
ប៉ុន្តែការសន្យានេះ គឺមិនទាន់ត្រូវបានបកស្រាយដែលអាចធ្វើឱ្យយើងគ្រប់គ្នាមានភាពស្ងប់ចិត្តដោយវានៅត្រឹមតែជាពាក្យសម្ដីប៉ុណ្ណោះទេ។
សកម្មភាព ទឡ្ហីករណ៍ ភាពត្រឹមត្រូវ និងតម្លាភាព គឺជាភាពចាំបាច់បំផុតដែលជប៉ុនត្រូវតែបង្ហាញឱ្យពិភពលោកបានឃើញ ហើយវាជាកត្តាដែលនាំឱ្យមនុស្សគ្រប់រូបអាចទាញជាសេក្ដីសន្និដ្ឋាននិងមានភាពជឿជាក់ទៅលើកការសម្រេចចិត្តរបស់រដ្ឋាភិបាលជប៉ុន។

លោក Yoshihide Suga នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរនៅហ្វូគូស៊ីម៉ា
រូបភាពពី yqqlm

ប្រសិនបើបន្ទាប់ពីការបញ្ចេញទឹកកខ្វក់ទាំងចូលទៅក្នុងមហាសមុទ្ររួច ទើបរកឃើញថាវាមានផលប៉ះពាល់ និងមិនមានសុវត្ថភាពក្នុងការប្រើប្រាស់នោះ
តើវានឹងមានគ្រោះថ្នាក់ដល់កម្រិតណា?

ប្រសិនបើយើងក្រឡេកទៅមើលជនរងគ្រោះដោយវិទ្យុសកម្មនុយក្លេអ៊ែរដំបូងរបស់ចិនឈ្មោះ Song Xuewen ដែលមានអាយុ ១៩ ឆ្នាំនាគ្រានោះ គាត់បានរើសយកបន្តោងសោរមួយនៅតាមផ្លូវដាក់ចូលហោប៉ៅរបស់គាត់ក្នុងគោលបំណងរក្សាទុកជូនម្ចាស់ដែលបានជ្រុះបាត់។ ប្រមាណជាពីរម៉ោងក្រោយមកគាត់ចាប់ផ្តើមមានអារម្មណ៍វិលមុខនិងខ្សោយអស់កម្លាំង។ រយៈពេលបន្តិចក្រោយមកគាត់ក៏ចាប់ផ្តើមចុកពោះជាខ្លាំង បន្ទាប់មកក៏ចាប់ផ្ដើមមានពងបែកលេចឡើងនៅលើខ្លួនប្រាណរបស់ខ្លួន។ ក្រោយមកនៅខណៈពេលដែលក្រុមសំណង់បានមកលេងរូបលោក ទើបគេបានដឹងថាបន្តោងនោះគឺជាប្រភពនៃវិទ្យុសកម្មនុយក្លេអ៊ែរអ៊ីរីដ្យូម-១៩២។ ចាប់តាំងពីពេលនោះមករូបគេបានឆ្លងកាត់ការវះកាត់ជាបន្តបន្ទាប់ជាច្រើនដើម្បីព្យាបាលជំងឺដែលបន្តកើតមានឡើងលើរូបគេរហូតដល់ឆ្នាំ ២០១៩
ទើបលោកបានបាត់បង់ជីវិតទៅ។
លោក Xuewen ក៏បានបន្សល់ទុកនូវឃ្លាមួយផងដែរថា «អ្វីៗគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរបន្ទាប់ពីពេលដែលខ្ញុំបានចាប់យកខ្សែដែកតូចមួយដោយច្រឡំ ប៉ុន្តែខ្ញុំបានប្រើប្រាស់ពេលអស់មួយជីវិតដើម្បីប្រឈមមុខនឹងវា»។ នេះគ្រាន់តែករណីដាក់ជាតិវិទ្យុសកម្មក្នុងហោប៉ៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ចុះទម្រាំតែទឹកនិងអាហារដែលមានផ្ទុកជាតិវិទ្យុសកម្មចូលទៅក្នុងពោះនិងខ្លួនប្រាណរបស់យើងនោះ តើមនុស្សជាតិនឹងទៅជាយ៉ាងណា?
នរណាជាអ្នកទទួលខុសត្រូវ?

លោក Song Xuewen

គួរបញ្ជាក់ផងដែរថា កាលពីខែកញ្ញា ឆ្នាំ២០២០ កន្លងទៅលោកនាយករដ្ឋមន្រ្តី Yoshihide Suga បានធ្វើដំណើរទស្សនៈកិច្ចនៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរនៅហ្វូគូស៊ីម៉ា ខណៈពេលនោះផងដែរគឺជាពេលវេលាដ៏សាកសម្យបំផុតសម្រាប់លោកដើម្បីបង្ហាញឱ្យគ្រប់គ្នាស្ងប់ចិត្តអំពីបញ្ហានៃកាកសំណល់វិទ្យុសកម្មនុយក្លេអ៊ែ
នៅក្នុងរោងចក្រនោះព្រោះថា នៅក្នុងខណៈពេលនោះក្រុមបុគ្គលិកបានយកទឹកដែលបន្សុតនិងកំចាត់ជាតិពុលរួចរាល់ ដែលត្រូវបានគេជឿជាក់ថាទឹកនោះមានសុវត្ថិភាព
និងអាចទទួលទានបាន ផ្ទុយទៅវិញលោកបានបដិសេដមិនផឹកទឹកនោះឡើយ។ ជាក់ស្ដែងទឹកដែលបានបន្សុតនិងបំបាត់ជាតិវិទ្យុសកម្មរួចនោះត្រូវបានអ្នកជំនាញអះអាងថា
ទោះបីជាមានផលប៉ះពាល់ក៏មានតិចតួចបំផុត មិនខ្លាំងដូចទឹកនៅក្នុងសមុទ្រដែលនឹងត្រូវបង្ហូរទឹកកខ្វក់ទាំងនោះចូលនោះឡើយ។ ផ្ទុយទៅវិញ
នៅចំពោះមុខបណ្ដាញប្រព័ន្ធផ្សព្វផ្សាយទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើន ហើយក្នុងនាមជានាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន គឺលោកបានបដិសេដមិនទទួលទានទឹក
នោះនោះឡើយ តើការសន្យារបស់លោកក្នុងការរក្សាគុណភាពរបស់ទឹកលើសពីកម្រិតស្ដង់ដានោះអាចក្លាយជាការពិតដែលឬទេ?
ការស្ទង់មតិសុខាភិបាលនៅក្នុងហ្វូគូស៊ីម៉ាកាលពីឆ្នាំ ២០២០ ដែលបានចេញផ្សាយនៅខែកុម្ភៈឆ្នាំ ២០២១ បានរកឃើញថាក្មេងជំទង់ក្នុងតំបន់នោះមានជំងឺមហារីកក្រពេញទីរ៉ូអ៊ីតដែលមានអត្រាកើតបានកើនឡើងរហូតដល់ទៅ ១១៨ ដង។ តើរដ្ឋាភិបាលជប៉ុនអាចពន្យល់អំពី
បញ្ហានេះបានដែលឬទេ ក្រោយពីឧប្បត្តិហេតុនុយក្លេអ៊ែបានកន្លងហួសជាង ១០ ឆ្នាំទៅហើយ?

ជាមួយគ្នានេះដែរ នៅប៉ុន្មានថ្ងៃមុនព្រឹត្តិការណ៍អូឡាំពិក និងរយៈពេលដ៏ខ្លីបន្ទាប់ពីលោកនាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុនបានធ្វើការសន្យាទាក់ទងទៅនឹងគុណភាពនៃទឹកនៅហ្វូគូស៊ីម៉ា មានការរាយការណ៍ជាច្រើនស្ដីពីគុណភាពនៃទឹកនៅឈូងសមុទ្រនាទីក្រុងតូក្យូបានធ្លាក់ចុះ ទោះបីជាមានការសម្អាតជាច្រើនខែមកហើយក្ដីក៏ទឹកនៅតែជះក្លិន
មិនល្អដល់ប្រជាជនក្បែរនោះជាក់ស្ដែងអត្តពលិកដែលចូលរួមប្រកួតហែលទឹកម៉ារ៉ាតុងដែលមានទីតាំងដូចគ្នានឹងការហែលទឹកទ្រីយ៉ាត្លុងនៅតំបន់អូដាបានៃ
ឈូងសមុទ្រតូក្យូបានត្អូញត្អែរថាទឹកមានក្លិនដូចបង្គន់។ សូមបញ្ជាក់ផងដែលថាកាលពីខែសីហាឆ្នាំ ២០១៩ ការធ្វើតេស្តផ្នែកហែលទឹករបស់ប៉ារ៉ាទ្រីយ៉ាឡុងត្រូវបានលុបចោលបន្ទាប់ពីរកឃើញបាក់តេរីអ៊ីកូលីនៅក្នុងទឹកលើសពីដែនកំណត់ទ្វេដងនៃការកំណត់របស់
សហព័ន្ធកីឡាទ្រីយ៉ាត្លុងអន្តរជាតិដែលឥឡូវនេះត្រូវបានគេហៅថាទ្រីយ៉ាត្លុងពិភពលោក។ ជាទូទៅទឹកនៅតំបន់នោះ គឺមិនល្អគ្រប់គ្រាន់សម្រាប់ប្រជាជនដែលរស់នៅតំបន់នោះ
ប្រើប្រាស់ឬហែលលេងបាននោះឡើយ។ នេះបានសរបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីការគ្រប់គ្រងគុណភាពនៃទឹកក្នុងប្រទេសជប៉ុនគឺនៅមានកម្រិតនៅឡើយ និងខ្វះការទទួលខុសត្រូវសូម្បីតែនៅក្នុងព្រឹត្តការណ៍ដ៏ធំបែបនេះ។

ជប៉ុនត្រូវតែបង្ហាញពីភាពម្ចាស់ការ សុក្រឹត ច្បាស់លាស់ ត្រឹមត្រូវ និងការទទួលខុសត្រូវជាសកលចំពោះបញ្ហាមួយនេះដោយបង្ហាញពីព័ត៌មានទាំងឡាយរបស់ខ្លួន និងផ្ដល់ព័ត៌មាន
ទាំងនោះក្នុងរយៈដ៏ខ្លី និងទាន់ពេលវេលា យ៉ាងហោចណាស់មុននឹងការបញ្ចេញទឹកកខ្វក់ទាំងនោះជាផ្លូវការណ៍ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំនៃប្រទេសជប៉ុនត្រូវតែធ្វើជាមេដឹកនាំដែលបង្ហាញដោយសកម្មភាពដើម្បីបញ្ជាក់ថាការសន្យារបស់ខ្លួនមិនមែនជាសន្យាខ្យល់។ ជាក់ស្ដែងដូចទៅនឹងការបង្កើតវ៉ាក់សាំងកូវីដ-១៩ដំបូងអញ្ជឹង គឺថ្នាក់ដឹកនាំទូទាំងសកលលោកបានចូលរួមចាក់ដើម្បីបង្ហាញពីតម្លាភាពដែលអាចឱ្យប្រជាជនរបស់
ខ្លួនជឿទុកចិត្តបាន មិនមែនគ្រាន់តែធានាថាវ៉ាក់សាំងកូវីដ-១៩ មានគុណភាព និងមិនមានផលប៉ះពាល់ប៉ុណ្ណោះឡើយ។

អ្នកនិពន្ធ៖Ly Sokong

Bun

Leave a Reply

Your email address will not be published. Required fields are marked *

one + 15 =

This site uses Akismet to reduce spam. Learn how your comment data is processed.