Day: August 18, 2021

ការជម្លៀសនៃប្រជាជនអាមេរិកតែងតែជាសញ្ញានៃការបង្ហូរឈាមនៃជាតិសាសន៍ដ៏ទៃ
បន្ទាប់ពីការលុកលុយក្នុងប្រទេសអាហ្វហ្កានីស្ថានអស់រយៈពេលប្រមាណជាង ២០ ឆ្នាំមកសហរដ្ឋអាមេរិកក៏បានប្រកាសដកទ័ពចេញពីទីនោះ ដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើការប្រកាសកាលពីខែមេសាកន្លងទៅដោយចាប់ផ្ដើមដកចាប់ពីថ្ងៃទី១ ខែមេសា ហើយសម្រាប់ការដកទ័ពនេះផងដែរត្រូវបានប៉ានស្មានថានឹងដកចេញទាំងអស់ត្រឹមថ្ងៃទី១ ខែកញ្ញានេះ។ ទោះបីជាយ៉ាងណាក៏ដោយ គិតមកត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នេះក្រុមតាលីបង់បានធ្វើការគ្រប់គ្រងស្ទើរតែទាំងស្រុងទៅលើប្រទេសអាហ្វហ្កានីស្ថានទៅហើយដោយ ចំណាយពេលមិនដល់ដប់ថ្ងៃនោះឡើយ។ ស្របពេលដែលប្រទេសអាហ្វហ្កានីស្ថានកំពុងតែធ្លាក់ចូលទៅក្នុងភាពចលាចល បាត់បង់ប្រទេសទាំងមូលទៅឱ្យក្រុមតាលីបង់ សហរដ្ឋអាមេរិកដែលជាដើមចមនៃវិបត្តិបានបញ្ចូនឧទ្ធម្ភាគចក្រដើម្បីជម្លៀសប្រជាជនរបស់ខ្លួនចេញពីទីក្រុងកាប៊ូល ប្រទេសអាហ្វហ្កានីស្ថាន។ រូបភាពនៅស្ថានទូតអាមេរិកក្នុងទីក្រុងកាប៊ូល ប្រទេសអាហ្វហ្កានីស្ថាន ជាមួយគ្នានេះដែរលោក Joe...