សូមឈប់ស្រមើស្រមៃថា បក្សដែលតុលាការរំលាយនឹងរស់ឡើងវិញ

កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចហ៊ុន សែនបានលេចមុខឡើងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយរបស់អតីតមន្រ្តីគណៈបក្សសង្រ្គោះជាតិដែលដឹកនាំដោយលោកឡុង រី អតីតមន្រ្តីជាន់ខ្ពស់គណៈបក្សប្រឆាំងតាមប្រព័ន្ធអនឡាញ (Zoom) ដោយយោងតាមការបង្ហោះលើគណនីហ្វេសប៊ុករបស់លោកមាជ សុវណ្ណារ៉ា និងគេហទំព័រហ្វេសប៊ុកក្រុមអ្នកប្រយុទ្ធ CNRP។ ការណ៍លេចឡើងរបស់សម្ដេចហ៊ុន សែនបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងពីសំណាកមហាជន ហើយសម្ដេចបានចូលនិយាយក្នុងកិច្ចប្រជុំនោះផងដែរ។ សម្ដេចបានចោទជាសំនួរទៅលោកឡុង រីស្ដីអំពីការប្រឌិតព័ត៌មានថារូបលោកបានស្លាប់បាត់បង់ជីវិត ហើយលោកឡុង រីក៏បានច្រានចោលភ្លាមៗអំពីបញ្ហានេះដោយលោកបានបកស្រាយថាលោកគ្មានមូលហេតុអ្វីដែលត្រូវប្រឌិតរឿងបែបនេះឡើងឡើយ ហើយលោកជាកូនខ្មែរ កាន់ព្រះពុទ្ធសាសនា និងជាមនុស្សមានគុណធម៌។ សម្ដចក៏បានលើកឡើងថា «ខ្ញុំសូមជម្រាបជូនថា...