អន្ទាក់បំណុលការទូតរបស់អាមេរិក

នាពេលថ្មីៗនេះសហរដ្ឋអាមេរិកបានផ្ដល់ហិរញ្ញប្បទានបន្ថែមក្នុងទំហំទឹកប្រាក់ ៥ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម តាមរយៈគម្រោងដែលមានឈ្មោះថា «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ នេះបើយោងតាមការបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។ នេះជាជំនួយជាទឹកប្រាក់ដល់អ្នកដែលបានរងគ្រោះពីរបបខ្មែរក្រហម ប៉ុន្តែសហរដ្ឋអាមេរិកដូចជាមិនមានបំណងក្នុងការបោះបង់បំណុលដែលជាដើមចមនៃ ការបំផ្លិតបំផ្លាញកម្ពុជា និងសម្លាប់ប្រជាជនកម្ពុជាកំឡុងឆ្នាំ១៩៧០ ដែលបានបណ្ដាលឱ្យមានមនុស្សបាត់បង់ជីវិតជាច្រើនអ្នក ហើយអ្នកដែលទទួលជំនួយពីសហរដ្ឋអាមេរិកនាពេលនេះក៏ជាជនរងគ្រោះដោយសារបំណុលនោះផងដែរ។ ទោះបីជាសហរដ្ឋអាមេរិកហាក់ដូចបង្ហាញភាពអាណិតអាសូរលើបញ្ហាដែលកើតឡើងពីអតីតកាលក្ដី ប៉ុន្តែភាគីអាមេរិកដូចជាមិនដែលមានបំណងនឹងបោះបង់ចោលបំណុលដែលសាងឡើងដោយលោកសេនាប្រមុខលន់ ណលនោះឡើយ។ ស្របពេលជាមួយគ្នានេះដែរ កាលពីដើមខែមិថុនា ឆ្នាំ២០២១កន្លងទៅនៅ នាដំណើរទស្សនៈកិច្ចរបស់អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោកស្រី...