Day: September 30, 2021

តើកិច្ចព្រមព្រៀង AUKUS អាចនឹងមានផលប៉ះពាល់ដល់អាស៊ានដែលឬទេ ជាពិសេសនោះគឺការធ្វើជាម្ចាស់ផ្ទះកិច្ចកំពូលអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២?
សម្ព័ន្ធភាពយោធាត្រីភាគី AUKUS រវាងសហរដ្ឋអាមេរិក, អង់គ្លេស និងអូស្ត្រាលីត្រូវបានប្រកាសបង្កើតឡើងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ។ តើ AUKUS ជាអ្វីឱ្យពិប្រាកដ? AUKUS គឺជាកិច្ចព្រមព្រៀងសន្តិសុខរវាងប្រទេសចំនួនបីរួមមាន អូស្ត្រាលី អាមេរិក និងអង់គ្លេស។ កិច្ចព្រមព្រៀងអនុញ្ញាតឱ្យមានការចែករំលែកបច្ចេកវិទ្យា និងភាពឆ្លាតវ័យកាន់តែច្រើនថែមទៀត ហើយអ្វីដែលសំខាន់នោះវាបានផ្តល់ឱកាសឱ្យអូស្រ្តាលីទទួលនូវបច្ចេកវិទ្យាសម្ងាត់ដើម្បីសាងសង់នាវាមុជទឹកដែលដំណើរការដោយ ថាមពលនុយក្លេអ៊ែរទោះបីជាមិនមានបំពាក់ដោយអាវុធនុយក្លេអ៊ែរក៏ដោយក្ដី។ ជាងនេះទៅទៀតកិច្ចព្រមព្រៀងមួយនេះត្រូវបានគេគត់សម្គាល់ឃើញថា វាបានបង្កើតឡើងដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលនៃប្រទេសចិន ជាពិសេសនោះគឺនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ ស្របពេលជាមួយគ្នានេះដែរ...