ប្រជាធិបតេយ្យដែលកម្ពុជាត្រូវការ

ព្រះរាជាណាចក្រកម្ពុជាជាប្រទេសតូចមួយក្នុងណោមប្រទេសដទៃទៀតដែលស្ថិតនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ប៉ុន្តែមានអាយុកាលជាយូរលង់ណាស់មកហើយ ព្រមទាំងមានអរិយធម៌ដ៏រុងរឿងមួយជាប្រវត្តិសាស្រ្តហើយបានបន្តរហូតមកដល់សព្វថ្ងៃនេះទៀតផង។ ទោះបីជាកម្ពុជាបានឆ្លងកាត់រជ្ជកាលដ៏រុងរឿងកាល ពីអតីតកាលយ៉ាងណាក្ដី ក៏កម្ពុជាបានឆ្លងកាត់នូវរឿងរ៉ាវជាច្រើន ជាពិសេសនោះគឺយុគ្គដ៏ខ្មៅងងឹតដែលធ្វើឱ្យកម្ពុជាធ្លាក់ដល់ចំណុចសូន្យរួមបញ្ជូលទាំងសេដ្ឋកិច្ច នយោបាយ វប្បធម៌ ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតក៏ត្រូវបានបំផ្លាញនៅក្នុងរបបប្រល័យពូជសាសន៍ដែលរាប់ចាប់ពីឆ្នាំ១៩៧៥ រហូតដល់ ១៩៧៩ ហើយសង្គ្រាមរ៉ាំរ៉ៃបានបន្តរហូតដល់កំឡុងឆ្នាំ១៩៩៨ ដែលការវាយប្រហារគ្នាឯងត្រូវបានបញ្ចប់ទាំងស្រុងដោយការបង្កើតនយោបាយឈ្នះៗរបស់សម្ដេចតេជោហ៊ុន សែន។ ចាប់ពីពេលនោះមកទើបកម្ពុជាបានស្គាល់អ្វីទៅជាសន្តិភាពពេញលេញ ការអភិវឌ្ឍប្រកបដោយចីរភាព និងមានមុខមាត់លើឆាកអន្តរជាតិជាថ្មីម្ដងទៀត។ រហូតមានសព្វថ្ងៃនេះកម្ពុជាត្រូវបានរងទុក្ខវេទនាជាច្រើនដោយសង្រ្គាមផ្ទៃក្នុង និងការទទួលរងនូវឥទ្ធិពលនៃសង្គ្រាមត្រជាក់ដែលបានជះឥទ្ធិពលមកលើប្រទេសកម្ពុជា។ បន្ទាប់ពីទទួលបានសន្តិភាពពេញលេញ កម្ពុជា គឺត្រូវចាប់ផ្ដើមសារជាថ្មីម្ដងទៀតពីបាតដៃទទេដោយមិនមាននូវធនធានមនុស្សដូចប្រទេសដ៏ទៃនោះឡើយដោយសារតែអ្នកមានចំណេះដឹងជាច្រើន...