សេចក្តីថ្លែងការណ៍នេះពិតជាមានអត្ថន័យអាក្រក់យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា

នាថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២១នេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានធ្វើការប្រកាសមួយស្ដីពីការដាក់ទណ្ឌកម្មលើមន្រ្តីយោធាជាន់ខ្ពស់របស់ប្រទេសកម្ពុជា ចំនួនពីររូប រួមមាននាយឧត្ដមសេនីយ៍ ចៅ ភិរុណ ដែលមានតួនាទីជាអគ្គនាយកនៃនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ និងនាយឧត្ដមនាវី ទៀ វិញ ដែលមានតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹកជុំវិញបញ្ហាអំពើពុករលួយលើបញ្ហាកម្រោងសាងសង់ និងកែលម្អកំពង់ផែជើងទឹករាមដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ។ យោងទៅតាមរតនាគារជាតិអាមេរិកបានឱ្យដឹងថា ការដាក់ទណ្ឌកម្មនេះបណ្ដាលមកពីការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរនៅកម្ពុជារបស់បុគ្គលទាំងពីរ។ គួរបញ្ជាក់ផងដែរថា ការដាក់ទណ្ឌកម្មនេះ រួមមានការបង្កកទ្រព្យសម្បត្តិដែលពួកគេអាចមាននៅសហរដ្ឋអាមេរិក និងការរឹតត្បិតទិដ្ឋាការមិនឱ្យពួកគេ និងសមាជិកក្រុមគ្រួសារសាច់ញាតិបង្កើតរបស់ពួកគេធ្វើដំណើរមកជាន់ដីសហរដ្ឋអាមេរិកបានឡើយ។ ទណ្ឌកម្មនេះ ក៏ហាមប្រាមមិនឱ្យជនជាតិ...