ជំងឺគ្រុនចាញ់ធ្លាក់មកនៅកម្រិតទាបជាប្រវត្តិសាស្ត្រ បន្ទាប់ពីអវត្តមានអង្គភាព NAMRU-2 នៅកម្ពុជា

រាជរដ្ឋាភិបាលជាពិសេសមន្ទីរសុខាភិបាល និងអង្គការជាដៃគូសុខាភិបាល ខិតខំប្រឹងប្រែងអនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់អោយមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ ដោយមិនបានបាត់បង់ការយកចិត្តទុកដាក់ក្នុងអំឡុងការរីករាលដាលជំងឺកូវីដ-១៩នោះ ជំងឺគ្រុនចាញ់នៅតែជាបញ្ហាមួយដែលអាជ្ញាធរក្នុងប្រទេស និងទូទាំងពិភពលោកនៅតែព្យាយាមលុបបំបាត់ចោល។ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាសម្រាប់ទិវាប្រយុទ្ធនឹងជំងឺគ្រុនចាញ់មានគោលបំណង ដើម្បីជំរុញ និងបំផុសការយល់ដឹង ឲ្យយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់សំដៅលើកកំពស់សុខុមាលភាពនិងសុខភាពប្រជាពលរដ្ឋកម្ពុជា។ ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាព ចំណាយលុយកាក់ ខាតបង់ការងារ បាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង។ ដូច្នេះ...