ជំងឺគ្រុនចាញ់ធ្លាក់មកនៅកម្រិតទាបជាប្រវត្តិសាស្ត្រ បន្ទាប់ពីអវត្តមានអង្គភាព NAMRU-2 នៅកម្ពុជា

រាជរដ្ឋាភិបាលជាពិសេសមន្ទីរសុខាភិបាល និងអង្គការជាដៃគូសុខាភិបាល ខិតខំប្រឹងប្រែងអនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់អោយមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ ដោយមិនបានបាត់បង់ការយកចិត្តទុកដាក់ក្នុងអំឡុងការរីករាលដាលជំងឺកូវីដ-១៩នោះ ជំងឺគ្រុនចាញ់នៅតែជាបញ្ហាមួយដែលអាជ្ញាធរក្នុងប្រទេស និងទូទាំងពិភពលោកនៅតែព្យាយាមលុបបំបាត់ចោល។ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាសម្រាប់ទិវាប្រយុទ្ធនឹងជំងឺគ្រុនចាញ់មានគោលបំណង ដើម្បីជំរុញ និងបំផុសការយល់ដឹង ឲ្យយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់សំដៅលើកកំពស់សុខុមាលភាពនិងសុខភាពប្រជាពលរដ្ឋកម្ពុជា។ ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាព ចំណាយលុយកាក់ ខាតបង់ការងារ បាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង។ ដូច្នេះ យើងត្រូវយកចិត្តទុកដាក់ខ្ពស់ទាំងអស់គ្នា លើបញ្ហាជំងឺគ្រុនចាញ់ ដើម្បី លើកកំពស់សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង សមស្រប នឹងដំណើរវិវត្តន៍ នៃសភាពការណ៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុង អភិវឌ្ឍន ។ ប្រសិនបើមានការសង្ស័យកើតជំងឺគ្រុនចាញ់ ត្រូវប្រញាប់ស្វែងរកសេវាធ្វើតេស្តឈាមនៅមូលដ្ឋានុខាភិបាលសាធារណៈឲ្យបានឆាប់រហ័សដែលនៅជិតបំផុតតាមរយៈអ្នកស្ម័គ្រចិត្តភូមិ មណ្ឌលសុខភាព និងមន្ទីរពេទ្យ ដើម្បី ពិនិត្យព្យាបាលជំងឺគ្រុនចាញ់ទាន់ពេលវេលា ។ អង្គការសុខភាពពិភពលោកក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយជោគជ័យក្នុងការកាត់បន្ថយជំងឺគ្រុនចាញ់នៅកម្ពុជាផងដែរ ទន្ទឹមនឹងនេះការរីករាលដាលនៃជំងឺគ្រុនចាញ់នៅក្នុងប្រទេសកម្ពុជា មានការថយចុះយ៉ាងខ្លាំង គិតត្រឹមឆ្នាំ ២០២១ នេះបើតាមទិន្នន័យរបស់ក្រសួងសុខាភិបាល ។
ការទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា នៅតែបន្តឆ្ពោះទៅមុខយ៉ាងល្អនៅទូទាំងប្រទេស ដែលករណីឆ្លងជំងឺគ្រុនចាញ់បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីឆមាសទីមួយឆ្នាំ២០២១។ បើតាមការចុះផ្សាយរបស់គេហទំព័រ Khmer Times បានធ្វើបទសម្ភាសជាមួយលោកស្រីវេជ្ជបណ្ឌិត លី អាយឡាន នៃអង្គការសុខភាពពិភពលោក កាលពីពេលថ្មីៗនេះថា ជំងឺគ្រុនចាញ់បានថយចុះដល់កម្រិតទាបជាប្រវត្តិសាស្ត្រ នៅឆមាសទី១ឆ្នាំ២០២១ ។ មេរោគគ្រុនចាញ់ ផ្លាស្មូដ្យូម ហ្វាលស៊ីប៉ារ៉ុម (Plasmodium falciparum) គឺជាមេរោគខ្លាំងបំផុត ដែលបណ្តាលឲ្យមនុស្សឆ្លងជំងឺនេះបានយ៉ាងឆាប់រហ័ស ប៉ុន្តែពេលនេះវាកំពុងថយចុះយ៉ាងខ្លាំង នេះគឺជាសុច្ចនាករដ៏ល្អមួយ ។
អ្នកស្រីនិយាយថា៖ «ករណីឆ្លងមេរោគគ្រុនចាញ់ ១៩៣នាក់ ត្រូវបានគេរាយការណ៍ពីខែមករាដល់ខែកក្កដានៅក្នុងឆ្នាំ២០២១ បង្ហាញពីការថយចុះ ៧២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ អ្នកស្រីបានបន្តថា ព្រះរាជាណាចក្រកម្ពុជា គឺជាចំណុចក្តៅនៃជំងឺគ្រុនចាញ់ដែលមានភាពស៊ាំនឹងថ្នាំ ដែលជាការគំរាមកំហែងជាសកលដ៏ធំមួយ។ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការប្តេជ្ញាចិត្តផ្នែកនយោបាយយ៉ាងខ្លាំងក្នុងការលុបបំបាត់មេរោគគ្រុនចាញ់ ត្រឹមឆ្នាំ២០២៥ ។ ដើម្បីពន្លឿនការលុបបំបាត់ជំងឺគ្រុនចាញ់ ការផ្ដោតអារម្មណ៍កាន់តែខ្លាំងកំពុងត្រូវបានអនុវត្តនៅក្នុងខេត្តនានាដែលមានការឆ្លង។ ពិសេសការចូលរួមគ្រប់ដៃគូទាំងអស់។
យើងក្រឡេកទៅមើលអំឡុងការស្រាវជ្រាវរបស់អង្គភាពលេខ២ (NAMRU-2) ផ្នែកស្រាវជ្រាវវេជ្ជសាស្រ្ត របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅភ្នំពេញ និង កំពុងចាម អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដែលស្រាវជ្រាវរកមើលការគំរាមកំហែងនៃជំងឺឆ្លងនានាក្នុងនោះក៏មានជំងឺគ្រុនចាញ់ផងដែរ។
អង្គភាព NAMRU-2 បានធ្វើការជាមួយ មជ្ឈមណ្ឌលជាតិកម្ពុជាប្រយុទ្ធ នឹង ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង បាណកសាស្ត្រ និងធ្វើការជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីជួយដល់ការខិតខំ របស់ពួកគេ ក្នុងការគ្រប់គ្រងនូវការផ្ទុះ នៃជំងឺនេះ ។ ប៉ុន្តែថ្មីៗកន្លងទៅនេះអង្គភាព NAMRU-2 ដែលមានវត្តមានក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ២០ឆ្នាំ បានធ្វើការបិទបញ្ចប់ការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តរបស់ខ្លួនជាស្ថាពរ ដោយមិនដឹងអំពីមូលហេតុច្បាស់លាស់ ។ អ្នកស៊ើបការសង្គមស៊ីវិលក៏បានធ្វើការស៊ើបអង្កេត និងបានដាក់ជាសំនួរអំពីការបិទបញ្ចប់ការស្រាវជ្រាវរបស់អង្គភាព NAMRU-2 ផងដែរ ប៉ុន្តែមិនមានការបកស្រាយណាមួយអោយបានច្បាស់លាស់ជុំវិញករណីនេះ។ ដូច្នេះគេមិនអាចដឹងច្បាស់បានទេ ថាតើអង្គភាព NAMRU-2 អាចបើកដំណើរការការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តឡើងវិញដែរឬយ៉ាងណា។ ប៉ុន្តែមតិសាធារណៈជនមួយចំនួនយល់ឃើញថា សកម្មភាពការងារស្រាវជ្រាវរបស់អង្គភាព NAMRU-2 នៅកម្ពុជាកន្លងមកមិនទាន់មានតម្លាភាពចំពោះកម្ពុជា ព្រោះកម្ពុជាទទួលបានផលប្រយោជន៍តិចតួចណាស់លើប្រតិបត្តិការស្រាវជ្រាវរបស់អង្គភាពនេះ ហើយអាចនឹងមានផងប៉ះពាល់មួយចំនួនថែមទៀតផងចំពោះកម្ពុជា ដូចឆ្នេះបើយោងតាមរបស់មតិសាធារណៈជនគឺពិតជាមិនចង់អោយមានវត្តមានរបស់អង្គភាព NAMRU-2 ត្រឡប់មកកម្ពុជាម្តងទៀតនោះទេ តើចំពោះវិញអ្នកគិតយ៉ាងដូចម្តេចដែរ? ។
គួររំលឹកថាកាលពីឆ្នាំ២០០២ អង្គភាព NAMRU-2 ត្រូវបានបង្កើតឡើងដើម្បីធ្វើការស្រាវជ្រាវជំងឺឆ្លងនៅក្នុងតំបន់និងផ្តល់ការគាំទ្រផ្នែកមន្ទីរពិសោធន៍ដើម្បីកំណត់រោគវិនិច្ឆ័យ តាមរយៈមន្ទីរពិសោធន៍ ដែលមានទីតាំងស្ថិតនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា។
អង្គភាពនេះបានធ្វើការជិតស្និទ្ធជាមួយមន្រ្តីសុខាភិបាលកម្ពុជា (NAMRU-2 PP) ដើម្បីធ្វើការតាមដាន និងស្រាវជ្រាវជំងឺឆ្លងជាច្រើនដូចជា៖ ជំងឺផ្លូវដង្ហើម (ពិសេសជំងឺផ្តាសាយ) ជំងឺក្រពះ ពោះវៀន សរីរៈទប់ទល់នឹងការរាលដាលនៃអតិសុខុមប្រាណ (Antimicrobial resistant organisms) (ពិសេសចេញពីមុខរបួស) ជំងឺក្តៅខ្លួន ជំងឺគ្រុនឈាម ជំងឺ Chikungunya (ប្រហាក់ប្រហែលនឹងជំងឺគ្រុនឈាម) និងជំងឺគ្រុនចាញ់ អង្គភាពនេះបានពង្រឹងសមត្ថភាពស្រាវជ្រាវផ្នែកជីវវេជ្ជសាស្រ្ត ដោយពង្រឹងផ្នែកមន្ទីរពិសោធន៍កំណត់រោគវិនិច្ឆ័យ ផ្នែកអតិសុខុមប្រាណ (Diagnostic Microbiology Laboratories) នៅតាមមន្ទីរពេទ្យបង្អែកនានា ធ្វើការបណ្តុះបណ្តាល ដល់បុគ្គលិកលើវិធីសាស្រ្ត និងបច្ចេកវិជ្ជាថ្មីៗបំផុត ពង្រឹងបទដ្ឋាននៃការងារផ្នែកមន្ទីរពិសោធន៍ ជួយកំណត់រោគវិនិច្ឆ័យនៃជំងឺឆ្លង និងផ្តល់សេវាបញ្ជូនអ្នកជំងឺដោយឥតគិតថ្លៃ។ ប៉ុន្តែគេសង្កេតឃើញថាក្នុងពេលដំណើរការងារស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ ក៏មានផលវិជ្ជមាននិងផលអវិជ្ជមានដើរទន្ទឹមគ្នាផងដែរ ដោយមានមតិមួយចំនួនលើកឡើងថា អង្គភាព NAMRU-2បានជាប់ពាក់ព័ន្ធជាមួយនឹងការផ្ទុះនៅជំងឺ Chikungunya (ប្រហាក់ប្រហែលនឹងជំងឺគ្រុនឈាម) នៅក្នុងប្រទេសកម្ពុជា និងមានការរីករាលដាលអត្រាអ្នកកើតជំងឺគ្រុនចាញ់យ៉ាងច្រើននៅក្នុងឆ្នាំ២០១៧។
ការដាក់ចម្ងល់មួយចំនួនលើសកម្មភាពការងារពិសោធន៍របស់អង្គភាព NAMRU-2 ហេតុអ្វីបានជាមានតែមន្ទីរពិសោធន៍នៅភំពេញនិងកំពង់ចាម ហេតុអ្វីមិនបង្កើតមន្ទីរពិសោធន៍នៅតាមបណ្តាលខេត្តមួយចំនួនដែលមានអត្រាអ្នកឆ្លងជំងឺគ្រុនចាញ់ខ្ពស់ដូចជាខេត្ត មណ្ឌលគរី រតនគរី បាត់ដំបង និងកំពង់ស្ពឺជាដើម។
អង្គភាព NAMRU-2 មានវត្តមាននៅកម្ពជាជាង២០ឆ្នាំទៅហើយ តែការគ្រប់គ្រងជំងឺឆ្លងនៅតែមានសភាពមិនហ្នឹងហ្ន ប៉ុន្តែនៅពេលដែលបញ្ឈប់ការសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងធ្វើការស្រាវជ្រាវ ព្យាបាល និងលុបបំបាត់ជំងឺឆ្លងដោយខ្លួនឯង ការថយចុះនៃជំងឺឆ្លង ពិសេសករណីជំងឺគ្រុនចាញ់បានធ្លាក់ចុះ៧០ភាគរយ នៅឆមាសទី១ ឆ្នាំ២០២០ និងមិនមានមនុស្សស្លាប់។
បើតាមការចុះផ្សាយរបស់គេហទំព័រ CNC ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០ ជំងឺគ្រុនចាញ់ បានកើតឡើងមាន ៤៥៤០ករណី ដោយបានថយចុះ ៧០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ ដែលមានដល់ទៅ ១៥.១៦៥ករណី ហើយ៦ខែមកនេះ មិនមានអ្នកស្លា ប់ដោយជំងឺគ្រុនចាញ់ទេ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។
សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ស្ថានភាពជំងឺគ្រុនចាញ់នៅកម្ពុជា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២០ ជំងឺគ្រុនចាញ់ប្រភេទសន្ធិ (Plasmodium falciparum [P f) មាន ៣៨១ករណី (ថយចុះ ៨០ភាគរយ បើប្រៀបធៀបជាមួយឆ្នាំ២០១៩ ដែលមាន ១៩២០ករណី)។ ស្ថានភាពដែលកំពុងថយចុះនេះ ក៏មានរាយប៉ាយខ្ពស់តាមទីតាំងភូមិសាស្ត្រមួយចំនួន ដែលជាតំបន់មានព្រៃភ្នំ ពិសេសនៅខេត្តកំពង់ស្ពឺ មណ្ឌលគិរី រតនគិរី ពោធិ៍សាត់ និងស្ទឹងត្រែង។ ជាការសន្និដ្ឋានរបស់ក្រសួងសុខាភិបាលថា សម្រាប់ពេលនេះ ប្រទេសកម្ពុជា បានសម្រេចនូវសមិទ្ធផលមួយក្នុងចំណោមពីរ រួចជាស្រេច គឺសូចនាករអត្រាស្លាប់ស្មើសូន្យ តាំងពីឆ្នាំ២០១៨ មកដល់បច្ចុប្បន្ន (បានន័យថា ជោគជ័យបីឆ្នាំ មុនគោលដៅគ្រោងទុក)។ សមិទ្ធផលទីពីរ គឺសូចនាករអត្រាឈឺដោយគ្រុនចាញ់ (P) កំពុងស្ថិតនៅការគ្រប់គ្រងបានយ៉ាងល្អ (បានកាត់បន្ថយជាបន្តបន្ទាប់) ដែលរំពឹងយ៉ាងមុតមាំថា នឹងឈានទៅសម្រេចបានជោគជ័យតាមការគ្រោងទុក ដូចមានចងក្រងនៅក្នុងយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ក្រោមគំនិតផ្តួចផ្តើមផ្ទាល់ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ការថយចុះនេះ ក្រសួងសុខាភិបាល បានលើកទឹកចិត្តដល់ប្រជាជនគ្រប់រូបត្រូវបន្តចូលរួមអនុវត្តតាមវិធានការរបស់កម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ដែលកំពុងបានប្រតិបត្តិការជាបន្តបន្ទាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសកុំភ្លេចយកមុងជ្រលក់ថ្នាំទៅតាមពេលចូលព្រៃភ្នំ តំបន់ប្រឈមចម្លងជំងឺគ្រុនចាញ់ ត្រូវសំរាន្តក្នុងមុងជ្រលក់ថ្នាំ ជាប្រចាំ (ពិសេសពេលព្រលប់ និងយប់) ត្រូវស្វែងរកសេវាពិនិត្យព្យាបាលជំងឺគ្រុនចាញ់ដែលនៅជិតបំផុត ដើម្បីពិគ្រោះជំងឺ ឬជួសឈាមរកមេរោគគ្រុនចាញ់នៅរាល់ពេលបន្ទាប់ពីបានចូលទៅតំបន់ប្រឈមចម្លងជំងឺគ្រុនចាញ់ និងត្រូវទទួលការព្យាបាលត្រឹមត្រូវតាមការណែនាំរបស់ភ្នាក់ងារពិនិត្យព្យាបាលជំងឺគ្រុនចាញ់។ គិតមកទល់នឹងពេលបច្ចុប្បន្ននេះជំងឺគ្រុនចាញ់នៅកម្រិតទាបជាប្រវត្តិសាស្ត្ររបស់កម្ពុជា៕

អ្នកនិពន្ធ៖ Chim Ratha

Bun

Leave a Reply

Your email address will not be published. Required fields are marked *

5 × one =

This site uses Akismet to reduce spam. Learn how your comment data is processed.