Day: March 21, 2022

អាមេរិកដែលពូកែទូន្មានគេកំពុងប្រឈមនឹងបញ្ហាសិទ្ធិមនុស្ស ស្តង់ដារពីរ និងលាក់ពុតត្បុត
ការលើកឡើងរបស់តំណាងកម្ពុជា បានធ្វើឡើងដោយឆ្លើយតបចំពោះការវាយប្រហារបស់ប្រតិភូសហរដ្ឋអាមេរិក លើបញ្ហាសិទ្ធិមនុស្ស និងគណបក្សនយោបាយ នៅកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី២ ក្នុងសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ប្រភពច្បាស់លាស់ពី freshnewsasia ។ លោក អាន សុខខឿន តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានសម្តែងការសោកស្តាយ ដែលសហរដ្ឋអាមេរិក ជាប្រទេសដែលពូកែទូន្មានប្រទេសដទៃ បាននិងកំពុងជួបប្រទះជាច្រើនឆ្នាំមកហើយ នូវបញ្ហាប្រឈមជាប្រព័ន្ធក្នុងផ្នែកសិទ្ធិមនុស្ស រួមទាំងស្តង់ដារពីរ និងការលាក់ពុតត្បុត។...